ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រន្ធត់​! តែ​មួយ​ប៉ប្រិច​សោះ ស្លា.ប់​ស្រី្ត​ម្នាក់​នៅ​កន្លែង

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ ស្ត្រី​បម្រើ​ការ​ផ្នែក​ខាង​អនាម័យ​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ម្នាក់​បាន​ស្លាប់​នៅ​នឹង​កន្លែង ខណៈ​ស្ត្រី​រង​គ្រោះ​រួប​នោះ​បាន​ដើរ​ឆ្លងផ្លូវ​ជាតិ ហើយ​ត្រូវ​ម៉ូតូ​បុក ។ ហេតុការណ៍​នេះ​បាន​កើត​មាន​ឡើង​នៅ​វេលា​ម៉ោង​៧​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៩ ខែមិថុនា ឆ្នាំ​២០១៨ នៅ​លើ​ផ្លូវ​បេតុង​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស…

ខេត្ត​ព្រះ​សីហ​នុ ៖ ស្ត្រី​បម្រើ​ការ​ផ្នែក​ខាង​អនាម័យ​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ម្នាក់​បាន​ស្លាប់​នៅ​នឹង​កន្លែង ខណៈ​ស្ត្រី​រង​គ្រោះ​រួប​នោះ​បាន​ដើរ​ឆ្លងផ្លូវ​ជាតិ ហើយ​ត្រូវ​ម៉ូតូ​បុក ។ ហេតុការណ៍​នេះ​បាន​កើត​មាន​ឡើង​នៅ​វេលា​ម៉ោង​៧​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៩ ខែមិថុនា ឆ្នាំ​២០១៨ នៅ​លើ​ផ្លូវ​បេតុង​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស ស្ថិត​ក្នុងភូមិ​ពូ​ធឿ​ង ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ។

តាម​ប្រភព​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា គ្រោះថ្នាក់​នេះ​បង្ក​ឡើង​ដោយ​ម៉ូតូ​០១​គ្រឿង ម៉ាក​ហុងដា​១២៥ ឆ្នាំ​២០១១ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​កំពត ១E- ៧៧២៩ ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង បើកបរ​ដោយ​ឈ្មោះ ស៊ីវ ឆា​យ៉ា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​កម្មករ ស្នាក់​នៅផ្ទះ​ជួល​ភូមិ​ស្មាច់​ដែង ឃុំ​រាម ស្រុក​ព្រៃ​នប់ មក​ដល់​ចំណុច​ខាងលើ​បាន​បុក​ស្ត្រី​ម្នាក់​ឈ្មោះ លុយ ពៅ អាយុ​៤៤​ឆ្នាំ ជា​អ្នក​អនាម័យ​ក្នុង​តំបន់ ស្នាក់​នៅ​បន្ទប់​ជួល​ក្នុង​តំបន់ បណ្តាល​ឲ្យ​ស្លាប់​(​ស្ត្រី​) ភ្លាម​ៗ​នៅ​នឹង​កន្លែង ក្នុង​ខណៈ​ស្ត្រី​អនាម័យ​កំពុង​ដើរ​ឆ្លងថ្នល់ ។ បច្ចុប្បន្ន​អ្នកបើកបរ​ម៉ូតូ​ដែល​រង​របួស​ដែរ​នោះ ត្រូវ​បាន​កម្លាំង​នគរបាល​ឃាត់ខ្លួន​ចាត់ចែង​តាម​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ