ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សិល្បករ​ល្ខោនខោល​ខំថែរក្សាណាស់ តែពាក្យ​មួយម៉ាត់មកវិញខូចចិត្ត

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖​គ្រូ​ជំនាញ និង​យុវវ័យ​ស្នង​បាន​ស្នើ​ដល់​បុគ្គល​មួយ​ចំនួន​កុំ​រិះគន់ និង​ចាត់​ទុក​អ្នកសិល្បៈ​ល្ខោនខោល​សុទ្ធតែ​ជា​មនុស្ស​ខ្ទើយ ខណៈ​ពួក​គេ​ខិតខំ​យ៉ាង​ខ្លាំង​ដើម្បី​លើក​ស្ទួយ និង​អភិរក្ស​លើ​សិល្បៈ​ដ៏​ចំណាស់​មួយ​នេះ ។ ក្រុម​អ្នកជំនាញ​ផ្នែក​ល្ខោនខោល​បាន​សម្តែង​ការ​ខកចិត្ត​យ៉ាង​ខ្លាំង​ចំពោះ​ជន​មួយ​ចំនួន​ដែល​មិន​ចូលរួម​គាំទ្រ និង​ថែរក្សា បែរជា​រិះគន់…

រាជធានី​ភ្នំពេញ ៖​គ្រូ​ជំនាញ និង​យុវវ័យ​ស្នង​បាន​ស្នើ​ដល់​បុគ្គល​មួយ​ចំនួន​កុំ​រិះគន់ និង​ចាត់​ទុក​អ្នកសិល្បៈ​ល្ខោនខោល​សុទ្ធតែ​ជា​មនុស្ស​ខ្ទើយ ខណៈ​ពួក​គេ​ខិតខំ​យ៉ាង​ខ្លាំង​ដើម្បី​លើក​ស្ទួយ និង​អភិរក្ស​លើ​សិល្បៈ​ដ៏​ចំណាស់​មួយ​នេះ ។

ក្រុម​អ្នកជំនាញ​ផ្នែក​ល្ខោនខោល​បាន​សម្តែង​ការ​ខកចិត្ត​យ៉ាង​ខ្លាំង​ចំពោះ​ជន​មួយ​ចំនួន​ដែល​មិន​ចូលរួម​គាំទ្រ និង​ថែរក្សា បែរជា​រិះគន់ និង​តិះដៀល​ពួក​គេ​ថា​ជា​មនុស្ស​ខ្ទើយ​ទៅ​​វិញ ។ ទាក់ទិន​រឿង​នេះ​យុវវ័យ​ស្នង​សិល្បៈ​ល្ខោនខោល​លោក​សុខ សក្ក​ដា បាន​លើក​ឡើង​កាលពី​ពេល​ថ្មី​ៗ​កន្លង​មក​ថា «​សូម​ចូលរួម​គាំទ្រ និង​លើក​ស្ទួយ​សិល្បៈ​ល្ខោន​ខោល​ខ្មែរ​យើង​ទាំងអស់​គ្នា កុំ​ឲ្យ​ដូច​ពាក្យចាស់​លោក​ពោល​ថា «​ក្របី​បាត់​ទើប​ធ្វើ​របង ជិត​​ប្រលង​ទើប​មើលសៀវភៅ​» ។

ពួក​គាត់​ទាំងអស់​គ្នា​ខំ​ថែរក្សា​ណាស់ តែ​មនុស្ស​ខ្លះ​មានគំនិត​ដៀល​ពួក​គាត់​ថា​ខ្ទើយ កុំ​គិត​យ៉ាង​ដូច្នោះ គឺ​អាស្រ័យ​លើ​ចរិត​របស់​អ្នក​នោះ​ទេ ។ មើល​ខ្ងុំ​ទៅ​ខ្ញុំ​គឺជា​ប្រុស​សុទ្ធ ហើយ​​អ្នក​ដៀល​ពួក​គាត់​គួរ​គិត​ឡើង​វិញ​ថា​ពួក​គាត់​ខិតខំ​រាល់ថ្ងៃ​ដើម្បី​អ្វី ? គឺ​ដើម្បី​ជាតិ ដើម្បី​ឲ្យ​បរទេស​ស្គាល់​ល្ខោនខោល​ខ្មែរ​យើង ពួក​គាត់​ខំប្រឹង​ណាស់ គួរ​ឲ្យ​តម្លៃ​គាត់​ផង បើ​មិន​ជួយ​លើក​ស្ទួយ​ទេ​កុំមក​ដៀល​ពួក​គាត់ ខ្ញុំ​ស្រលាញ់​ល្ខោនខោល​» ។

ចំណែក​យុវ​វ​ជន​ខឿន ម៉ា​និក បាន​អះអាង​ថា «​ការ​ហាត់​សិល្បៈ​មួយ​នេះ​គឺ​លំបាក​ណាស់ ហេតុ​អី​ពួក​យើង​ខំ​យ៉ាងនេះ ? សួរ​ថា​ឈឺ​ទេ ? លំបាក​ទេ ? ហត់​ទេ ? ឈឺ​ខ្លាំង​ណាស់ ពិបាក​​ណាស់ ហត់​ណាស់ តែ​ហេតុ​អី​ពួក​យើង​នៅ​តែ​ខំប្រឹង​យ៉ាងនេះ ? ព្រោះតែ​ស្រលាញ់ ព្រោះតែ​ចង់​ជួយ​ថែរក្សា​សិល្បៈ​បុរាណ​មួយ​នេះ ។ ចុះ​អ្នក​ទាំងអស់​គ្នា​វិញ ? ពិបាក​ណាស់​មែន​ទេ សម្រាប់​ការ​ជួយ​គាំទ្រ សម្រាប់​ការ​ជួយ​លើកទឹកចិត្ត ដើម្បី​ពួក​ខ្ញុំ​មាន​កម្លាំងចិត្ត​ក្នុង​សិល្បៈ​បុរាណ​មួយ​នេះ »​។

ចំណែក​លោក​ហង់ ភូមិ​រ៉ា ប្រធាន​យុវជន​ល្ខោនខោល​ជំនាន់​ក្រោយ​បាន​លើក​ឡើង​ថា ចំពោះ​បញ្ហា​នេះ​លោក​ក៏​បាន​ជួប​ប្រទះ​ដែរ ពេល​លោក​ចេញ​សម្តែង ម្តង​ៗ ។ លោក​បញ្ជាក់​ថា «​ពេល​ដែល​លោក​សម្តែង​ជា​តួ​យាយ​កន្តែរ៉ែ​នោះ មាន​សិស្សសាលា​ខ្លះ​បាន​ខ្សឹបខ្សៀវ​ចំអក​ថា​មើល​ខ្ទើយ​រាំ ។

ពាក្យ​ថា​ខ្ទើយ​មួយ​មាត់​នេះ សម្រាប់​លោក​ដែល​ជា​អ្នក​សម្តែង​មាន​អារម្មណ៍​យ៉ាងណា តូចចិត្ត​ខ្លួនឯង ដោយ​ខិតខំ​ថែរក្សា​វប្បធម៌ សិល្បៈ​ជាតិ តែ​គាត់​ជា​សិស្ស​វិទ្យាល័យ​សោះ បែរជា​ស្រែក​បែប​នេះ​ទៅ​វិញ ។ គាត់​ជា​យុវ​វ​ជន​ជំនាន់​ក្រោយ បើ​គាត់​មិន​ចូលរួម​លើ​កតម្កើង គួរ​កុំ​ប្រើ​ពាក្យ​បែប​នេះ តែបើ​គាត់​ត្រឹម​និយាយ​ថា គាត់​សម្តែង​សម​ណាស់ នោះ​ក្នុង​នាម​ជា​អ្នកសិល្បៈ​មួយ​រូប​មិនដឹង​ជា​រំភើប​យ៉ាងណា​នោះ​ទេ »​។

បើ​តាម​លោក​ហង់ ភូមិ​រ៉ា អ្នកខ្លះ​គ្រួ​សារបាន​ហាមឃាត់​មិន​ឲ្យ​ចូល​ហាត់​សិល្បៈ​ល្ខោន​ខោល​​ទេ ដោយ​លើក​ហេតុផល​ហាត់​បាន​ផល​អី​មក​វិញ ហើយ​បើ​ហាត់​ប្រាកដជា​ប្តូរ​អត្ត​ចរិត​ទៅ​ជា​ម្ញ៉ិ​ម្ញ៉​ក់​ជា​មិន​ខាន​ឡើយ ។ ត្រង់​ចំណុច​នេះ​លោក​បញ្ជាក់​ថា «​ទម្រង់​ល្ខោន​បុរាណ​​ខ្មែរ​មិនមែន​ប្រែក្លាយ​មនុស្ស​ឲ្យ​ទៅ​ជា​ខ្ទើយ​នោះ​ឡើយ ពោល​គឺ​អាស្រ័យ​លើ​អត្ត​ចរិត​របស់​មនុស្ស​តែ​ប៉ុណ្ណោះ ។

ជា​ឧទាហរណ៍​មានកូន​សិស្ស​ខ្ញុំ​ជា​បុរស​ស្វាហាប់​ច្រើន​ណាស់​​បាន​ចូល​ហាត់រៀន​ជា​តួ​អង្គ​ស្វា និង​យក្ស​ជាដើម ។ បើ​យើង​រក្សា​ចរិត​មួយ​ហ្នឹង​ឲ្យ​រឹង​មាំ និង​ដាក់​បេះដូង​ចង់​ចូល​រួម​ចំណែក​លើ​ស្ទួយ​លើ​ផ្នែក​សិល្បៈ​មួយ​នេះ ទោះ​ចង់​អ្នក​ណា​ហាមឃាត់​ក៏​យើង​នៅ​តែ​ស្រឡាញ់ និង​បន្ត​ការ​ចូលរួម​ហាត់រៀន​ដដែល »៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ