ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​បាន​កា.ប់​អ្នក​បើក​ត្រាក់ទ័រ​ម្នាក់ ហើយរ​ត់ទៅ​ពូន​លើ​ដំបូង​ផ្ទះ​តែ​ដោយ​…

5 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ បុរស​ម្នាក់​បាន​ទាញ​កាំបិត​ខ្វែវ​ដេញ​កាប់​អ្នក​បើក​ត្រាក់ទ័រ​ម្នាក់​ឲ្យ​រង​របួស រួច​រត់ឡើង​ទៅ​ពូន​លើដំបូល​ផ្ទះ​តែ​ត្រូវ​សមត្ថកិច្ច​ចាប់​វាយ​ខ្នោះ​ទាល់តែ​បាន ។ ហេតុការណ៍​កើតឡើង​នៅ​ថ្ងៃ​ទី​២៤ ខែមិថុនា ឆ្នាំ​២០១៨​នេះ នៅ​ភួ​មិ​កំពង់​រទេស ឃុំ​ពពែ​ត…

ខេត្តស្វាយរៀង ៖ បុរស​ម្នាក់​បាន​ទាញ​កាំបិត​ខ្វែវ​ដេញ​កាប់​អ្នក​បើក​ត្រាក់ទ័រ​ម្នាក់​ឲ្យ​រង​របួស រួច​រត់ឡើង​ទៅ​ពូន​លើដំបូល​ផ្ទះ​តែ​ត្រូវ​សមត្ថកិច្ច​ចាប់​វាយ​ខ្នោះ​ទាល់តែ​បាន ។ ហេតុការណ៍​កើតឡើង​នៅ​ថ្ងៃ​ទី​២៤ ខែមិថុនា ឆ្នាំ​២០១៨​នេះ នៅ​ភួ​មិ​កំពង់​រទេស ឃុំ​ពពែ​ត ស្រុក​ស្វាយ​ទាប ខេត្តស្វាយរៀង ។

ជនសង្ស័យ​ឈ្មោះ អ៊ុ​ក សោភា ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ នៅ​ភួ​មិ​កំពង់​រទេស ឃុំ​ពពែ​ត ស្រុក​ស្វាយ​ទាប ខេត្តស្វាយរៀង បាន​ឆ្លើយ​សារភាព​ប្រាប់​សមត្ថកិច្ច​នគរបាល​ថា កាលពី​ឆ្នាំ​២០១៧ ខ្លួន និង​ប្រពន្ធ​បាន​ដាក់បញ្ចាំ​ដីស្រែ​មួយ​កន្លែង​ឲ្យ​ទៅ​ឈ្មោះ ជា សុភ​ត្រា ភេទ​ប្រុស អាយុ​២១​ឆ្នាំ នៅ​ភូមិ​ឃុំ​ជាមួយ​គ្នា ក្នុង​តម្លៃ​៥០០​ដុល្លារ ។ លុះដល់​ឆ្នាំ​២០១៨ ខ្លួន និង​ប្រពន្ធ​បាន​ព្រមព្រៀង​ទទួលយក​ម៉ូតូ​១​គ្រឿង និង​មាស​ចំនួន​១​ជី​ទៀត​ពី​ឈ្មោះ ជា សុភ​ត្រា ដោយ​ព្រម​ប្រគល់​ដី​ដែល​ដាក់បញ្ចាំ​នោះ​ដាច់​តែ​ម្តង ។

រហូត​មក​ដល់​ថ្ងៃ​ទី​២៤ ខែមិថុនា ឆ្នាំ​២០១៨ នៅ​ពេល​ដែល​ខ្លួន​ផឹកស្រា​ស្រវឹង​ស្រឿង​ៗ ក៏​ស្រាប់តែ​ឃើញ​ឈ្មោះ ជា សុភ​ត្រា កំពុង​ភ្ជួរ​ត្រាក់ទ័រ​លើ​ដីស្រែ​ដែល​ខ្លួន​បាន​លក់ ទៅ​ហើយ​នោះ​ក៏​កើត​មានចិត្ត​ខឹង ទើប​ទាញ​កាំបិត​ទៅ​កាប់ បណ្តាល​ឲ្យ​របួស​តែ​ម្តង ។ ក្រោយ​ធ្វើ​សកម្មភាព​រួច ជនសង្ស័យ​ក៏​បានរ​ត់ទៅ​ពួន​ក្នុងផ្ទះ ។ រហូត​ដល់​ថ្ងៃ​ទី​២៥ ខែមិថុនា ឆ្នាំ​២០១៨ ពេល​សមត្ថកិច្ច​នគរបាល​ស្រុក​ស្វាយ​ទាប​សហការ​ជាមួយ​កម្លាំង​រដ្ឋបាល​ពពែ​ត ទៅ​ព័ទ្ធ​ចាប់ ជនសង្ស័យ​រូប​នេះ​ក៏​រត់ឡើង​លើដំបូល​ផ្ទះ ប៉ុន្តែ​ដោយសារ​មិន​អាច​ទ្រាំ​នឹង​កំ​ដៅ​ថ្ងៃ​បាន ជនសង្ស័យ​ក៏​សុខចិត្ត​ប្រគល់​ខ្លួន​ជូន​សមត្ថកិច្ច​តែ​ម្តង ។

បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវ​បាន​កម្លាំង​នគរបាល​ជំនាញ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្វាយរៀង កសាង​សំណុំរឿង​ប​ញ្ជួ​ន​ទៅ​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​បន្ត​តាម​ច្បាប់ ។ ហើយ​នៅ​វេលា​ម៉ោង​៥​និង​០០​ល្ងាច​ថ្ងៃ​ទី​២៦ មិថុនា ២០១៨ នេះ​លោក​ចៅក្រម​សាលាដំបូង​ខេត្តស្វាយរៀង​បាន​ចេញ​ដីកាឃុំខ្លួន​បណ្តោះអាសន្ន​នៅ​ពន្ធនាគារ​ខេត្តស្វាយរៀង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ