ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារា​​សម្តែង​ដ៏​​ល្បី​នៅ​ក្នុង​​រឿង​ «​Game of Thrones» រៀបការហើយ

5 ឆ្នាំ មុន

«AP» កាលពី​ពេល​ថ្មី​ៗ​កន្លងមក​​​ផ្សាយ​ថា​​​​​​ ​លោក​​ ឃីត​ ​ហារី​​​​ង​តុន (Kit Harington) ​និង​​នាង​​​​រ៉ូ​ស ​​ឡេស្ល៊ី (Rose…

«AP» កាលពី​ពេល​ថ្មី​ៗ​កន្លងមក​​​ផ្សាយ​ថា​​​​​​ ​លោក​​ ឃីត​ ​ហារី​​​​ង​តុន (Kit Harington) ​និង​​នាង​​​​រ៉ូ​ស ​​ឡេស្ល៊ី (Rose Leslie​​)​ ​​តារា​​សម្តែង​ដ៏​​ល្បី​នៅ​ក្នុង​​រឿង​ «​Game of Thrones» ​បាន​​​រៀប​​ការ​​​​​​​កាល​ពី​​​​ថ្ងៃ​ទី​​២៣ មិ​ថុ​នា​​​ ​២០១៨​ ។​ ​ពិធី​​​​នោះ​បាន​​​​រៀប​​ចំ​​ឡើង​​នៅ​ក្នុ​​ង​​​​វិ​ហារ​មួយ​​​​​​​យ៉ា​ង​​​​​ស្ងប់​​​​​ស្ងាត់​​ ​​​ស្ថិត​នៅ​ភាគ​​ខាង​​កើត​​​ឆៀង​​​​​ខាង​​​​​ជើង​ ​ប្រទេស​​​​​ស្កុត​​លែន​ ​​ជា​​​​​​ស្រុក​​កំ​​ណើត​​​​របស់​​​​ក្រុម​គ្រួ​​សារ​​​​កូ​ន​​ក្រ​មុំ​ ។

​លោក ​​​​​​​ហារីង​​​តុន ​និង​នាង​​​​​​​ ឡេស្ល៊ី មាន​​អា​​​យុ​​​៣១​​ឆ្នាំ​​ដូច​​​គ្នា​​​​​ ​បាន​ជួ​ប​គ្នា​ជា​លើក​​ដំ​បូង​​​នៅ​​​ពេល​​​​​​​​ថត​​រឿង​«Game of Thrones» ​កាល​ពី​​​ឆ្នាំ​​​​​២០១២​​ ​​​ដោយ​​លោក​​​​​ហារីង​​តុន​​​​​​​ដើរ​តួ​​ជា ​​Jon Snow ​​ចំ​ណែកឡេស្ល៊ីបាន​​ដើរ​តួ​ជា ​​Ygritte បាន​​​រស់​នៅ​​​​​រួម​គ្នា​​​មួយ​​​​រយៈ​​​​ពេល​ ​​ក្រោយ​មក​​ពួក​គេ​​​ក៏​ប្រ​​កាស​​​​​ចង​​​​​សម្ព័ន្ធ​​ភា​ព​​​គ្នា​​​​​​​ជា​​​ធ្លុង​មួយ​​​​​​​​ ​​កាល​ពី​​​​​ខែ​​​កញ្ញា​​​​កន្លង​​មក​​ ។

​ពិធី​​​រៀប​អា​​​​ពា​​ហ៍​ពិ​ពាហ៍​នេះលោក ​​​​ហារីង​​​តុន​​​ ​​​​​ស្ថិត​​​ក្នុង​​ឈុត​​​​​អាវ​ធំ​​​​ពណ៌​​​​ខ្មៅ​​​​​ អាវ​​ក្នុង​​ពណ៌​​​ស​ ​ខណៈ​​​ពេល​នាង​​ ឡេស្ល៊ី ស្ថិត​​ក្នុង​​ឈុត​​​ពណ៌​​ស​​​វែង ​​រួម​ទាំង​មាន​តារា​​សម្តែង​ ល្បី​​ៗ​​​​ចូល​​រួម​​​​យ៉ា​ង​​​ច្រើន​កុះ​​ករ​ ។ ​​​​ក្រោយ​​ពី​​​អា​​​ពាហ៍​​​​​ពិពាហ៍​​​បាន​បញ្ចប់​​​​កូន​​កំលោះ​-​​ក្រ​មុំទាំង​​២​​​បាន​​ជិះ​​​រថ​យន្ត​​«Land Rover» ​​ចាក​ចេញ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ