ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាន់តែសាហា.វ​…ប្តី-ប្រពន្ធរួមដៃ​គ្នាសម្លា.ប់ស្រីម្នាក់ ចោលក្នុងប្រឡាយស្ទឹងមានជ័យ​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា កំពុង​មានការ​ភ្ញាក់​ដ៏​ខ្លាំង​បំផុត ដោយ​ពល​រដ្ឋ​បាន​នាំ ​គ្នា​ទៅ​ចោមរោម​មើល ខណៈ​កម្លាំងសមត្ថកិច្ច​បាន​នាំ​ឃាតករ​​​ប្តី​-​ប្រពន្ធ ក្នុងចំណោមជន​ដៃ​ដល់៤នាក់ មក​​រក​សាកសព​​នារីម្នាក់​​ក្នុង​ប្រឡាយ​​មួយ​កន្លែង ស្ថិត​ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ​១…

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា កំពុង​មានការ​ភ្ញាក់​ដ៏​ខ្លាំង​បំផុត ដោយ​ពល​រដ្ឋ​បាន​នាំ
​គ្នា​ទៅ​ចោមរោម​មើល ខណៈ​កម្លាំងសមត្ថកិច្ច​បាន​នាំ​ឃាតករ​​​ប្តី​-​ប្រពន្ធ ក្នុងចំណោមជន​ដៃ​ដល់៤នាក់ មក​​រក​សាកសព​​នារីម្នាក់​​ក្នុង​ប្រឡាយ​​មួយ​កន្លែង ស្ថិត​ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ​១ ខណ្ឌមានជ័យ ក្រោយ​ពី​ពួក​គេ​បាន​សម្លាប់ ​រួច​​យក​មក​បោះ​ចោល ។

សេចក្តីរាយការណ៍​បន្ត​ថា ជំហាន​ដំបូង​នៅ​មិន​ទាន់​ស្គាល់​ឈ្មោះ​ឃាតករ​ទាំង​២​នាក់​ប្តី​-​ប្រពន្ធ​នេះទេ​ ។ ដោយឡែក សាកសពគឺជា​មនុស្ស​ស្រី​ ដែល​គេ​បាន​ស្គាល់​​ឈ្មេ​ាះ ខ្នើយ ស្រី​សិ​ង្គ អាយុ​៣១​ឆ្នាំ ជា​អ្នក​រាប់​លុយ ស្នាក់​នៅផ្ទះ​ជួល​ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ​១ ខណ្ឌមានជ័យ ហើយ​នាង (​ជន​រង​គ្រោះ​) មាន​ប្តី​ជា​ជន​ជាតិ​ចិន ។

ទាក់ទិន​ករណី​ឃាតកម្ម​នេះ ត្រូវ​បាន​បង្ហើប​ថា អាចផ្តើម​ចេញពី​ការ​ជំពាក់​លុយ ​ក្រោយ​​​ឃាតករ​ទាំង​២​នាក់​នេះបាន​ខ្ចី​ពី​នារី​រង​គ្រោះ ​ដែល​ជា​អ្នក​រាប់​លុយ​នោះ ។ ប្រភព​បន្ត​ថា ដោយសារ​តែ​អាច​អត់​មាន​លុយ​សង​ទៅ​នារីរងគ្រោះជា​​ម្ចាស់​លុយ ទើប​សម្លាប់​នាង​​តែ​ម្តង ។

គួរ​បញ្ជាក់​ទៀត​ថា ករណី​ឃាតកម្ម​ខាងលើ បាន​កើតឡើង​តាំងពី​ថ្ងៃ​ទី​២០ មិថុនា មក​ម្លេ​៉ះ ។ ដោយសារ​តែ​ខាង​សាច់ញាតិ​នារី​រង​គ្រោះ​បាត់​ដំណឹង​ឈឹង ទើប​ដាក់​ពាក្យបណ្តឹង​ទៅ​សមត្ថកិច្ច ស្រាវជ្រាវ​រហូត​កំណត់​មុខសញ្ញា​នេះ​បាន​តែ​ម្តង ។ ប្រភពចុងក្រោយថា ជន​ដៃដល់ទាំង​អស់គឺមាន៣នាក់ តែពេលនេះ​ទើប​ឃាត់​បាន២នាក់ប្តី-ប្រពន្ធនេះទេ ។

ទោះបីជាយ៉ាងណា គិតមកទល់ម៉ោង១១ព្រឹកថ្ងៃដដែលនេះ ​ត្រូវបានរក​ឃើញសាកសពហើយ ដោយ​ក្នុងស្ថាភាព​រុំភួយយ៉ាងជិត ខណៈ​សមត្ថកិច្ចកំពុងស្រង់​មកដាក់គោក​ដើម្បី​ធ្វើការពិនិត្យ​ ហើយក៏​បាន​​ឃាត់​ខ្លួន​មនុស្សចំនួន​​៣​នាក់ហើយ​ ក្នុង​ចំណោម​៤​នាក់​ដែល​ធ្វើ​សកម្មភាពសម្លាប់នេះ ។

ព័ត៌មាន​ល​ម្អឹ​ត​មាន​ផ្សាយ​ជូន​លើ​ទំព័រ​កាសែត​កោះសន្តិភាព ។

អត្ថបទសរសេរ ដោយ