ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុមារ​កំព្រា​៤​នាក់ត្រូវ​ឪពុក​ម្តាយ​បោះបង់​ចោលដោយរស់នៅ​ជាមួយ​ជីដូន

5 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ អំណោយ​ជា​ទឹកប្រាក់​ចំនួន ១០​ម៉ឺន ជា​របស់​សប្បុរ​ជន​នៅ​រាជធានី​ភ្នំពេញ​ត្រូវ​បាន​ភ្នាក់ងារ​សារព័ត៌មាន​កោះសន្តិភាព​យក​ទៅ​ប្រគល់​ជូន​កុមារ​កំព្រា​៤​នាក់​ដែល​កំពង់​រស់នៅ​ជាមួយ​ជីដូន​អាយុ​៦៦​ឆ្នាំ រួច​ហើយ កាលពី​រសៀល​ថ្ងៃ​ទី​២៦ ខែមិថុនា កន្លង​ទៅ​នេះ គឺ​ដល់​លំនៅ​ដ្ឋា​ន​ស្នាក់​នៅ​បណ្តោះអាសន្ន…

ខេត្តកំពង់ឆ្នាំង ៖ អំណោយ​ជា​ទឹកប្រាក់​ចំនួន ១០​ម៉ឺន ជា​របស់​សប្បុរ​ជន​នៅ​រាជធានី​ភ្នំពេញ​ត្រូវ​បាន​ភ្នាក់ងារ​សារព័ត៌មាន​កោះសន្តិភាព​យក​ទៅ​ប្រគល់​ជូន​កុមារ​កំព្រា​៤​នាក់​ដែល​កំពង់​រស់នៅ​ជាមួយ​ជីដូន​អាយុ​៦៦​ឆ្នាំ រួច​ហើយ កាលពី​រសៀល​ថ្ងៃ​ទី​២៦ ខែមិថុនា កន្លង​ទៅ​នេះ គឺ​ដល់​លំនៅ​ដ្ឋា​ន​ស្នាក់​នៅ​បណ្តោះអាសន្ន គ្រួសារ​ខាងលើ ស្ថិត​ក្នុងភូមិ​ខ្លែង​ព័រ ឃុំ​ព្រៃ​មូល ស្រុក​រលាប្អៀរ ។


ក្នុង​ឱកាស​នោះ លោក គង់ សុខ អនុប្រធាន​ភូមិ​ខ្លែង​ព័រ ឃុំ​ព្រៃ​មូល​បាន ស្រុក​រលាប្អៀរ​ដែល​ជា​អ្នក​ប្រគល់​ថវិកា​ចំនួន​១០​ម៉ឺន​រៀល ដោយ​ផ្ទាល់​ដៃដល់​ស្ត្រី​ឈ្មោះ ហ៊ឹ​ម ហៃ អាយុ​៦៦​ឆ្នាំ ដែល​កំពុង​ចិញ្ចឹម​ចៅ​កំព្រា​៤​នាក់​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​សប្បុរសជន​លោក សេង គី អាជីវករ​លក់​ទា​ខ្វៃ នៅ​ផ្សារ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ​ដែល​លោក​មានចិត្ត​សប្បុរស​ជួយ​ដល់​គ្រួសារ​កុមារ​កំព្រា​ខាងលើ និង​សូម​ប្រសិទ្ធពរ​ជ័យ​ដល់​លោក សេង គី និង​ក្រុម​គ្រួសារ​ជួប​ប្រទះ​តែ​សេចក្តីសុខ​គ្រប់​ប្រការ​កុំបី​ឃ្លាងឃ្លាត​ឡើយ ។ ជាមួយ​គ្នា​នេះ​ដែរ លោក សូម​ថ្លែងអំណរគុណ​ដល់​សប្បុរសជន​ជា​អាជីវករ​ផ្សា​រលើ​ខេត្តកំពង់ឆ្នាំង​ដែល​បាន​ឧ​ប​ត្ថ​ម​ជា​អង្ករ​៣០​គីឡូក្រាម​ផង​ដែរ ។ ​

​តាមការ​បញ្ជាក់​របស់​អនុប្រធាន​ភូមិ​ខ្លែង​ព័រ លោក គង់ សុខ បាន​ឲ្យ​ដឹង​ថា កុមារ​កំព្រា​ទាំង​៤​នាក់​មាន​១-​ឈ្មោះ រ៉ា ស្រី​កា អាយុ​១០​ឆ្នាំ និង​២- ឈ្មោះ រ៉ា ស្រី​ធា អាយុ​៩​ឆ្នាំ កេ្ម​ង​ស្រី​ទាំង​ពីរ​នាក់​មាន​ឪពុក​ឈ្មោះ ឈ្មោះ រឿ​ន រា អាយុ​៣៦​ឆ្នាំ និង​ម្តាយ​ឈ្មោះ រិ សា អាយុ​៣២​ឆ្នាំ ។ ចំណែក​កុមារ​តូច​ៗ២​នាក់​ទៀត គឺ​កុមារី​ឈ្មោះ រ៉ា ថា​អ៊ី អាយុ​២​ឆ្នាំ និង​កូនប្រុស​ឈ្មោះ រ៉ា សេ​ម អាយុ​៨​ខែ ទាំង​ពីរ​នាក់​មាន​ឪពុក​ឈ្មោះ រិ សេង អាយុ​៣៦​ឆ្នាំ និង ម្តាយ​ឈ្មោះ សាន ។


គាត់​បាន​បញ្ជាក់​ថា​ឈ្មោះ រិ សា និង​ឈ្មោះ រិ សេង គឺជា​កូនបង្កើត​របស់​ស្ត្រី​ឈ្មោះ ហ៊ឹ​ម ហៃ ដែល​ត្រូវជា​ជីដូន​កុមារ​កំព្រា​៤​នាក់​ខាងលើ ។ សូម​បញ្ជាក់​ថា កុមារ​កំព្រា​ខាងលើ​ត្រូវ​បាន​ម្តាយ​ឪពុក​បង់​បោះចោល​ខ្លះ​លែងលះ​គ្នា ដោយ​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ ទុក​ក្មេង​ទាំង​៤​នាក់​ឲ្យ​ស្ត្រី​ជា​ម្តាយ​ជា​អ្នក​មើលថែរ ។ អ្វី​ដែល​សង្វេគ​នោះ​ក្មេង​ស្រី​២​នាក់​ដែល​មាន​អាយុ​៩ និង​១០​ឆ្នាំ មិន​បាន​ចូល​រៀន​ពួក​នាង​ប្រាប់​ថា ពួក​នាង​ចង់​ចូល​រៀន ហើយ​បន្ទាប់​ពី​សារព័ត៌មាន​កោះសន្តិភាព​ចេញផ្សាយ​ពី​ការ​លំបាក​របស់​ក្មេង​កំព្រា​ខាងលើ​នេះ​ក៏​មាន​សប្បុ​សជន​បាន​ជួយ​ជា​ថវិការ ស្បៀងអាហារ ខោអាវ​សម្រាប់​ទៅ​រៀន សម្ភារ​សិក្សា និង​កង់​១​គ្រឿង ។

ចំណែក​អាជ្ញា​ភូមិ​បាន​យក​ក្មេង​ស្រី​ទាំង​២​នាក់​ទៅ​ចុះ​ឈ្មោះ​ចូល​រៀន​ហើយ ។ ជាមួយ​គ្នា​នេះ​ដែរ​អាជ្ញាធរ​ភូមិ បាន​ឲ្យ​មន្ត្រី​សុរិយោដី វាស់ដី នៅ​ក្រោយ​សាលា​បឋម​សិក្សា​ខ្លែង​ព័រ សម្រាប់​ទុក​ធ្វើ​ផ្ទះ​ឲ្យ​គ្រួសារ​នេះ​បាន​រស់នៅ​សមរម្យ​ផង​ដែរ ព្រោះ​គ្រួសារ​ខាងលើ​កំពុង​រស់នៅ​លើ​ដី​គេ​នោះ​ទេ ហើយ​ពេល​នេះ​កំពុង​រក​ឈើ​ធ្វើ​ផ្ទះ ចំណែក​ស​ង្ក័​សី មាន​សប្បុរសជន​ចាំ​ជួយ​រួច​ហើយ​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ