មុន​នឹង​ក្លាយជា​ព្រះពុទ្ធ​ទាល់តែ​បំពេញ​បារមី​ទាំង​១០​បរិបូណ៌


ចាស់​ៗ​តែង​និយាយ​ថា បារមី​ព្រះ​អង្គ​ធំធេង​ណាស់ ទើប​ធ្វើការ​ហ្នឹង​បាន​សម្រេច​, បារមី​ព្រះ​អង្គ​ខ្លាំង​ណាស់កុំ​មើលងាយ​លោក​ជាដើម ដើម្បី​អួត​សរសើរ​ចំពោះ​ព្រះមហាក្សត្រ​, ចំពោះ​ព្រះសង្ឃ ឬ​ចំពោះ​អស់លោក​ដែល​ជា​អ្នកដឹកនាំ​ធំ​ៗ តែ​បារមី​ជា​អ្វី​ទៅ ? បារមី​គឺជា​ឈ្មោះ​គុណធម៌ ឬ​ដែល​យើង​តែង​និយាយ​ថា បំពេញ​បារមី​នោះ​គឺៈ
១-​ទានបារមី ការ​បំពេញ​ទាន ២-​សីល​បារមី ការ​រក្សាសីល ៣-​នេ​ក្ខ​ម​បារមី ការ​ចេញ​ញ​បព្វ​ជា ៤-​បញ្ញាបារមី ការ​ចម្រើន​បញ្ញា ៥-​វិ​រិ​យ​បារមី ការ​ព្យាយាម ៦-​ខ​ន្តិ​បារមី ការ​អត់ធន់ ៧-​សច្ចបារមី ការ​មាន​សច្ចៈ ពាក្យពិត ពាក្យ​ត្រង់ ៨-​អធិដ្ឋានបារមី ការ​អធិដ្ឋាន ៩-​មេត្តា​បារមី ការ​ចម្រើនមេត្តា ១០-​ឧបេក្ខា​បារមី ការ​មាន​ឧបេក្ខា តាំង​ចិត្តជា​កណ្តាល ។
នៅ​ក្នុង​គម្ពីរ​ដីកា​ជិ​នា​លង្ការ បាន​ពន្យល់​ពាក្យ​បារមី​ថា គុណជាតិ​ទាំងឡាយ​ណា​តែង​នាំ​ទៅ​ដល់ត្រើយ​គឺ​ព្រះ​និព្វាន គុណជាតិ​ទាំងឡាយ​នោះ​មានឈ្មោះ​ថា បារមី ។
តាម​ន័យ​នេះ​គុណជាតិ ឬ​បារមី​គឺជា​ឧបករណ៍ ឬ​ជា​យានជំនិះ​សម្រាប់​ធ្វើ​ដំណើរ ទៅ​កាន់​គោលដៅ​ដែល​ខ្លួន​ប្រាថ្នា​។ ព្រះ​សិទ្ធត្ថ​កុមារ​ដែល​នឹង​អាច​បាន​សម្រេច​ឋានៈ​ជា​ព្រះពុទ្ធ​នោះ ពីព្រោះ​ព្រះ​អង្គ​បាន​បំពេញ​បារមី​ទាំង​១០​នេះ​ដោយ​បរិបូណ៌​រួច​មក​ហើយ ទើប​នៅ​ក្នុង​ជាតិ​ជា​ព្រះ​សិទ្ធត្ថ​កុមារ ព្រះ​អង្គ​អាច​សម្រេច​គោលបំណង​របស់​ព្រះ​អង្ក ដែល​បាន​អធិដ្ឋាន​តាំងពី​ព្រះពុទ្ធ​នាម​ទីប​ង្ករ​ម្ល៉េះ ដោយ​ប្រើ​រយៈវេលា​ដល់​ទៅ​៤​អសង្ខេយ្យ​និង​១​សែន​កប្ប ទើបបាន​ត្រាស់​ដឹង​ជា​ព្រះពុទ្ធ ។

Facebook Google Twitter Email

Live

Sponsored News

០៧:៥១ | ក្នុងស្រុក

ឃ្លានឆ្ញាញ់ ស្រលាញ់ល្អ របស់ល្អកម្រ​មាន កាមេរ៉ា AI Portrait Color លេចធ្លោ ថតវីដេអូរឹតតែលេចធ្លោ បច្ចេកវិទ្យាសម្គាល់វៃឆ្លាត និងមុខងារថ្មីប្លែកដ៏សម្បូរបែប នោះគឺ OPPO Reno 4 ជិតមកដល់ហើយពិសេសកាដូតម្លៃ $290 (វីដេអូ)

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ