ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មាន​ប្រវត្តិ​គួរ​ឱ្យ​ខ្លាច​នៃ​រូងភ្នំ​​​… ខណៈមនុស្សកំពុង​បាត់​ខ្លួននេះ

5 ឆ្នាំ មុន

​អស់​​​រយៈពេល​៦​ថ្ងៃ​មក​ហើយ ដែល​ក្មេង​ៗចំនួន​១២​នាក់​រួម​ជាមួយ​គ្រូបង្វឹក​ម្នាក់ ដែល​បាត់​ខ្លួន​ក្នុង​រូងភ្នំ ក្នុង​ខេត្ត​ឈៀង​រ៉ៃ នៅ​តែ​រក​មិន​ទាន់​ឃើញ​នៅឡើយ ខណៈ​ឪពុក​ម្ដាយ​និង​សាច់ញាតិ​ធ្វើ​ពិធីបួងសួង​បន់ស្រន់​នៅ​​មុខ​រូបសំណាក​ព្រះ​ម៉ែ​នាង​ដេក សុំ​ឱ្យ​ជួយ​បង្ហាញខ្លួន​ពួក​គេ​មក​វិញ ។ រូបសំណាក​ព្រះ​ម៉ែ​នាង​ដេក​នេះ ត្រូវ​គេ​ជឿថា​…

​អស់​​​រយៈពេល​៦​ថ្ងៃ​មក​ហើយ ដែល​ក្មេង​ៗចំនួន​១២​នាក់​រួម​ជាមួយ​គ្រូបង្វឹក​ម្នាក់ ដែល​បាត់​ខ្លួន​ក្នុង​រូងភ្នំ ក្នុង​ខេត្ត​ឈៀង​រ៉ៃ នៅ​តែ​រក​មិន​ទាន់​ឃើញ​នៅឡើយ ខណៈ​ឪពុក​ម្ដាយ​និង​សាច់ញាតិ​ធ្វើ​ពិធីបួងសួង​បន់ស្រន់​នៅ​​មុខ​រូបសំណាក​ព្រះ​ម៉ែ​នាង​ដេក សុំ​ឱ្យ​ជួយ​បង្ហាញខ្លួន​ពួក​គេ​មក​វិញ ។

រូបសំណាក​ព្រះ​ម៉ែ​នាង​ដេក​នេះ ត្រូវ​គេ​ជឿថា​ មាន​វិញ្ញាណ​ដែល​នៅ​តាម​ថែរក្សា​រូងភ្នំ​នេះ​ទាំងមូល ។ យោង​តាម​​រឿងព្រេង​និទាន​ថៃ ​ដែលដកស្រង់​ដោយ​កាសែត Khaosod បាន​រៀបរាប់​ពី​ប្រវត្តិ​នៃ​រូងភ្នំ​នេះ​ថា ដំបូង​​ឡើយ​ ព្រះ​ម៉ែគឺជា​ម្ចាស់​ក្ស​ត្រី​ដ៏​ស្រស់​ស្អាត​មួយ​អង្គ ដែល​បាន​លង់​ស្រឡាញ់​បុរស​ម្នាក់​ជា​រាស្ត្រ​សា​មញ្ញ​រហូត​ដល់​មាន​ផ្ទៃពោះ ។ ដោយ​ដឹង​ថា​ ក្ដី​ស្រឡាញ់​នេះ​ មិន​អាច​ទៅ​រួច ព្រះ​នាង​និង​បុរស​រូប​នោះ​បាន​ពង្រត់​គ្នា​រហូត​មក​ដល់​រូងភ្នំ​នេះ ។ ប៉ុន្តែ​នៅ​ពេល​ស្វាមី​ចេញ​ទៅ​រក​អាហារ ស្រាប់តែ​ត្រូវ​ព្រះ​បិតា​របស់​ព្រះ​នាង​ចាប់​បាន និង​សម្លាប់​ចោល​តែ​ម្ដង ។

ដោយ​ទ្រាំ​នឹង​ក្ដី​ឈឺចាប់​មិន​បាន ព្រះ​នាង​ក៏សម្រេច​ចាក់​សម្លាប់​ខ្លួន រួច​ហូរ​ឈាម​រហូត​ដល់ស្លាប់​​ក្នុង​រូងភ្នំ​នេះ​តែ​ម្ដង ។ ក្រោយមក​ទៀត ឈាម​របស់​ព្រះ​នាង​ក៏​ក្លាយជា​ទឹក​ហូរ​កាត់​រូងភ្នំ ចំណែកឯ​ខ្លួនប្រាណ​របស់​ព្រះ​នាង បាន​ក្លាយទៅ​ជា​ភ្នំ​ព័ទ្ធ​ជុំវិញ​រូង​នេះ ដែល​មើលទៅ​ដូច​ជា​ រូបរាង​ស្ត្រី​កំពុង​ដេក​យ៉ាង​ដូច្នោះ ។ រយៈ​កាល​ក្រោយ​ៗ​​មក​ទៀត ប្រជាជន​ក្នុង​តំបន់​ចាប់ផ្ដើម​ជឿ​ថា ព្រលឹង​របស់​ព្រះ​នាង ​គឺជា​អ្នក​ឃុំគ្រង​ និង​ថែ​រក្សា​រូង​ភ្នំ​នេះ ហើយ​ពួក​គេ​គិត​ថា ​ប្រហែលជា​ក្មេង​ៗ​ទាំងនោះ​ ធ្វើ​មិន​គប្បី​ចំពោះ​ព្រះ​នាង​ ទើប​បណ្ដាល​ឱ្យ​បាត់​ខ្លួន​ដូចនេះ ។ ហេតុនេះ​ហើយ ទើប​ពួក​គេ​នាំ​គ្នា​ធ្វើ​ពិធីបួងសួង​សុំ​ឱ្យ​ព្រះ​នាង​បង្ហាញ​ក្មេង​ៗ​ទាំងនោះ​មក​វិញ ។

គួររំលឹក​​ថា ក្មេង​ជំទង់​ចំនួន​១២​នាក់​ ដែល​ជា​កីឡាករ​បាល់ទាត់​ មក​ពី​ក្លិប​មូ​ប៉ា (Mu Pa Academy) និង​គ្រូបង្វឹក​ម្នាក់​របស់​ពួក​គេ បាន​បាត់​ខ្លួន​យ៉ាង​អាថ៌​កំបាំង​ តាំង​តែ​ពី​ថ្ងៃ​សៅរ៍​ទី​២៣ ខែមិថុនា មក​ម្លេ​៉ះ ។ ក្រុម​អ្នក​ជួយ​សង្គ្រោះ​ជឿជាក់​ថា អ្នក​ទាំងនេះ​ កំពុង​ជាប់​នៅ​ក្នុង​រូងភ្នំ​ថាំ​ហ្លួង ណា​ង​ណុ​ន ស្ថិត​ភាគ​ជើង​នៃ​ខេត្ត​ឈៀង​រ៉ៃ និង​ជា​រូងភ្នំ​វែង​ជាងគេ​បំផុត​ទី​៤​របស់​ថៃ ។ ក្មេង​ៗទាំងនេះ​មាន​អាយុ​ចន្លោះ​ពី​១១​ឆ្នាំ​ដល់​១៦​ឆ្នាំ ហើយ​គ្រូបង្វឹក​បាល់ទាត់​របស់​ពួក​គេ​មាន​អាយុ​២៥​ឆ្នាំ ត្រូវ​បាន​គេ​រាយការណ៍​ថា មិន​អាច​ចាក​ចេញពី​រូងភ្នំ​នេះ​បាន​ឡើយ នៅ​មុន​ពេល​មានទឹក​ជន់​លិច​ដោយសារ​តែ​ភ្លៀង​ធ្លាក់​ខ្លាំង​ដែល​កំពុង​បង្ក​ការ​រំខាន​ដល់​ក្រុម​អ្នក​ជួយ​សង្គ្រោះ ។

ដោយឡែក យោធា​ថៃ​ ក៏​បាន​ដាក់​ពង្រាយ​ទាហាន​របស់​ខ្លួន​ជាង​១.០០០​នាក់ ឱ្យទៅ​ជួយ​ក្រុម​អ្នក​ជួយ​សង្គ្រោះ​ដែរ ខណៈ​ការ​បាត់​ខ្លួន​រង​គ្រោះ​បាន​ឈាន​ចូល​ដល់​ថ្ងៃ​ទី​៥​ហើយ ។ មួយវិញទៀត ក្រុម​អ្នកជំនាញ​រុករក​ក្រោម​ល្អាង​ភ្នំ​ចំនួន​៣​នាក់​មក​ពី​ប្រទេស​អង់គ្លេស ដែល​មក​ដល់​ប្រទេស​ថៃ​កាលពី​ថ្ងៃ​ទី​២៧ ខែមិថុនា រួម​ទាំង​ក្រុម​កុម្ម​ង់​ដូ​ពិសេស​អា​មេ​រិ​ក ​SEAL ក៏​កំពុងចូលរួម​ក្នុង​ប្រតិបត្តិការ​ជួយ​សង្គ្រោះ​នេះ​ដែរ ជា
មួយ​ក្ដី​រំពឹង​ថា​ អាច​នឹង​រក​ឃើញ​អ្នក​បាត់​ខ្លួន​ទាំងនោះ​ជា​មិន​ខាន  ។

អត្ថបទសរសេរ ដោយ