ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពុងមាន​ក្តីសង្ឃឹម​ហើយ អ្នកដែល​កំពុងបាត់ខ្លួន​ទាំង​១៣នាក់…

5 ឆ្នាំ មុន

គិតរហូត​មក​ដល់​ថ្ងៃ​ទី​២៨ មិថុនា​ នេះ គឺ​មាន​រយៈពេល​៥​ថ្ងៃ​មក​ហើយ​ ដែល​​អាជ្ញាធរ​ថៃ​នៅ​តែ​មិន​ទាន់​រក​ឃើញអ្នក​បាត់ខ្លួន​ទាំង​១៣នាក់​ ប៉ុន្តែនៅ​រសៀល​ថ្ងៃដដែល​នេះ​ ក្រុម​អ្នកជំនាញ​បាន​​ប្រទះ​ឃើញ​មួក​មួយ​​អណ្ដែត​នៅ​លើ​ទឹក ដែលជាក្តី​សង្ឃឹម​នឹង​​អាច​ជា​តំរុយ​មួយ​ ធ្វើ​ឱ្យ​​ពួក​គេ​មាន​ឱ​​កាស​នឹង​រក​ឃើញ ។…

គិតរហូត​មក​ដល់​ថ្ងៃ​ទី​២៨ មិថុនា​ នេះ គឺ​មាន​រយៈពេល​៥​ថ្ងៃ​មក​ហើយ​ ដែល​​អាជ្ញាធរ​ថៃ​នៅ​តែ​មិន​ទាន់​រក​ឃើញអ្នក​បាត់ខ្លួន​ទាំង​១៣នាក់​ ប៉ុន្តែនៅ​រសៀល​ថ្ងៃដដែល​នេះ​ ក្រុម​អ្នកជំនាញ​បាន​​ប្រទះ​ឃើញ​មួក​មួយ​​អណ្ដែត​នៅ​លើ​ទឹក ដែលជាក្តី​សង្ឃឹម​នឹង​​អាច​ជា​តំរុយ​មួយ​ ធ្វើ​ឱ្យ​​ពួក​គេ​មាន​ឱ​​កាស​នឹង​រក​ឃើញ ។

ការ​រុករក​កំពុង​បន្ត​ ដោយ​ពួក​គេ​បាន​ពឹងផ្អែក​លើ​សមត្ថកិច្ច​ជំនាញ មាន​ម៉ា​សុ​ី​ន​បូមទឹក អ្នក​ស្រាវជ្រាវ​រូងភ្នំ​ខាងលើ​ជា​ជនជាតិ​អង់គ្លេស និង​មាន​ប្រជាពលរដ្ឋ​ជា​ច្រើន​នាក់​ចូលរួមផងដែរ​ ។ បណ្ដា​អ្នករុករក​នានា​កំពុង​ធ្វើការ​សន្និដ្ឋាន​ខុស​ៗ​គ្នា​ ដោយ​អ្នកខ្លះ​បាន​គិត​ថា ក្រុម​អ្នក​បាត់​ខ្លួន​អាច​ចុះ​ពី​រូងភ្នំ​រួច​បត់​ទៅ​ឆ្វេងព្រោះ​​ជា​​ផ្លូវ​ធំ​នៅ​ក្នុង​ល្អាង ។ ។ ចំណែក​អ្នកជំនាញ​ជន​ជាតិ​អង់គ្លេ​សបាន​ធើ្វ​ការ​សន្និដ្ឋាន​ថា ​នៅ​ផ្នែក​ខាងក្នុង​ល្អាង​មាន​ទឹកជា​ឧបសគ្គ ប៉ុន្តែ​ពួក​គេ​ក៏​នៅ​មាន​ទំនុក​ចិត្ត​ថា ​អ្នក​បាត់​ខ្លួន​ទាំង​១៣​នាក់​ នៅ​មានឱ​​កាស​រួច​ផុត​ពី​គ្រោះថ្នាក់ ។

​ប៉ូលិស​ថៃ​ត្រៀម ក៏បាន​​​ឧទ្ធម្ភាគចក្រ​៤​គ្រឿង​​ជួយ​អ្នក​ដែល​បាត់​ខ្លួន ។ ប៉ូលិស​បាន​ដំណើរការ​រុករក​ក្នុង​រយៈ​ពេល​២៤​ម៉ោង ​ទៅ​២៤​ម៉ោង​ ដោយ​ក្រុមការងារ​បាន​ត្រៀម​ឧបករណ៍​ជួយ​សង្គ្រោះ ប្រសិនបើ​ជួប​ពួក​គេ​ទាំង​១៣​នាក់ ព្រោះ​មាន​កុមារ​ភាគច្រើន ​នៅ​ក្នុង​ល្អាង​គ្មាន​ជួប​ពន្លឺ នៅ​ពេល​ចេញ​មក​អាច​ចាញ់​​ពន្លឺ ។

អត្ថបទសរសេរ ដោយ