ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ហូរទឹក​វាលស្រែ​ចូល​អាង​ស្តុក​ទឹក​ស្អាត​ដែល​ពលរដ្ឋ​ប្រើប្រាស់

5 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ ប្រជាពលរដ្ឋ​រាប់រយ​គ្រួសារ​នៅ​ផ្សា​ស្រុក​កំពង់ត្រាច​បាន​ទិញ​ទឹក​ពី​សហគ្រាស​ក្រុមហ៊ុន ឯកជន​មួយ​ដែល​មាន​អាង​ស្តុក​ទឹក​នៅ​ជាប់​ភ្នំ​រមណីយដ្ឋាន​ភ្នំ​កំពង់ត្រាច​។ ប៉ុន្មាន​ថ្ងៃនេះ​ពលរដ្ឋ​អ្នក ទិញ​ទឹក ពី​សហគ្រាស​ផលិត​ទឹក​ស្អាត​មួយ​នេះ បាន​រអ៊ូរទាំ​រឿង​ក្លិន​ទឹក​មិនល្អ និង​ទឹក​មាន​ពណ៌​ល្អក់ ដូច​ទឹកបាយ​។…

ខេត្តកំពត ៖ ប្រជាពលរដ្ឋ​រាប់រយ​គ្រួសារ​នៅ​ផ្សា​ស្រុក​កំពង់ត្រាច​បាន​ទិញ​ទឹក​ពី​សហគ្រាស​ក្រុមហ៊ុន ឯកជន​មួយ​ដែល​មាន​អាង​ស្តុក​ទឹក​នៅ​ជាប់​ភ្នំ​រមណីយដ្ឋាន​ភ្នំ​កំពង់ត្រាច​។ ប៉ុន្មាន​ថ្ងៃនេះ​ពលរដ្ឋ​អ្នក ទិញ​ទឹក ពី​សហគ្រាស​ផលិត​ទឹក​ស្អាត​មួយ​នេះ បាន​រអ៊ូរទាំ​រឿង​ក្លិន​ទឹក​មិនល្អ និង​ទឹក​មាន​ពណ៌​ល្អក់ ដូច​ទឹកបាយ​។ លោក ជា អ៊ី​ម ពលរដ្ឋ​នៅ​ផ្សារ​កំពង់ត្រាច បាន​និយាយ​ប្រាប់​ឲ្យ​ដឹង​ថា អ្នក​ប្រើ​ទឹក​ស្អាត នៅ​កំពង់ត្រាច​លែង​ហ៊ាន​ប្រើ​ហើយ ព្រោះ​ទឹកល្អក់ និង​មាន​ក្លិន​មិនល្អ​។

មន្ត្រី​នគរបាល​ម្នាក់​ក៏​បាន មក​មើល​អាង​ទឹក​សម្រាប់​បង្ហូរ​ចែក​គ្នា​ប្រើ​ដែល​លោក​ឃើញជាក់ស្ដែង មិន​គួរ​នាំ​គ្នា​ប្រើ​ទេ ព្រោះ​មាន​រោង​ម៉ាស៊ីន​កិន​ថ្ម​ផលិត​ចំណី​សត្វ បាន​ហុយ​ធ្លាក់​សំពោង​ក្នុង​ស្រែ​ហូរ​ចូល​ទៅ​ក្នុង​អាង​ទឹក​។ មួយទៀត​ទឹក​នោះ​ជា​ទឹក​កខ្វក់​កន្លែង​ចិញ្ចឹមសត្វ​ក៏​ហូរ​ធ្លាក់​មក​ចូល​ក្នុង​អាង​ផង​ដែរ និយាយ​រួម​គឺ​គ្មាន​អនាម័យ​តែ​ម្ដង​។

ពាក់ព័ន្ធ​រឿង​ទឹក​អាក្រក់​នេះ​អ្នក​មើល​ការ​ឲ្យ​សហគ្រាស ផលិត​ទឹក​ស្អាត​នេះ បាន​និយាយ​ថា លោក​ពិតជា​ទទួលស្គាល់​ថា ទឹក​មាន​ពណ៌​ល្អក់​មែន ដោយសារ​តែ​ពី​មុន​ទឹក​នេះ​ត្រូវ​ប្រើ​សាច់ជូរ តែ​ឥឡូវនេះ​គាត់​បាន​ប្ដូរ​ពី​សាច់ជូរ​មក​ដាក់​តាម​ធម្មជាតិ​វិញ ប៉ុន្តែ​ខាង​សហគ្រាស​ដែល​ទើបតែ​មក​កាន់​ថ្មី​អាច​នឹង​រៀបចំ​ឡើង​វិញ​។ លោក អូន ខន អភិបាលស្រុក​កំពង់ត្រាច ក៏​បាន​ឲ្យ​ជំនាញ និង​មន្ត្រី​សាលាស្រុក​ចុះ​ទៅ​កាន់​កន្លែង អាង​ស្តុក​ទឹក​នោះ​ជា​បន្ទាន់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ