ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃើញច្បាស់​ជា​ឆ្អែត​និយាយ​លែង​ចេញ របស់​ញ៉ាំ​រាល់ថ្ងៃ (មានវីដេអូ​)

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ សាច់​មាន់​ខូចគុណភាព​លួច​នាំ​ចូល​ពី​ថៃ​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​មួយ​រទេះ​ត្រូវ​បាន​មន្ត្រី​ជំនាញ​កាំកុងត្រូល​ប្រចាំ​មាត់ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ស្ទាក់​ចាប់​បាន​លើ​ដងផ្លូវ​ជាតិ​លេខ​៥ ក្នុងភូមិ​ក្បាលកោះ សង្កាត់​ប៉ោយ​ប៉ែ​ត កាលពី​វេលា​ម៉ោងជាង​៦​យប់​ថ្ងៃ​ទី​២៧ មិថុនា ឆ្នាំ​២០១៨ ប៉ុន្តែ​ដុត​កម្ទេច​ចោល​ភ្លាម​ៗ​ទាំង​យប់​ក្នុង​ថ្ងៃ​ដដែល​។  សាច់​មាន់​ដែល​មន្ត្រី​ជំនាញ​ចាប់​ដុត​កម្ទេច​ចោល​នេះ​ត្រូវ​គេ​អូស​ចូល​ពី​ថៃ​តាម​រទេះ​ជា​ចំហរ​ខុស​ពី​សព្វមួយដង…

ខេត្តបន្ទាយមានជ័យ ៖ សាច់​មាន់​ខូចគុណភាព​លួច​នាំ​ចូល​ពី​ថៃ​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​មួយ​រទេះ​ត្រូវ​បាន​មន្ត្រី​ជំនាញ​កាំកុងត្រូល​ប្រចាំ​មាត់ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ស្ទាក់​ចាប់​បាន​លើ​ដងផ្លូវ​ជាតិ​លេខ​៥ ក្នុងភូមិ​ក្បាលកោះ សង្កាត់​ប៉ោយ​ប៉ែ​ត កាលពី​វេលា​ម៉ោងជាង​៦​យប់​ថ្ងៃ​ទី​២៧ មិថុនា ឆ្នាំ​២០១៨ ប៉ុន្តែ​ដុត​កម្ទេច​ចោល​ភ្លាម​ៗ​ទាំង​យប់​ក្នុង​ថ្ងៃ​ដដែល​។  សាច់​មាន់​ដែល​មន្ត្រី​ជំនាញ​ចាប់​ដុត​កម្ទេច​ចោល​នេះ​ត្រូវ​គេ​អូស​ចូល​ពី​ថៃ​តាម​រទេះ​ជា​ចំហរ​ខុស​ពី​សព្វមួយដង ហើយ​ខណៈ​មានការ​សង្ស័យ​មន្ត្រី​ជំនាញ​ត្រួតពិនិត្យ និង​ឆែកឆេ​រក៍​ប្រទះ​ឃើញ​សាច់​មាន់​ទាំងនេះ ឯ​អ្នក​អូស​រទេះ​គេចខ្លួន​បាត់​។ យ៉ាងណា​ក៏​ដោយ ក្រោយ​ចាប់​បាន​ភ្លាម មន្ត្រី​ជំនាញ​សហការ​ជាមួយ​មន្ត្រី និង​សមត្ថកិច្ច​ច្រក​ទ្វារ​អន្តរជាតិ​នាំ​យក​ទៅ​ដុត​កម្ទេច​ចោល​ភ្លាម​ៗ​។ ជុំវិញ​បញ្ហា​ខាងលើ ពេល​សាកសួរ​ចង់​ដឹង​ព័ត៌មាន​លម្អិត លោក​ឈុ​ន ពិសិដ្ឋ មេ​ប៉ុស្តិ៍​កាំកុងត្រូល​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​បដិសេធ​ដោយ​និយាយ​ថា លោក​មិនដឹង​ចំនួន​ទេ ហើយ​ឲ្យ​ស​សេរ​តាម​អ្វី​ដែល​ដឹង​ចុះ ព្រោះ​លោក​រវល់​មិន​បាន​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ទេ ។ មួយ​រយៈ​ចុង​ក្រោយ​នេះ​មាន​ប្រភព​ថា ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​មាន​ឈ្មួញ​នាំ​ចូល​សាច់​មាន់​ចម្រុះ​ប្រហិត និង​ពោះជ្រូក​ជា​ហូរហែ​តាម​គ្រប់​រូបភាព​ដើម្បី​នាំ​ចូល​ទៅ​លក់​តាម​បណ្តា​ខេត្ត​ខាងក្នុង​ប្រទេស​ហើយ​បញ្ហា​នេះ​ទាល់តែ​សមត្ថកិច្ច​ចាប់​បាន​តាម​ដងផ្លូវ​ទើប​បែកធ្លាយ ។ ជុំ​វិញ​បញ្ហា​ខាងលើ លោក​សាន វិជ្ជា​សា​រ៉ា​វុ​ធ ប្រធាន​សាខា​កាំកុងត្រូល​ខេត្តបន្ទាយមានជ័យ​មិន​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​បាន​ទេ ព្រោះ​មិន​ស្គាល់​លេខ​ទូរស័ព្ទ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ