ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពេល​កំពុង​ផឹក​ឱប​អូន​ៗ​មុខរីក ដល់​ពេល​គិតលុយ​មុខជូរ​គ្រប់​គ្នា

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យុវជន​២​នាក់​ចូល​ផឹកស៊ី​ច្រៀង​ខារ៉ាអូខេ​ពេល​ស្រវឹងចិត្ត​ទូលាយ​ជាមួយ​នាង​ៗ​លុះ​​ពេល​គិតលុយ​អស់​លុយ​ច្រើន​ពេក​ទូរស័ព្ទ​ហៅ​អ្នក​យក​ព័ត៌មាន​មក​ថត​ផ្អើល​សមត្ថកិច្ច បង្ក​អោយ​​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១​និង​៥០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី ២៧ ខែមិថុនា ឆ្នាំ​២០១៨ នៅ​តាម​បណ្ដោយ​ផ្លូវ​២០០៤ ហៅ​ផ្លូវ​ម៉ៃ​ដា នៅ​ចំណុច​ហាង​ខារ៉ាអូខេ…

រាជធានី​ភ្នំពេញ ៖ យុវជន​២​នាក់​ចូល​ផឹកស៊ី​ច្រៀង​ខារ៉ាអូខេ​ពេល​ស្រវឹងចិត្ត​ទូលាយ​ជាមួយ​នាង​ៗ​លុះ​​ពេល​គិតលុយ​អស់​លុយ​ច្រើន​ពេក​ទូរស័ព្ទ​ហៅ​អ្នក​យក​ព័ត៌មាន​មក​ថត​ផ្អើល​សមត្ថកិច្ច បង្ក​អោយ​​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១​និង​៥០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី ២៧ ខែមិថុនា ឆ្នាំ​២០១៨ នៅ​តាម​បណ្ដោយ​ផ្លូវ​២០០៤ ហៅ​ផ្លូវ​ម៉ៃ​ដា នៅ​ចំណុច​ហាង​ខារ៉ាអូខេ មូ​ន KTV ដែល​ស្ថិត​នៅ​ភូមិ​ត្រពាំង​ល្វា សង្កាត់​កា​កាប​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ យុវជន​២​នាក់​ដោយ​មិន​​បាន​ស្គាល់ឈ្មោះ​ជិះ​ម៉ូតូ​២​គ្រឿង​ម៉ាក​ស្កូ​ប​ពី និង​ម៉ាក​សង​កូរ៉េ ។

តាម​ប្រភព​ព័ត៌មាន​ពី​យុវជន​ទាំង​២​នាក់​បានអោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ពួក​គាត់​ទើប​មក​ពី​ផឹក​កន្លែង​ផ្សេង​ម្តង​រួច​មក​ហើយ ហើយ​បាន​នាំ​គ្នា​ចូល​ខារ៉ាអូខេ​យីហោ​ខាងលើ​ទៀត​ដោយ​មាន​បុគ្គលិក​ហាង​ជា​អ្នក​ស្ទាក់ផ្លូវ​បាន​និយាយ​ប្រ​ម៉ូ​សិន​ថ្មី ១​កេស​៣០​ដុល្លារ Free ម្ហូប​៤​មុខ និង​ស្រី​កំដរ​ផឹក​ផង​ដែរ​ហើយ​នៅ​ពល​នោះ​ពួក​គាត់​មើលទៅ​តំលៃ​ល្មម​នឹង​ចូល ហើយ​បាន​សម្រេចចិត្ត​ចូល​ហាង​ខាងលើ​តែ​ម្តង ។

ប្រភព​ព័ត៌មាន​បាន​បន្ត​ទៀត​ថា ខណៈ​ពេល​កំពង់​ហូប​ទាំង​ស្រវឹង​ស្រឿង​ៗ​ដោយ​មាន​ស្រី
ឱ​ប​រិត​ហើយ​នៅ​ពេល​នោះ​ដែរ​នារី​ខារ៉ាអូខេ​បាន​យក​ម្ហូប​ចូល​ជា​ញឹកញាប់​ហើយ​គាត់​មិន​បាន​ចាប់​អារម្មណ៍​ថា​គិតលុយ​ផ្សេង​នោះ​ឡើយ ។ បន្ទាប់​មក​នៅ​ពេល​គិតលុយ​ស្រាប់តែ​អស់​លុយ​ចំនួន​៦១​ដុល្លារ ហើយ​នៅ​ពេល​ភ្លាម​ៗ​នោះ​ដែរ​គាត់​មិន​បានអោយ​លុយ​ថ្លៃ​ផឹកស៊ី​នោះ​ឡើយ​ហើយ​ម្ចាស់​ហាង​ឃាត់​មិន​ឲ្យ​យក​ម៉ូតូ​ចេញ​ឡើយ ព្រោះ​យក​លើស​ថ្លៃ​កាលពី​និយាយ​ដំបូង ហើយ​នៅ​ពេល​នោះ​ដែរ​ពួក​គាត់​បាន​ខ​ល​ហៅ​អ្នក​សារព័ត៌មាន​មក​ថត​នឹង​ឡាយ​តាម Facebook ។

ប្រភព​ព័ត៌មាន​បាន​បន្ត​ទៀត​ថា ខណៈ​ពេល​ភាគី​ទាំង​ពីរ​បាន​ជជែក​ដាក់​គ្នា​យ៉ាង​តឹង​សរសៃ​.​ក រៀង​ៗ​ខ្លួន​ខាង​ភាគី​ថៅកែ​ហាង​ខារ៉ាអូខេ​ថា យុវជន​ទាំង​២​នាក់​ជា​អ្នក​ឲ្យ​បុគ្គលិក​ស្រី​គាត់​ហៅ​មុខម្ហូប​បន្ថែម នៅ​ពេល​ជិត​ចប់​ផឹកស៊ី​បាន​បបួល​នារី​ខារ៉ាអូខេ​យក​ទៅ​ដេក ហើយ​នាង​ៗ​មិន​ព្រមទៅ​បែរជា​ចោទ​ពួក​គាត់​គៀបស៊ី​ពួក​គាត់​ទៅ​វិញ ។ ចំណែក​ឯខាង​យុវជន​២​នាក់​ខាងលើ​ពួក​គាត់​មិន​បាន​បបួល​នារី​ខារ៉ាអូខេ​ទៅ​ដេក​នៅ​ក្រៅ​ឡើយ​គឺ​ដោយសារ​ថៅកែ​ហាង​គៀប​ពួក​គាត់​ទើប​ប្តឹង​ព័ត៌មាន​អោយ​ជួយ​ផ្សព្វផ្សាយ ។

ក្រោយ​ពេល​កើតហេតុ​ពេល​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​កា​កាប​១​បាន​មក​ដល់​ហើយ​បានសម្រប​សម្រួល​ដោយ​បញ្ជ​ប់​ក្នុង​តំលៃ​៤០​ដុល្លារ ស្រាប់តែ​យុវជន​ទាំង​២​នាក់​បាន​បើក​ម៉ូតូ​ចេញ​យ៉ាង​លឿន​មិន​បំភ្លឺ​អ្នក​សារព័ត៌មាន​ចុង​ក្រោយ​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ