ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ហា​ទឹក​លិច​ដំណាំ​ស្រូវ​បងប្អូន​កសិករ​ឃុំ​បា​សាក់​

5 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ ឯកឧត្តម​ហែម ពិសិដ្ឋ អភិបាលរង​នៃ​គណៈ​អភិបាល​ខេត្តស្វាយរៀង​បាន​ដឹកនាំ​អង្គប្រជុំ​ដោះស្រាយ​បញ្ហា​ទឹក​លិច ដំណាំ​ស្រូវ​បងប្អូន​កសិករ ស្ថិត​ក្នុង​ឃុំ​បា​សាក់ ស្រុក​ស្វាយ​ជ្រំ ដែល​ទទួល​រង​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ជាបឋម​ចំនួន​២០​គ្រួសារ លើ​ផ្ទៃដី​ប្រមាណ​៥០​ហិ​កតា…

ខេត្តស្វាយរៀង ៖ ឯកឧត្តម​ហែម ពិសិដ្ឋ អភិបាលរង​នៃ​គណៈ​អភិបាល​ខេត្តស្វាយរៀង​បាន​ដឹកនាំ​អង្គប្រជុំ​ដោះស្រាយ​បញ្ហា​ទឹក​លិច ដំណាំ​ស្រូវ​បងប្អូន​កសិករ ស្ថិត​ក្នុង​ឃុំ​បា​សាក់ ស្រុក​ស្វាយ​ជ្រំ ដែល​ទទួល​រង​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ជាបឋម​ចំនួន​២០​គ្រួសារ លើ​ផ្ទៃដី​ប្រមាណ​៥០​ហិ​កតា ដោយសារ​ការ​ដោះ​ទឹក​ចេញពី​អាង​ទឹក​វ៉ៃ​គោ តាម​ការ​ស្នើ​សុំ​ក្រុមហ៊ុន​សាងសង់​ស្ពាន​តា​ហោ ដើម្បី​ចាក់​បេតុង​ធ្វើ​គ្រឹះ​ស្ពាន ។

ដែល​កិច្ចប្រជុំ​នេះ​បាន​ប្រព្រឹត្តិ​ឡើង​នៅ​ថ្ងៃ​ទី​២៨ ខែមិថុនា ឆ្នាំ​២០១៨ នៅ​សាលាឃុំ​បា​សាក់ ដោយ​មានការ​ចូលរួម​ពី​សំណាក់​មន្ទីរ​ជំនាញ​ពាក់ព័ន្ធ និង​អាជ្ញាធរ​ភូមិ ឃុំ បាន​ចូលរួម​យោបល់​ដោះស្រាយ​បញ្ហា​ប្រឈម ។

ជា​លទ្ធផល​ឯកឧត្តម​បាន​សម្របសម្រួល និង​សម្រេច​ដូច​ខាងក្រោម ៖ ១- យោង​តម្រូវការ​ចាំបាច់​បងប្អូន​កសិករ មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្ត​ធ្វើការ​បិទទ្វារ​ទឹក​នៃ​អាង​ទឹក​វ៉ៃ​គោ ជា​បណ្តោះអាសន្ន ដើម្បី​បង្ក​លក្ខណៈ​ដល់​បងប្អូន​ធ្វើការ​ច្រូតកាត់​ស្រូវ​ដែល​រង​ផល​ប៉ះ​ផល ប្រមាណ​៥០​ហិ​កតា ។

២- អាជ្ញាធរ​ភូមិ​-​ឃុំ និង​មន្ទីរ​ជំនាញ​បន្ត​តាមដាន​សភាពការណ៍​ជាក់ស្តែង​ប្រសិនបើ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង ឬ​មានទឹក​ច្រើន​ធ្លាក់​មក​ពី​ប៉ែក​ខាងលើ មន្ទីរ​ធនធានទឹក​ខេត្ត នឹង​បើកទ្វារ​ទឹក​ទ្បើ​ង​វិញ ដើម្បី​សម្រួល​ដល់​ការ​សាងសង់​ស្ពាន​ដែល​កំពុង​ចាក់​គ្រឹះ​បេតុង ។ ដំណោះស្រាយ​នេះ​ទាំង​ប្រជា​កសិករ និង​ក្រុមហ៊ុន​ទទួលយក​ដោយ​មិន​មាន​ភាគី​ណាមួយ​ទទួល​រង​ផល​ប៉ះពាល់​នោះ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ