បាត់ខ្លួនមនុស្ស១៣នាក់យ៉ាងអាថ៌កំបាំង…. រញ្ជួយដល់នាយករដ្ឋមន្ត្រីចុះទៅផ្ទាល់ហើយ
តាមប្រភពព័ត៌មាន Bangkok Post បានឱ្យដឹងថា នាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចាន់អូចា គ្រោងនឹងមកដល់ Tham Luang…
តាមប្រភពព័ត៌មាន Bangkok Post បានឱ្យដឹងថា នាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចាន់អូចា គ្រោងនឹងមកដល់ Tham Luang…
តាមប្រភពព័ត៌មាន Bangkok Post បានឱ្យដឹងថា នាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចាន់អូចា គ្រោងនឹងមកដល់ Tham Luang ក្នុងខេត្ត Chian Rai ដែលជាកន្លែងក្មេងៗកីឡាករ១៣នាក់បាត់ខ្លួនអស់រយៈពេល៦ថ្ងៃរួចមកហើយ ។
គោលបំណងនៃការធ្វើដំណើរមកផ្ទាល់នេះ គឺដើម្បីផ្តល់ជាកម្លាំងចិត្តដល់អ្នកដែលកំពុងបាត់ខ្លួនជាប់នៅក្នុងល្អាងលិចទឹក គ្រួសាររបស់ពួកគេ និងក្រុមអ្នកជួយសង្គ្រោះ ។ មន្ត្រីនាំពាក្យរបស់រាជរដ្ឋាភិបាល លោកឧត្តមសេនីយ៍ Sansern Kaewkamnerd បានមានប្រសាសន៍ កាលពីម្សិលមិញថ្ងៃព្រហស្បត្តិ៍ថា លោកនាយករដ្ឋមន្ត្រីចង់ផ្តល់ជាកម្លាំងចិត្ត ហើយមិនចង់ធ្វើឲ្យរំខានដល់ការងាររបស់ក្រុមជួយសង្គ្រោះដែលកំពុងធ្វើការដែរ ។
លោកឧត្តមសេនីយ៍ក៏បានបន្តទៀតថា ដំណើរទៅកាន់កន្លែងកើតហេតុនេះនឹងអាចធ្វើឡើងនៅថ្ងៃសុក្រនេះ ឬក៏ នៅថ្ងៃចុងសប្តាហ៍។ អ្នកដែលបាត់ខ្លួនទាំង១៣នាក់នោះ រួមមានកុមារកីឡាករបាល់ទាត់របស់ក្រុម Muu Paa Academy Mae Sai ១២រូប និងគ្រូបង្វឹកម្នាក់ ។
គួររំលឹកផងដែរថា ការរុករកកំពុងបន្ត ដោយពួកគេបានពឹងផ្អែកលើសមត្ថកិច្ចជំនាញ មានម៉ាស៊ីនបូមទឹក អ្នកស្រាវជ្រាវរូងភ្នំខាងលើជាជនជាតិអង់គ្លេស និងមានប្រជាពលរដ្ឋជាច្រើននាក់ចូលរួមផងដែរ ។ បណ្ដាអ្នករុករកនានាកំពុងធ្វើការសន្និដ្ឋានខុសៗគ្នា ដោយអ្នកខ្លះបានគិតថា ក្រុមអ្នកបាត់ខ្លួនអាចចុះពីរូងភ្នំរួចបត់ទៅឆ្វេងព្រោះជាផ្លូវធំនៅក្នុងល្អាង ។
ចំណែកអ្នកជំនាញជនជាតិអង់គ្លេសបានធើ្វការសន្និដ្ឋានថា នៅផ្នែកខាងក្នុងល្អាងមានទឹកជាឧបសគ្គ ប៉ុន្តែពួកគេ ក៏នៅមានទំនុកចិត្តថា អ្នកបាត់ខ្លួនទាំង១៣នាក់ នៅមានឱកាសរួចផុតពីគ្រោះថ្នាក់ ។
ចែករំលែកព័តមាននេះ