ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទុះ​កក្រើក​ទៀត​ហើយករណីឃាតក.ម្មនេះ…លើក​នេះ​សាហា.វ​ខ្លាំង​ណាស់

5 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ បុរស​ម្នាក់​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ចង​.​ក​សម្លាប់​ខ្លួន​នៅ​ជាប់​នឹង​រោង​ឈើ​មួយ ខាងក្រោយ​យានដ្ឋាន​ដែល​មាន​យីហោ​«​ជាង​យាវ​» ដោយ​មាន​ឈាម​ហូរ​ជោក​ខ្លួនប្រាណ លុះ​ក្រោយ​ធ្វើការ​ពិនិត្យ​គេ​សង្ស័យ​ថា ជា​ករណី​ឃាតកម្ម​គិត​ទុក​មុន ។ ហេតុការណ៍​ករណី​ឃាតកម្ម​គិត​ទុកជា​មុន​ដោយ​យក​ទៅ​ព្យួរ​ក​នៅ​ខាងក្រោយ​រោង​ឈើ​មួយ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧​និង​០០​នាទី​យប់ ថ្ងៃ​ទី​២៧…

ខេត្ត​ប៉ៃលិន ៖ បុរស​ម្នាក់​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ចង​.​ក​សម្លាប់​ខ្លួន​នៅ​ជាប់​នឹង​រោង​ឈើ​មួយ ខាងក្រោយ​យានដ្ឋាន​ដែល​មាន​យីហោ​«​ជាង​យាវ​» ដោយ​មាន​ឈាម​ហូរ​ជោក​ខ្លួនប្រាណ លុះ​ក្រោយ​ធ្វើការ​ពិនិត្យ​គេ​សង្ស័យ​ថា ជា​ករណី​ឃាតកម្ម​គិត​ទុក​មុន ។

ហេតុការណ៍​ករណី​ឃាតកម្ម​គិត​ទុកជា​មុន​ដោយ​យក​ទៅ​ព្យួរ​ក​នៅ​ខាងក្រោយ​រោង​ឈើ​មួយ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧​និង​០០​នាទី​យប់ ថ្ងៃ​ទី​២៧ ខែមិថុនា ឆ្នាំ​២០១៨ នៅ​ចំណុច​យានដ្ឋាន​របស់​បុរស​ម្នាក់​ឈ្មោះ កែវ សុខ​ជឿន ហៅ​ជាង​យ៉ាវ ស្ថិត​ក្នុងភូមិ​សួន​អំពៅ​លិច សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ។

ប្រភព​ព័ត៌មាន​ពី​នគរបាល​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ដែល​ចង​.​ក​សង្ស័យ​ករណី​ឃាតកម្ម​នេះ មានឈ្មោះ ម៉ៅ ទិ​ត្យ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មានស្រុក​កំណើត​រស់នៅ​ភូមិ​ស្តុក​ឃ្លោក ឃុំ​អូរ​តា​ប៉ោង ស្រុក​បាកាន ខេត្តពោធិ៍សាត់ បច្ចុប្បន្ន​ស្នាក់​នៅ​មិន​ពិតប្រាកដ ដោយនៅ​កន្លែង​កើតហេតុ​ខាងលើ ។

ប្រភព​ព័ត៌មាន​បាន​បន្ត​ទៀត​ថា មុន​ពេល​កើតហេតុ​គេ​ឃើញ​ជន​រង​គ្រោះ​បាន​ទិញ​រថយន្ត​ម៉ាក​យី​ឌុ​ប​១​គ្រឿង​តម្លៃ​ជាង​៣​ម៉ឺន​ដុល្លារ​បាន​ត្រឹមតែ​រយៈពេល​ប៉ុន្មាន​ថ្ងៃ ដោយ​យក​ទៅ​ធ្វើការ​ជួសជុល​នៅ​ក្នុង​យានដ្ឋាន​ខាងលើ ហើយ​នៅ​ព្រឹក​ថ្ងៃ​ដដែល​ជន​រង​គ្រោះ​ប្រាប់​ថា មិន​ស្រួលខ្លួន រួច​ទៅ​ចង​អង្រឹង​ដេក​នៅ​ក្នុង​រោង​កន្លែង​កើតហេតុ ស្រាប់តែ​ដល់​ពេល​ល្ងាច​អត់​ឃើញ​ចេញ​មក​ហូប​បាយ​ទើប​ម្ចាស់​យានដ្ឋាន និង​កម្មករ​មួយ​ចំនួន​ដើរ​រក​ក៏​ប្រទះ​ឃើញ​ឈាម​៣​ទៅ​៤​កន្លែង រួច​ឃើញ​ជន​រង​គ្រោះ​ចង​.​ក​ស្លាប់​នៅ​ក្បែរ​រោង​មាន​ឈាម​ហូរ​ជោក​ខ្លួន​តែ​ម្តង ។

ប្រភព​ព័ត៌មាន​ពី​លោក ជា រ៉ា​វុ​ធ ប្រធាន​ការិយាល័យ​វេជ្ជសាស្ត្រ​បច្ចេកទេស និង​កោសល្យ​វិ​ច្ច័​យ​នៃ​ស្នងការ​នគរបាល​ខេត្ត​បានឱ្យ​ដឹង​ថា បន្ទាប់​ពី​ខាង​គ្រូពេទ្យ និង​ខាង​បច្ចេកទេស​ពិនិត្យ​ទៅ​លើ​សាកសព​រួច ជន​រង​គ្រោះ​ត្រូវ​គេ​យក​ឡា​ម​អារ​.​ករួច​យក​ទៅ​ចង​ព្យួរ​.​ក​ដើម្បី​បង្វែង​ភស្តុ​តាង ។ លោក​បន្ត​ទៀត​ថា ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​នឹង​កោះហៅ​កម្មករ​ជួសជុល​រថយន្ត និង​ម្ចាស់ យានដ្ឋាន​ដើម្បី​បំភ្លឺ​ហើយនឹង​ស្វែងរក​ជនសង្ស័យ​ដៃដល់​ដើម្បី​យក​មក​ចាត់ការ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ