ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​ជំងឺ​គ្រោះថ្នាក់​សរសៃឈាម​ក្នុង​ខួរក្បាល​វាយលុក​ខ្ញុំ​របៀប​ណា?

5 ឆ្នាំ មុន
  • ភ្នំពេញ

កាលពី​៦​ឆ្នាំ​មុន នៅ​ពេល​លោក វិ​ន ឆ័​យ កំពុង​តែ​បង់សំណាញ់​ត្រី គាត់​ស្រាប់តែ​មាន​អារម្មណ៍​ស្ពឹក​ដៃ និង​ជើង​ខាងស្តាំ ហើយ​ក្រោយមក​លោក​ក៏​ត្រូវ​បាន​ពេទ្យ​រក​ឃើញ​ថា លោក​បាន​កើត​មាន​ជំងឺ​គ្រោះថ្នាក់​សរសៃឈាម​ក្នុង​ខួរក្បាល​ដែល​បាន​ធ្វើ​អោយ​លោក​ពិកា​ដៃ និង​ជើង​ខាងស្តាំ…

កាលពី​៦​ឆ្នាំ​មុន នៅ​ពេល​លោក វិ​ន ឆ័​យ កំពុង​តែ​បង់សំណាញ់​ត្រី គាត់​ស្រាប់តែ​មាន​អារម្មណ៍​ស្ពឹក​ដៃ និង​ជើង​ខាងស្តាំ ហើយ​ក្រោយមក​លោក​ក៏​ត្រូវ​បាន​ពេទ្យ​រក​ឃើញ​ថា លោក​បាន​កើត​មាន​ជំងឺ​គ្រោះថ្នាក់​សរសៃឈាម​ក្នុង​ខួរក្បាល​ដែល​បាន​ធ្វើ​អោយ​លោក​ពិកា​ដៃ និង​ជើង​ខាងស្តាំ រហូត​មក​ដល់​ពេល​នេះ​។

លោក វិ​ន ឆាយ វ័យ​៥២​ឆ្នាំ រស់នៅ​សង្កាត់​បឹង​ទំពុន​ទី​១ ខណ្ឌមានជ័យ មាន​ភរិយា​ឈ្មោះ សាក់ ស៊ី​ថន វ័យ​៥៦​ឆ្នាំ និង​មានកូន​៣​នាក់ (​ស្រី​២ ប្រុស​១) ដែល​ជា​មន្ត្រីរាជការ​មួយ​រូប​នៃ​ក្រសួង​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា រូប​លោ​កបាន​ធ្លាក់ខ្លួន​ពិការ​ដៃស្តាំ និង​ជើង​ខាងស្តាំ ដោយសារ​តែ​កើត​ជំងឺ​ដាច់​សរសៃឈាម​ក្នុង​ខួរក្បាល ក៏​ហៅ​ថា ស្រូ​ក​តាំងពី​ឆ្នាំ​២០១២ មក​ម្ល៉េះ ។

លោក វិ​ន ឆាយ បញ្ជាក់​ថា​៖ «​ខ្ញុំ​មាន​ជំងឺលើសឈាម ប៉ុន្តែ​ខ្ញុំ​ច្រើន​ជម្នះ ខ្ញុំ​ឥត​ចង់​ប្រើ​ថ្នាំ​ពេទ្យ ថ្នាំ​បញ្ចុះ​ឈាម​អី​នោះ​ទេ ខ្ញុំ​ឥត​ប្រើ ឥត​ប៉ះពាល់​ថ្នាំ​ទេ​។ ដូច្នេះ​ខ្ញុំ​ជម្នះ​ជាមួយនឹង​ជំងឺ​លើសឈាម ដោយ​ការ​ហាត់ប្រាណ ហើយ​តម​អាហារ​ណា​ដែល​វា​ប៉ូវ​ខ្លាំង អត់​សូវ​ញ៉ាំ​អាហារ​ណា​ដែល​ប៉ះពាល់​ដល់​ការ​ឡើង​ឈាម  ប៉ុន្តែ​ការ​ហាត់ប្រាណ ការ​តម​អាហារ ជួយ​យើង​អត់​បាន​ទេ​» ។

ពោល​បណ្តើរ​ព្យាយាម​ធ្វើ​ចលនា​ដៃ​ខាងស្តាំ​បណ្តើរ លោក វិ​ន ឆាយ​ បាន​រម្លឹក​ទៅ​ដល់​ហេតុ​ការណ៍​មុន​ពេល​លោក​ធ្លាក់ខ្លួន​ពិការ​មួយ​ចំហៀង​ខ្លួន​ថា «​មុន​ដំបូង​គឺ​មាន​អាកា​រៈ មួយ​​ចំនួន​ដូច​ជា ​ដៃ ​និង​ជើង​ខាងស្តាំ​មាន​អារម្មណ៍​បុ័ង​ខ្ញាក ខ្ញាក ហើយ​ប្រហែលជា១ ឬ​២នាទី​ក្រោយ​ដៃ​យើង​ចាប់ផ្តើម​ស្ពឹក​ៗ កាន់​អ្វី​លែង​បាន ។ ពេល​ធ្វើទុក្ខ គឺ​ពេល​នោះ​កំពុង​តែ​​បង់សំណាញ់ (​ចាប់​ត្រី​) ។ មាន​ន័យ​ថា ​ពេល​បោះ​សំណា​ញ់​ចូល​ក្នុង​ទឹកស្រះ​អត់​មាន​បញ្ហា​​អី​នោះ​ទេ ។ ខណៈ​រៀបនឹង​ទាញ​សំណាញ់​មក​វិញ ដៃ​ខាងស្តាំ​ស្រាប់តែ​មាន​អារម្មណ៍​​ថា ​ញ័រ​ខ្ញាក​ៗ អត់​កម្លាំង ​ហើយ​ក៏​ស្ពឹក​ទាញ​សំណាញ់​អត់​រួច​ទេ គឺ​ប្រឹង​តែ​ដៃ​ខាង​ឆ្វេង​ទាញ​សំណាញ់​» ។

លោក​បាន​បន្ត​ថា ដោយសារ​តែ​មាន​អារម្មណ៍​មិន​ស្រួល​ក៏​លី​សំណាញ់​ដើរមក​កន្លែង​ធ្វើ​ការ​វិញ ស្រាប់តែ​កូយដៃ​ខាងស្តាំ​ង​របស់​គាត់​កាន់តែ​ឲ្យ​អារម្មណ៍​ខ្ញាក់ ស្ពឹក​ៗ ហើយ​បោះ​ជំហាន​បាន​ត្រឹម ៤ ឬ ៥ ជំហាន ស្រាប់តែ​ជើង​ខាងស្តាំ​ធ្វើទុក្ខ​ម្តង ខ្ញាក​ៗ​មក​ជើង​ហើយ ស្រាប់​តែ​បោះ​ជើង​លែង​រួច ។ ដល់​ពេល​ដើរ​មិន​រួច​ក៏​ទម្លាក់​ខ្លួន​អង្គុយ នឹកគិត​ថា​អង្គុយ​ចុះ​ក្រែងលោ​អាច​ធូរ ។

​លោក វិ​ន ឆាយ ពោល​ទាំង​ទឹកមុខ​ស្រពោន​ថា​៖ «​ប៉ុន្តែ​មិន​បាន​ធូរ​នោះ​ទេ បែរជា​មាន​អាកា​រៈ​ពិបាក​និយាយ និយាយ​លែង​លឺ គឺ​បានលឺ​ត្រឹមតែ ២ ឬ ៣ ម៉ែត្រ ហើយ​ក្រោយមក​ក៏​​និយាយ​លែង​ចេញ​តែ​ម្តង​ទៅ​» ។

ក្រោយ​ពី​ត្រូវ​បាន​សាច់ញាតិ​ និង​មិត្ត​ភ័ក្ត្រ​យក​រូប​លោក​ទៅ​មន្ទីរពេទ្យ ធ្វើការ​ពិនិត្យ​ និង​ស្កេ​ន​ខួរក្បាល ជា​លទ្ធផល​ពេទ្យ​ប្រាប់​ថា ​រូប​លោក​មាន​ដាច់​សរសៃ​ខួរក្បាល​ចំនួន​២ ។  ​លោក វិ​ន ឆាយ​បន្ត​ទៀត​ថា ៖ «​ជា​ធម្មតា អ្នក​ណា​ក៏​អាច​យល់​បាន​ដែរ កាលណា​តែ​កើត​ជំងឺ​នេះ​ហើយ ​គឺ​មិន​អាច​ធ្វើការ​អី​កើត​ទេ ទោះ​ចង់​ធ្វើ​ក៏​ធ្វើ​មិនកើត​ដែរ ។ វា​ពិតជា​ប៉ះ​ពាល់​​សេដ្ឋកិច្ច​គ្រួសារ​ខ្លាំង សឹងតែ​និយាយ​មិន​ចេញ ។ បើ​ឈឺ​ជំងឺ​នេះ​ហើយ​គឺ​ពិតជា​ពិបាក​ខ្លាំង​ណាស់ ទាំង​ជីវភាព​គ្រួសារ ទាំង​សុខភាព​រាង​កាយ​របស់​យើង ជា​ពិសេស​វា​ប៉ះពាល់​ផ្លូវចិត្ត​ទៀត​ផង​»​។

​ពោល​បណ្តើរ​យកដៃ​ម្ខាង​ទៀត​មក​ប៉ះ ​និង​ដៃ​ពិការ​ខាងស្តាំ​បណ្តើរ លោក វិ​ន ឆាយ ពន្យល់​​អំពី​ផលវិបាក​ដែល​លោក​ពើបប្រទះ​រាល់ថ្ងៃ​យ៉ាង​ដូច្នេះ​ថា​៖ «ដូច​ខ្ញុំ​រាល់ថ្ងៃ គឺ​ពិបាក​វេទនាណាស់ ។ ពិបាក​ណាស់ គឺ​ដៃ​នេះ​តែ​ម្តង គឺ​វា​មិន​ផ្តល់​ការ​សុខ​ស្រណុក​ផ្លូវ​ចិត្ត​​សោះតែ​ម្តង សឹងតែ​កាត់​ដៃ​មួយ​ចំហៀង​នេះ​ចេញ​កុំ​ឲ្យ​វា​ប៉ះ​ជាមួយនឹង​ខ្លួន​»៕

អត្ថបទ​នេះ​នាំ​ជូន​មក​ដោយ​ក្រុមហ៊ុន​ធានា​រ៉ាប់រង​ជីវិត AIA

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ