ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដេ​ន​នី ក្វា​ន់ ថា ​នាងសិច​ស៊ីថ្លៃ​ថ្នូរ​ជាង…

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​សិច​ស៊ី​កញ្ញា ដេ​ន​នី ក្វា​ន់ បាន​ប្រតិកម្ម​ចំពោះ​បុគ្គល​មួយ​ចំនួន​ដែល​បាន​ប្រៀបធៀប​រូប​នាង​ជាមួយ​នាង​ថៃ ស្រី​នាង ដែល​ចូល​ចិត្ត​សម្ញែង​ភាព​សិច​ស៊ី​ដូច​គ្នា​។ ប្រតិកម្ម​របស់​ដេ​ន​នី ក្វា​ន់…

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​សិច​ស៊ី​កញ្ញា ដេ​ន​នី ក្វា​ន់ បាន​ប្រតិកម្ម​ចំពោះ​បុគ្គល​មួយ​ចំនួន​ដែល​បាន​ប្រៀបធៀប​រូប​នាង​ជាមួយ​នាង​ថៃ ស្រី​នាង ដែល​ចូល​ចិត្ត​សម្ញែង​ភាព​សិច​ស៊ី​ដូច​គ្នា​។

ប្រតិកម្ម​របស់​ដេ​ន​នី ក្វា​ន់ នា​ពេល ថ្មី​ៗ​កន្លង​មកនេះ​បន្ទាប់​ពី​តារា​សម្តែង​ថៃ ស្រី​នាង បាន​​បង្ហោះ​រូបភាព​ដ៏​សិច​ស៊ី​លើ​ហ្វេ​ស​ប៊ុ​ក​ដើម្បី​ផ្សព្វផ្សាយ​ពី​ការ​លក់​សម្លៀក​បំពាក់​ឈុត​​រាត្រី​របស់​នាង ។ រូបភាព​ដ៏​សិច​ស៊ី​បញ្ចេញ​សាច់​ទ្រលុកទ្រលន់​របស់​ថៃ ស្រី​នាង បាន​ធ្វើ​ឲ្យ​មហាជន​រិះគន់ ក្នុង​នោះ​ក៏​មាន​អ្នកខ្លះ​បាន​ប្រៀបធៀប​នាង​ជាមួយ​តារា​ដែល​ចូល​ចិត្ត​សម្ញែង​ភាព​សិច​ច​ស៊ី​ដូច​គ្នា​គឺ​នាង​ដេ​ន​នី ក្វា​ន់ ។ ការ​ប្រៀបធៀប​នេះ​បាន​ធ្វើ​ឲ្យ​ដេ​ន​នី ក្វា​ន់ ផ្ទុះ​កំហឹង​ដោយ​នាង​ចាត់​ទុក​ការ​ប្រៀប ធៀប​នេះ​ជា​ការ​ខុសឆ្គង ព្រោះ​ជា​មនុស្ស​ពីរ​នាក់​ផ្សេង​គ្នា ។

តាម​រយៈ​សារ​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក​ដេ​ន​នី ក្វា​ន់ បញ្ជាក់​ថា «​ចង់​ផ្តាំ​ទៅ​មនុស្ស​មួយ​ចំនួន​តូច​ដែល​ចូល​ចិត្ត​យក​ខ្ញុំ​ទៅ​ប្រៀបធៀប​នឹង​ស្រី​ម្នាក់​នេះ​…​មុន​និយាយ​សូម​បើក​ខួរក្បាល និង​គ្រាប់ភ្នែក​មើល​ម្តងទៀត​ផង តើ​ការ​ស្លៀកពាក់​របស់ខ្ញុំ និង​ស្រី​ម្នាក់​នេះ​ខុស​គ្នា​យ៉ាង​ណា? ហើយ​មួយ​ណា​ថ្លៃថ្នូរ​ជាង?

ខ្ញុំ​ជា​អ្នកលក់​ផលិតផល​ថែរក្សា​សម្រស់ ធម្មតា​ថ្ងៃ​ខ្លះ​ខ្ញុំ​ស្លៀក​សិច​ស៊ី​បញ្ចេញ​ស្បែក​សខ្ចី​របស់ខ្ញុំ​វា​មិន​ចម្លែក​នោះ​ទេ​…​តែ​ដែល​ចម្លែក​នោះ​ខ្ញុំ​ធ្លាប់តែ​ឃើញ​គេ​លក់​លី​អូ អាវទ្រនាប់ គេ​ដាក់​តាំង​លើ​ម៉ា​ឡា​កាំ​ង តែ​នេះ​តាំង​លើ​មនុស្ស ខ្ញុំ​អត់​មានអី​និយាយ​ច្រើន​ទេ​គ្រាន់តែ​ចង់​ប្រាប់​ថា​មនុស្ស​ផ្សេង​គ្នា​កុំ​យក​ទៅ​ប្រៀបធៀប​ព្រោះ​ការ​ថតរូប និង​ការ​ស្លៀកពាក់​ខុស​គ្នា ហើយ​ចរិត​ថ្លៃថ្នូរ​ក៏​ខុស​គ្នា​ដែរ​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ