ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ខ្លួន​ប៉ូលិស​មួយ​ទីក្រុង​ ​ក្រោយសម្លា.ប់​បេក្ខជន​ឈរ​ឈ្មោះ

5 ឆ្នាំ មុន

ប្រទេស​ម៉ិ​ក​ស៊ិ​ក ​៖​ អាជ្ញាធរ​មូលដ្ឋាន​រាយការណ៍​កាលពី​ថ្ងៃ​ទី​២៤ ​មិថុនា ​ថា ប៉ូលិស​ទាំង​អស់​​នៃ​ទីក្រុង OCAMPO ភាគ​កណ្ដាល​ម៉ិ​ក​ស៊ិ​ក ជា​កន្លែង​មានការ​ធ្វើឃាត​កាលពី​សប្ដាហ៍​​មុន​ បេក្ខជន​សាលាក្រុង​នេះ​ម្នាក់​ត្រូវ​ដកហូត​អាវុធ…

ប្រទេស​ម៉ិ​ក​ស៊ិ​ក ​៖​ អាជ្ញាធរ​មូលដ្ឋាន​រាយការណ៍​កាលពី​ថ្ងៃ​ទី​២៤ ​មិថុនា ​ថា ប៉ូលិស​ទាំង​អស់​​នៃ​ទីក្រុង OCAMPO ភាគ​កណ្ដាល​ម៉ិ​ក​ស៊ិ​ក ជា​កន្លែង​មានការ​ធ្វើឃាត​កាលពី​សប្ដាហ៍​​មុន​ បេក្ខជន​សាលាក្រុង​នេះ​ម្នាក់​ត្រូវ​ដកហូត​អាវុធ ​ហើយ​ចាប់ខ្លួន ដើម្បី​ធ្វើការ​ស៊ើ​ប​អង្កេត​ផ្ទៃក្នុង​មួយ​។

បើតាម​លេខាធិការដ្ឋាន​សន្តិសុខ​រដ្ឋ MICHOACAN បានគូស​បញ្ជា​ក់ថា ប៉ូលិស​ទាំង​អស់​នោះ​ត្រូវ​ចាប់ខ្លួន​មក​សួរ​ចម្លើយ ដោយ​​យោង​ទៅ​តាម​ច្បាប់​ស៊ើប​អង្កេត​លើ​ការ​ចូលរួម​ក្នុងអំពើ​ហិង្សា​ទាំងឡាយ​ដែល​ផ្ទុយ​ពី​វិ​ជ្ជា​ជីវៈ ។ ក្រោយ​បេក្ខជន​សម្រាប់​ការ​បោះ​ឆ្នោត​ក្រុង លោក FERNANDO ANGELES ត្រូវ​គេ​បាញ់​សម្លាប់​​កាលពី​ថ្ងៃ​ទី​២១ ​មិថុនា​ ពេល​កំពុង​ឃោសនាបោះឆ្នោត ។

ប៉ូលិស​ទាំងនេះ​ក្រោយ​ការ​​ចាប់ខ្លួន​ក៏ត្រូវ​ប​ញ្ជូ​ន​មក​កាន់​កងឯកភាព​ផ្ទៃក្នុង​មួយ​នៃ​លេខា​ធិការ​ដ្ឋាន​សន្តិសុខ​ដែល​ពុំ​បញ្ជាក់​ឡើយ​ថា ​តើ​ការ​ឃុំខ្លួន​ពួក​គេ​ទាក់ទិន​នឹង​ការ​សម្លាប់​បេក្ខជន​រូប​នោះ​ដែរឬ​យ៉ាងណា​ឡើយ​?

នា​ថ្ងៃ​ទី​២០ ​មិថុនា​ លោក OMAR GOMEZ បេក្ខជន​ឯករាជ្យ​សម្រាប់​ការ​បោះ​ឆ្នោត​ក្រុង​AGUILILLA រដ្ឋ ​MICHOACAN​ ដែរ​ ត្រូវ​គេ​បាញ់​សម្លាប់​ ​រួច​នា​ថ្ងៃ​ទី​១៤ ​មិថុនា​ បេក្ខជន​សាលា​ក្រុង​TARETAN ​ស្ថិត​ក្នុង​រដ្ឋ​ដដែល​នេះ​ក៏​ត្រូវ​គេ​ធ្វើឃាតទៀត​។

តាំងពី​ចាប់ផ្ដើម​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ទូទៅ​ពី​ថ្ងៃ​ទី​១ ​មិថុនា​មក សមាជិក​សភា​បេក្ខ​ជន​ឈរឈ្មោះ​ និង​អ្នកនយោបាយ​ជាង​១០០​នាក់ ត្រូវ​សម្លាប់​នៅ​ម៉ិ​ក​ស៊ិ​ក​។ ឧក្រិដ្ឋ​កម្ម​ជា​បញ្ហា​ស្នូល​នៃ​ការ​បោះ​ឆ្នោត ខែកក្កដា ​នៅ​ម៉ិ​ក​ស៊ិ​ក ​ដើម្បី​ជ្រើសរើស​ប្រធានាធិបតី​ថ្មី ​និង​មេដឹកនាំ​សហព័ន្ធ​តំបន់​ និង​រដ្ឋ​ជាង​១៨០០០​រូប ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ