ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អំណោយ​ជន​បង្គោល​ត្រូវ​បាន​ប្រគល់​ជូន​សាលាស្រុក​ស្ទឹង​ត្រង់ និង​រដ្ឋបាល​ឃុំ​អារក្ស​ត្នោត

5 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ នា​រសៀល​ថ្ងៃ​ទី​២៥ ខែមិថុនា ឆ្នាំ​២០១៨ អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​តាម​រយៈ​លោក ហ៊ុន…

ខេត្តកំពង់ចាម ៖ នា​រសៀល​ថ្ងៃ​ទី​២៥ ខែមិថុនា ឆ្នាំ​២០១៨ អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​តាម​រយៈ​លោក ហ៊ុន ម៉ា​ណែ​ត រួម​មាន​កុំព្យូទ័រ​យួរដៃ​០២​គ្រឿង ម៉ាស៊ីន​ព្រី​ន​ធឺ​០២​គ្រឿង​បាន​ប្រគល់​ជូន​រដ្ឋបាល​ឃុំ​អារក្ស​ត្នោត កុំព្យូទ័រ​យួរដៃ​ចំនួន​២​គ្រឿង និង​កុំព្យូទ័រ​លើ​តុ​ចំនួន​០២​គ្រឿង ម៉ាស៊ីន​ព្រី​ន​ធឺ​០២​គ្រឿង​ដែល​ជា​អំណោយ ចុះ​ជួយ​ស្រុក​ស្ទឹង​ត្រង់​ត្រូវ​បាន​ប្រគល់​ជូន​ការិយាល័យ​អប់រំ​ស្រុក​ស្រុក​ស្ទឹង​ត្រង់ ខេត្តកំពង់ចាម ។

 ពិធី​នេះ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ទីតាំង​សាលាឃុំ​អារក្ស​ត្នោត ដែល​មានការ​អញ្ជើញ​ចូលរួម​ពី​ក្រុម​ជំនួយការ​លោក ហ៊ុន ម៉ា​ណែ​ត លោក​ឧត្តមសេនីយ៍ត្រី សៅ សា​រឿ​ន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តកំពង់ចាម តំណាង​រដ្ឋបាល​ឃុំ​អ​រក្ស​ត្នោត តំណាង​ការិយាល័យ​អប់រំ​ស្រុក​ស្ទឹង​ត្រង់ និង​ផ្នែក​ដែល​ពាក់ព័ន្ធ​មួយ​ចំនួន​ផង​ដែរ ។

តំណាង​រដ្ឋបាល​ឃុំ​អ​រក្ស​ត្នោត​តំណាង​ការិយាល័យ​អប់រំ​ស្រុក​ស្ទឹង​ត្រង់ សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​សម្ដេច​តេ​ជោ​ហ៊ុន​សែន និង​សម្ដេច​កិ​តិ្ត​ព្រឹទ្ធ​បណ្ឌិត​តាម​រយៈ​លោក ហ៊ុន ម៉ា​ណែ​ត ដែល​បាន​យកចិត្តទុកដាក់​នៅ​ក្នុង​ការ​គិតគូរ​ពី​សុខទុក្ខ​លោកគ្រូ​អ្នកគ្រូ​សិស្សានុសិស្ស និង​តម្រូវការ​ជាក់ស្តែង​នៅ​ក្នុង​ការ​អប់រំ និង​ការ​បម្រើសេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន ។

សូម​រំលឹក​ថា អំណោយ​ជា​កុំ​ព្យូ​រ​ទ័​រ និង​ម៉ាស៊ីន​ព្រី​ន​ធឺ​ខាងលើ​នេះ​ត្រូវ​បាន​លោក ហ៊ុន ម៉ា​ណែ​ត ប្រកាស​ផ្តល់​ជូន​កាលពី​ថ្ងៃ​ទី​២០ ខែឧសភា ឆ្នាំ​២០១៨ ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​អគារសិក្សា​មួយ​ខ្នង​ក្នុង​សាលា​បឋម​សិក្សា​អារក្ស​ត្នោត​ដែល​ស្ថិត​ក្នុង​ឃុំ​អារក្ស​ត្នោត​ស្រុក​ស្ទឹង​ត្រង់ ខេត្តកំពង់ចាម​កន្លង​ទៅ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ