ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​ម្នាក់​ត្រូវ​ប្តី និង​កូន​វាយ​ព្រោះតែ​រឿង​…

5 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ ស្ត្រី​ម្នាក់​ដែល​ជា​ប្រពន្ធចុង​រង​របួស​ពកថ្ងាស និង​ជាំ​ពេញ​ខ្លួន​ដោយសារ​តែ​ប្តី និង​កូនចុង​ព្រួត​គ្នា​វាយ ខណៈ​មក​ពី​ធ្វើការ​វិញ​អត់​ឃើញ​ដាំបាយ​ធ្វើ​ម្ហូប​ចាំ បែរជា​ដើរ​ផឹកស្រា​នៅ​តាម​ភូមិ​តាំងពី​ថ្ងៃ​រហូត​ដល់​ល្ងាច​លុះ​ទ្រាំ​មិន​បាន​ក៏​នាំ​គ្នា​វាយ​រង​របួស​ត្រូវ​បាន​ស្ត្រី​ជា​ប្រពន្ធចុង​ដាក់​ពាក្យបណ្តឹង​ឱ្យ​ចាប់​ឃាត់ខ្លួន​តែ​ម្តង ។ ហេតុការណ៍​ស្ត្រី​ម្នាក់​ត្រូវ​ប្តី និង​កូនចុង​វាយ​រង​របួសធ្ងន់​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៥…

ខេត្ត​ប៉ៃលិន ៖ ស្ត្រី​ម្នាក់​ដែល​ជា​ប្រពន្ធចុង​រង​របួស​ពកថ្ងាស និង​ជាំ​ពេញ​ខ្លួន​ដោយសារ​តែ​ប្តី និង​កូនចុង​ព្រួត​គ្នា​វាយ ខណៈ​មក​ពី​ធ្វើការ​វិញ​អត់​ឃើញ​ដាំបាយ​ធ្វើ​ម្ហូប​ចាំ បែរជា​ដើរ​ផឹកស្រា​នៅ​តាម​ភូមិ​តាំងពី​ថ្ងៃ​រហូត​ដល់​ល្ងាច​លុះ​ទ្រាំ​មិន​បាន​ក៏​នាំ​គ្នា​វាយ​រង​របួស​ត្រូវ​បាន​ស្ត្រី​ជា​ប្រពន្ធចុង​ដាក់​ពាក្យបណ្តឹង​ឱ្យ​ចាប់​ឃាត់ខ្លួន​តែ​ម្តង ។


ហេតុការណ៍​ស្ត្រី​ម្នាក់​ត្រូវ​ប្តី និង​កូនចុង​វាយ​រង​របួសធ្ងន់​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៥ និង​១០​នាទី​ល្ងាច ថ្ងៃ​ទី​២៥ ខែមិថុនា ឆ្នាំ​២០១៨ ស្ថិត​នៅ​ក្នុងភូមិ​ថ្នល់​បត់ ឃុំ​ស្ទឹង​ត្រង់ ស្រុក​សា លា​ក្រៅ ខេត្ត​ប៉ៃលិន ។ លុះ​ថ្ងៃ​បន្ទាប់​ស្ត្រី​រង​គ្រោះ​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​អធិការដ្ឋាន​គ​របាល​ស្រុក​សាលា​ក្រៅ កាលពី​វេលា​ម៉ោង​៤​និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​២៦ ខែមិថុនា ឆ្នាំ​២០១៨ ។

ប្រភព​ព័ត៌មាន​ពី​លោក រី ដា​រ៉ា អធិការរង​ស្រុក​សាលា​ក្រៅ​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​មាន ឈ្មោះ ជន ភៀ​ង ភេទ​ស្រី អាយុ​៤៥​ឆ្នាំ ជា​កសិករ ។ ចំណែក​ជនសង្ស័យ​មាន​គ្នា​២​នាក់​ជា​ឪពុក​នឹង​កូន​(​ត្រូវជា​ប្តី និង​កូនចុង​របស់​ស្ត្រី​រង​គ្រោះ​) ទី​១- ឈ្មោះ ភឿ​ក សុ​ន ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ ជា​ប្ដី​ចុង និង​ទី​២ – ឈ្មោះ សុ​ន សរ ភេទ​ប្រុស អាយុ​១៥​ឆ្នាំ ត្រូវជា​កូនចុង អ្នក​ទាំង​៣​នាក់​រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ។ ជនសង្ស័យ​ទាំង​ពីរ​បាន​យក​ខ្សែភ្លើង និង​អង្រែ​បុក​គ្រឿង​មក​វាយ​ទៅ​លើ​ជន​រង​គ្រោះ​បណ្ដាល​ឲ្យ​របួសធ្ងន់ ។

លោក រី ដា​រ៉ា បាន​បន្ត​ទៀត​ថា ស្ត្រី​រង​គ្រោះ​ខាងលើ​បាន​ប្តី​មុន​អត់​មានកូន​នោះ​ទេ​ដោយសារ​តែ​អត់​កូន​ក៏​ត្រូវ​ប្តី​លែង​ចោល ហើយ​ស្រប​ពេល​ដែល​បុរស​ខាងលើ​ត្រូវ​ប្រពន្ធ​ស្លាប់​ចោល​ជា​យូរ​មក​ហើយ ស្នាក់​នៅផ្ទះ​តែ​ពីរ​នាក់​កូនប្រុស​ទើប​ហៅ​ចាស់ទុំ​ក្នុងភូមិ​ឱ្យ​ផ្សំផ្គុំ​សែនព្រេន​១​ព្រឹក ​ក្លាយទៅជា​ប្តី​ប្រពន្ធ រួម​រស់នៅ​ជាមួយ​គ្នា ។ លោក​បញ្ជាក់​ទៀត​ថា ជា​រៀងរាល់ថ្ងៃ​ស្ត្រី​ខាងលើ​អត់​សូវ​យកចិត្តទុកដាក់​មើល​ផ្ទះសម្បែង​ចង្ក្រាន​ជើង​ឆ្នាំង​នោះ​ទេ ដោយ​គាត់​ញៀន​នឹង​ស្រា ហើយ​ក៏​ដើរ​ផឹក​តាំងពី​ព្រឹក​រហូត​ដល់​ពេល​ល្ងាច​ទើប​ត្រឡប់​មក​ផ្ទះ​វិញ ដោយ​ប្តី​មក​ពី​ធ្វើការ​នាំ​កូន​ដាំបាយ​ហូប​ខ្លួនឯង​ក៏​មាន​ដែរ ។ ប៉ុន្តែ​នៅ​ល្ងាច​ថ្ងៃ​កើតហេតុ​ស្ត្រី​ខាងលើ​មិន​នៅផ្ទះ​ទេ ដោយ​ជាប់រវល់​ដើរ​ផឹកស្រា​នៅផ្ទះ​គេ​លុះ​ប្តី និង​កូន​មក​ពី​ចម្ការ​វិញ​ហេវ​បាយ​ខ្លាំង​ក៏​ស្តីបន្ទោស​ប្រពន្ធ​របស់​ខ្លួន​ស្រាប់តែ​គាត់​ស្រែក​ជេរ​បញ្ចោរ លុះ​ទ្រាំ​មិន​បាន​ក៏​ទាញ​យក​អង្រែ​បុក​គ្រឿង​វាយ​ទៅ​លើ​ស្ត្រី​រង​គ្រោះ​ត្រូវ​ខ្លួន និង​ថ្ងាស​បណ្តាល​ឱ្យ​រង​របួស​ធ្ងន់ធ្ងរ​រហូត​ដល់​រសៀល​ថ្ងៃ​បន្ទាប់ គាត់​បាន​ងើបពីឈឺ​រួច​ក៏​ដាក់​ពាក្យបណ្តឹង​ទៅ​ខាង​អធិការ​នគរបាល​ស្រុក​សាលា​ក្រៅ ដើម្បី​ឱ្យ​កម្លាំង​សមត្ថកិច្ច​ចុះ​ទៅ​ជួយ​អន្តរាគមន៍​ភ្លាម​ៗ​តែ​ម្តង ។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​ប​ច្ចប្ប​ន្ន​ជនសង្ស័យ​ទាំង​ពីរ​នាក់​ឪពុក​កូន​ត្រូវ​បាន​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​សាលា​ក្រៅ ដើម្បី​កសាង​សុំ​ណុំ​រឿង​បញ្ជូន​ទៅ​តុលាការ​ឱ្យ​ចាត់ការ​ទៅ​តាម​នីតិវិធី ។
សូម​បញ្ជាក់​ផង​ដែរ​ថា ក្នុង​ក្រុម​គ្រួសារ​មួយ​បើ​មាន​ប្តី ឬ​ប្រពន្ធ​ញៀន​នឹង​ស្រា ឬ​ល្បែងស៊ីសង ហើយ​ការ​រួម​រស់នៅ​ជាមួយ​គ្នា​ពិតជា​មិន​មាន​សុភមង្គល​នោះ​ទេ​ពោល គឺ​តែងតែ​រកាំរ​កុស​ជា​និច្ច ។ ដូច្នេះ​បើ​ចង់ឱ្យ​ក្រុម​គ្រួសារ​មាន​សេចក្តីសុខ​សាន្ត​យូរអង្វែង​មាន​តែ​លះបង់​អំពើ​ពា​លា​ទាំងនោះ​ចោល ហើយ​ខិតខំ​ប្រឹងប្រែង​ធ្វើការ ដើម្បី​អនាគត​ខ្លួនឯង និង​កូនចៅ​ជំ​ជាន់ក្រោយ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ