ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិធី​​​បូជាសព​ឌីជេ អា​លី​យ៉ា​រសៀលនេះ​ គ្មាន​សាច់​ញាតិ​ចូល​រួម

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជ​ធានី​ភ្នំពេញ ៖ បើ​គិត​រហូត​​មក​ដល់​ម៉ោង​៣​និង​៣០​នាទី​រសៀល​ ថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ​២០១៨ នេះ សព​ឌីជេ​ អាលីយ៉ា​បាន​បូជា​នៅ​វត្ត​ ដោយ​មាន​តារា​សិល្បៈ​មួយ​ចំនួន​បាន​​មក​កាន់​ទី​វត្ត​វត្ត​ទួល​អង្គ​លោក​…

រាជ​ធានី​ភ្នំពេញ ៖ បើ​គិត​រហូត​​មក​ដល់​ម៉ោង​៣​និង​៣០​នាទី​រសៀល​ ថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ​២០១៨ នេះ សព​ឌីជេ​ អាលីយ៉ា​បាន​បូជា​នៅ​វត្ត​ ដោយ​មាន​តារា​សិល្បៈ​មួយ​ចំនួន​បាន​​មក​កាន់​ទី​វត្ត​វត្ត​ទួល​អង្គ​លោក​ ដោយ​ទឹកមុខ​ស្រពោន​អាឡោះអាល័យ​​ឌី​ជេ ​អា​លី​យ៉ា ​ដែល​ចែក​ឋាន​​ទាំង​នៅ​ក្មេងវ័យ ហើយ​​ស្តាយ​ទេព​កោសល្យ​របស់នាង ព្រោះតែ​ជំងឺ​​រលាក​ទង​សួរ​ធ្ងន់ធ្ងរ​ដែល​​មិន​អាច​សង្គ្រោះ​បាន​ ពិត​ជា​សោក​ស្តាយណាស់។

វត្តមានសិល្ប​ករ​ក្នុង​​ពិធីបុណ្យ​សព​ឌីជេ អាលីយ៉ា មាន​ការ​ចូលរួម​យ៉ាង​​ខ្នះខ្នែង​ទាំងអស់​គ្នា​ដូច​ជា ​អ្នក​នាង ​ច​ន ច័ន្ទ​ល​ក្ខិ​ណា, កញ្ញា ឌួ​ង ហ្សូ​រី​ដា, លោក​ខេ​ម, លោក​អ៊ឹ​ម ជីវ៉ា, លោក​​​ងិ​ន ម៉ា​រី​យា, លោកមាស​ សុខ​រតនៈ, លោក​សុខ សំណាង​ ពិធីករ​ទ​ទក, លោក​គន់ រៀម​រតនៈ, លោក​ម៉ា​ដូ​ណា និងកញ្ញា​ស៊ូ ដា​ណេ​ ។

បើ​តាម​គម្រោង​ពិធីបុណ្យ​៧​ថ្ងៃ​របស់​ឌីជេ អាលីយ៉ា អាច​នឹង​ធ្វើ​ឡើង​នៅ​វត្ត​នាគ​វ័ន​ រាជធានី​ភ្នំពេញ ​តែ​គ្រាន់​ជា​គម្រោង​នៅ​មិន​ទាន់​សុំ​ការ​អនុញ្ញាតិ​ពី​ព្រះសង្ឃ​នៅ​វត្ត​ខាងលើ​នៅឡើយ​។ ​ដោយ​អ្នកសិល្បៈ​ចង់​រៀបចំ​ធ្វើ​នៅ​វត្ត​នាគ​វ័​ន្ត​ច្រើន​ជាង​៕

រំលឹកថា ៖ ទ្រុឌទ្រោម​លើ​គ្រែពេទ្យ «​អា​លី​យ៉ា​» ថ្ងូរ​ប្រាប់​មិត្តភក្តិ​ថា​ឃ្លាន​ណាស់

ឱ​សាច់ញាតិ​នៅ​ទីណា​! ឌី​ជេ អា​លី​យ៉ា ទទួលមរណភាព​ហើយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ