ម៉ូតូ​២​គ្រឿង​ពន្លះ​គ្នា​ត្រូវ​រង​របួស​ទាំង​សងខាង


ខេត្តព្រៃវែង ៖ យ៉ាង​ហោច​ណាស់​មនុស្ស​បួន​នាក់​បាន​រង​របួស​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​មួយ​ដែល​បណ្តាល​មក​ពី​ការ​បើកបរ​ម៉ូតូ ហើយ​ប្តូរ​គន្លង​មក​កាន់​ផ្លូវ​រថយន្ត​មិន​ប្រយ័ត្ន​បាន​ប៉ះ​ម៉ូតូ​មួយ​គ្រឿង​ទៀត​ដែល​បើកបរ​ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា  ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​និង​៥០​នាទី​ព្រឹក​ថ្ងៃ​ទី​២៦ ខែមិថុនា ឆ្នាំ​២០១៨ លើ​ផ្លូវជាតិ​លេខ​៨ ស្ថិត​ក្នុងភូមិ​ព្រៃ​ព្នៅ ឃុំ​ព្រៃ​ព្នៅ ស្រុក​ពារាំង ខេត្តព្រៃវែង ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ម៉ូតូ​បង្កហេតុ​មាន​ម៉ាក C125 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ​1FH- 9403 បើកបរ​ដោយ​ឈ្មោះ ស៊ុម វុ​ធ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ រស់នៅ​ភូមិ​ស​ណ្តោ​រ ឃុំ​ជ្រៃ​ធំ ស្រុក​រមាស​ហែក ខេត្តស្វាយរៀង អ្នក​រួម​ដំណើរ​ដោយ​ឈ្មោះ កេ​ន សា​រិ​ន ភេទ​ស្រី អាយុ ៣៣​ឆ្នាំ​ជា​ប្រពន្ធ ធ្វើ​ដំណើរ​ពី​កើតមក​លិច ។ លុះ​មក​ដល់​ចំណុច​កើតហេតុ​អ្នកបើកបរ​ម៉ូតូ​បាន​ប្តូរ​គន្លង​ផ្លូវ​ជែង​រថយន្ត​ក៏​ជ្រុល​ទៅ​បុក​ជាមួយ​ម៉ូតូ​១​គ្រឿង​ទៀត​ម៉ាក​C125 ពណ៌​ខ្មៅ​ពាក់ ស្លាក​លេខ ភ្នំពេញ 1AG- 3645 បើកបរ​ដោយ​ឈ្មោះ ធី ចាន់​ធុ​ក ភេទ​ប្រុស អាយុ​១៩​ឆ្នាំ នៅ​ភូមិ​ជោ​ទី​២ ឃុំ​ក្រ​ញូ​ង ស្រុក​កំចាយមារ ខេត្តព្រៃវែង​ដែល​មាន​អ្នក​រួម​ដំណើរ​ម្នាក់​ឈ្មោះ ពៅ ភេទ​ស្រី អាយុ​៤៥​ឆ្នាំ ត្រូវជា​ម្តាយ​ដែល​កំពុង​ធ្វើ​ដំណើរ​បញ្ច្រាសទិស​គ្នា បណ្តាល​ឲ្យ​អ្នកបើកបរ និង​អ្នក​រួម​ដំណើរ​ទាំង​សងខាង​រង​របួស ។

ក្រោយ​ពេល​កើតហេតុ​អ្នក​រង​របួស​ត្រូវ​បាន​បញ្ជូន​មក​មន្ទីរពេទ្យ​ស្រុក​ពារាំង ដើម្បី​ព្យាបាល រីឯ​វត្ថុ​តាង​យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​ស្រុក​ពារាំង​ដើម្បី​បំពេញ​សំណុំរឿង​តាម​នីតិវិធី ៕

Facebook Google Twitter Email

Live

Sponsored News

០៤:៣៥ | ក្នុងស្រុក

អស្ចារ្យ​មែន ! «​ស្នៀតសក់» ​ខ្សែភាពយន្ត​ខ្នាត​តូច​​សម្តែង​ដោយ​តារាចម្រៀង​ ជី​ ដេ​វីត និង ទេព បូ​ព្រឹក្ស ចាក់​ផ្សាយ​​លើក​ដំបូង​នៅ​ថ្ងៃនេះទទួល​បានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ