កំពុងធ្វើការសុខៗរថយន្តធំក្រឡាប់សង្កត់ស្លា.ប់ម្នាក់ និងរបួស២នាក់
- បន្ទាយមានជ័យ
ខេត្តបន្ទាយមានជ័យ ៖ ពលករខ្មែរ៣នាក់ជាប្តីប្រពន្ធ និងកូនស្លាប់ ហើយរបួសលើទឹកដីថៃនៅថ្ងៃទី២៧ មិថុនា ២០១៨ ក្នុងស្រុកខ្លងយ៉ៃ ខេត្តត្រាត ប្រទេសថៃ…
ខេត្តបន្ទាយមានជ័យ ៖ ពលករខ្មែរ៣នាក់ជាប្តីប្រពន្ធ និងកូនស្លាប់ ហើយរបួសលើទឹកដីថៃនៅថ្ងៃទី២៧ មិថុនា ២០១៨ ក្នុងស្រុកខ្លងយ៉ៃ ខេត្តត្រាត ប្រទេសថៃ…
ខេត្តបន្ទាយមានជ័យ ៖ ពលករខ្មែរ៣នាក់ជាប្តីប្រពន្ធ និងកូនស្លាប់ ហើយរបួសលើទឹកដីថៃនៅថ្ងៃទី២៧ មិថុនា ២០១៨ ក្នុងស្រុកខ្លងយ៉ៃ ខេត្តត្រាត ប្រទេសថៃ ដោយសារគ្រោះថ្នាក់ចរាចរណ៍រថយន្តធំក្រឡាប់សង្កត់ពេលកំពុងធ្វើការសុខៗនេះ បើយោងតាមគេហទំព័រក្នុងស្រុករបស់ថៃបានចេញផ្សាយនៅថ្ងៃនេះ ។
ជនរងគ្រោះខាងលើជាគ្រួសារតែមួយដែលរបួសធ្ងន់២នាក់ និងស្លាប់ម្នាក់ ។ ក្នុងចំណោមអ្នករងគ្រោះគេស្គាល់តែអ្នកស្លាប់ គឺឈ្មោះ រ័ត្ន ភេទប្រុស អាយុ៣៥ឆ្នាំ ប៉ុន្តែមិនទាន់ដឹងថា ជាអ្នកភូមិឃុំស្រុកខេត្តណានៅឡើយទេ ។ ប្រភពពីកន្លែងកើតហេតុប្រាប់ថា ជនរងគ្រោះកំពុងធ្វើការ ស្រាប់តែមានរថយន្តធំដឹកទំនិញ១គ្រឿង ពាក់ស្លាកលេខថៃ-ក្រុងថេបមហានគរ 63-1593បើកលឿនមកក្រឡាប់លើពលករខ្មែរ ដែលកំពុងកាយដីច្រកការ៉ុងនៅកន្លែងកើតហេតុ ។
យោងតាមការសាកសួរអ្នកបើកបររថយន្តបង្កប្រាប់សមត្ថកិច្ចថៃថា ខ្លួនងោកមួយភាំងពេលកំពុងបើកបរដល់ចំណុចផ្លូវកោង ហើយពេលដឹងខ្លួនប្រុងបួងចង្កូតបញ្ចៀសបញ្ហាដែរ តែមិនអាចបួងបាន ទើបបណ្តាលឲ្យក្រឡាប់សង្កត់ជនរងគ្រោះស្លាប់របួសយ៉ាងដូច្នេះ ។
ក្រោយកើតហេតុអាជ្ញាធរ និងសមត្ថកិច្ចថៃបានអន្តរាគមន៍ហៅក្រុមរថយន្តសង្គ្រោះដឹកជនរងគ្រោះដែលស្លាប់ និងរបួសយកទៅមន្ទីរពេទ្យកើតហេតុ ។ ចំណែកអ្នកបើកបររថយន្តបង្កត្រូវសមត្ថកិច្ចថៃឃាត់ខ្លួនយកទៅសួរនាំ ៕
ចែករំលែកព័តមាននេះ