ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាលខេត្ត​មណ្ឌលគិរី​បាន​អញ្ជើញ​ជួប​សំណេះសំណាល និង​នាំ​យកអំណោយ

5 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ លោក ស្វាយ សំ​អ៊ា​ង អភិបាលខេត្ត​មណ្ឌលគិរី​បាន​អញ្ជើញ​ជួប​សំណេះ​សំណាល និង​នាំ​យកអំណោយ​ជា​គ្រឿង​ឧបភោគ បរិភោគ និង​សម្ភារៈ​ប្រើប្រាស់​មួយ​ចំនួន ផ្តល់​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ…

ខេត្តមណ្ឌលគិរី ៖ លោក ស្វាយ សំ​អ៊ា​ង អភិបាលខេត្ត​មណ្ឌលគិរី​បាន​អញ្ជើញ​ជួប​សំណេះ​សំណាល និង​នាំ​យកអំណោយ​ជា​គ្រឿង​ឧបភោគ បរិភោគ និង​សម្ភារៈ​ប្រើប្រាស់​មួយ​ចំនួន ផ្តល់​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ ជន​ចាស់​ជន​រា ជន​ពិការ និង​អតីត​យុទ្ធ​ជន ចំនួន​ពីរ​ឃុំ ស្មើនឹង​២៣៩​គ្រួសារ នៅ​សាលាស្រុក​កែវ​សីមា នា​ព្រឹក​ថ្ងៃ ទី​២៦ ខែមិថុនា ឆ្នាំ​២០១៨ ។

លោក ស្វាយ សំ​អ៊ា​ង បាន​មាន​ប្រសាសន៍​ថា រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការ​ដឹកនាំ ដោយ​សម្តេច​​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា តែងតែ​យកចិត្ត​ទុកដាក់ និង​គិតគូរ​ចំពោះ​ប្រជាពលរដ្ឋ​ទូទៅ ពិសេស ប្រជាពលរដ្ឋ​ក្រីក្រ ជន​ចាស់ជរា ស្ត្រី​មេ​ម៉ាយ កុមារ​កំព្រា ជន​ពិការ និង​អតីត​យុទ្ធ​ជន -​ល​- ។

អភិបាលខេត្ត​ថា ការ​នាំ​យក​អំណោយ ផ្តល់​ជូន​ពលរដ្ឋ​រង​គ្រោះ​នា​ពេល​នេះ គឺជា​ការ​ចូលរួម​ចំ​ណែក​​ដោះស្រាយ នូវ​ការ​ខ្វះខាត របស់​ពលរដ្ឋ បាន​មួយ​កម្រិត ជា​ពិសេស​ដើម្បី​ឱ្យ​ពួក​គាត់​មាន​​លទ្ធ​ផល​ភាព ក្នុង​ការ​បង្កបង្កើន​ផល និង​ប្រកប មុខរបរ​ផ្សេង​ៗ​បន្ថែម​ទៀត​។ លោក​បាន​ណែនាំ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវ​ខិតខំ​ចិញ្ចឹមសត្វ រួម​ទាំង​ដាំ​ដុះ​ដំណាំ​ចម្រុះ​ផ្សេង​ៗ ដើម្បី​ធ្វើ​យ៉ាង​ណា​ឱ្យ​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ មាន​ជីវភាព កាន់តែ​ល្អ​ប្រសើរ​ឡើង ជា​ពិសេស​ត្រូវ​ចូលរួម​​សំអាត​អនាម័យ​ជុំវិញ​ផ្ទះ​ឱ្យ​បាន​ស្អាត តាម​រយៈ​ហូប ស្អាត រស់នៅ​ស្អាត និង​ផឹក​ស្អាត​ផង​ដែរ​។

ជាង​នេះ​ទៅ​ទៀត លោក ស្វាយ សំអាង បាន​អំពាវនាវ ដល់​ពលរដ្ឋ​ទាំងអស់ ត្រូវ​ចូលរួម​ថែរក្សា​ការ​ពារ​សុខ​សន្តិភាព ព្រោះ​សុខ​សន្តិភាព​នេះ គឺជា​កត្តា​សំខាន់ ដើម្បី​អភិវឌ្ឍន៍​ប្រទេស​ជាតិ​ឱ្យ​មាន​ការ​រីក​ចម្រើន ហើយ​ក៏​សូម​ឱ្យ​ពលរដ្ឋ​ត្រូវ​ទៅ​បោះ​ឆ្នោត​ជ្រើសតាំង តំណាងរាស្ត្រ និ​តី​កាល​ទី​៦ ដែល​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃអាទិត្យ ទី​២៩ ខែកក្កដា ឆ្នាំ​២០១៨​ខាង​មុខ​នេះ ឱ្យ​បាន​គ្រប់​ៗ​គ្នា​។

តាម​ការ​បញ្ជាក់​ពី​ប្រធាន​មន្ទីរ​សង្គមកិច្ច អតីត​យុទ្ធ​ជន និង​យុវ​និ​តី​សម្បទា ខេត្តមណ្ឌលគិរី លោក ខឹ​ម ចាន់​ផល បានឱ្យ​ដឹង​ថា ប្រជាពលរដ្ឋ​រង​គ្រោះ​ចំនួន​២៣៩​គ្រួសារ ស្មើនឹង​ពីរ​ឃុំ គឺ​ឃុំ​ស្រែ​ខ្ទុ​ម និង​ឃុំ​ស្រែ​ព្រះ ស្ថិត​នៅ​ស្រុក​កែវ​សីមា ដោយ​ក្នុង​មួយ​គ្រួសារ​ទទួល​បាន​អំណោយ​រួម​មាន​៖ អង្គរ​២០​គីឡូក្រាម កន្ទេលនីឡុង​១ ត្រីខ ទឹកត្រី ទឹកស៊ីអ៊ីវ​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ