ខេត្តស្ទឹងត្រែង ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា យោងតាមមន្ត្រីច្រកអន្តរជាតិត្រពាំងគ្រៀលព្រំ
ដែនកម្ពុជា-ឡាវ កម្លាំងនគរបាលប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ ចាប់បានថ្នាំញៀនចំនួន១២០ដុំ
(ប្រមាណជា១២០គីឡូក្រាម) ខណៈក្រុមឈ្មួញដឹកចេញពីប្រទេសឡាវចូលមកកម្ពុជា នារសៀលថ្ងៃទី
២៦ មិថុនា នេះ ស្ថិតក្បែរច្រកអន្តរជាតិត្រពាំងគ្រៀល ។
យោងតាមច្រកទ្វាអន្តរជាតិត្រពាំងគ្រៀលក្រុងស្ទឹងត្រែងឱ្យដឹងទៀតថា ថ្នាំញៀនចំនួន១២០ដុំ គឺក្នុង
មួយដុំប្រហែលជា១គីឡូ ត្រូវបានរកឃើញលើរថយន្តក្រុងដឹកអ្នកដំណើរ «សូរិយា» ខណៈចេញពីច្រក
ទ្វារអន្តរជាតិ និងបន្តគោលដៅទៅរាជធានីភ្នំពេញ ។
ប្រភពដដែលបន្តថា ការឃើញថ្នាំញៀនដ៏ច្រើននោះ ត្រូវបាននាំចេញពីប្រទេសឡាវ កាលពីវេលាម៉ោងជាង៣រសៀលថ្ងៃទី២៦ មិថុនា ។ ក្នុងការឆែកឆេរកឃើញថ្នាំញៀននេះ សមត្ថកិច្ចក៏បានឃាត់មនុស្សប្រុសចំនួន៣នាក់ ដែលមានការពាក់ព័ន្ធក្នុងករណីនេះទី១ គឺតៃកុងរថយន្ត ទី២អ្នកបកប្រែភាសា និងទី៣សង្ស័យជាម្ចាស់ថ្នាំញៀនតែម្តង ។
ព័ត៌មានលម្អឹតនឹងមានផ្សាយជូនបន្ត ។
អត្ថបទសរសេរ ដោយ
អត្ថបទសរសេរ ដោយ
ចែករំលែកព័តមាននេះ