ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ត្រាំ ស្វាគមន៍​គម្រោង​វិនិយោគ​​នៅ​អា​មេ​រិ​ក

5 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ ក្រុមហ៊ុន JSW Steel បាន​និយាយ​ថា លោក​ប្រធានាធិបតី​អា​មេ​រិ​ក ដូ​ណា​ល់ ត្រាំ បាន​ស្វាគមន៍​គម្រោង​វិនិយោគ​របស់​ខ្លួន…

សហរដ្ឋអាមេរិក ៖ ក្រុមហ៊ុន JSW Steel បាន​និយាយ​ថា លោក​ប្រធានាធិបតី​អា​មេ​រិ​ក ដូ​ណា​ល់ ត្រាំ បាន​ស្វាគមន៍​គម្រោង​វិនិយោគ​របស់​ខ្លួន ស្មើ​ទឹកប្រាក់​ចំនួន​១​ប៊ី​លាន​ដុល្លារ​សម្រាប់​រោងចក្រ​ផលិត​ដែកថែប​នៅ​រដ្ឋ Texas និង Ohio ។  ក្រុមហ៊ុន JSW Steel ក៏​បាន​ឲ្យ​ដឹង​ទៀត​ថា រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​អា​មេ​រិ​ក លោក Wilbur Ross ក៏​បាន​ស្វាគមន៍​ការ​វិនិយោគ​នេះ​ដែរ ។

ក្រុមហ៊ុន​នេះ​បាន​ប្រកាស​ពី​គម្រោង​វិនិយោគ​របស់​ខ្លួន ស្មើ​ទឹកប្រាក់​ចំនួន​១​ប៊ី​លាន​ដុល្លារ ដើម្បី​ធ្វើ​ទំនើប​កម្ម​រោងចក្រ​ចំនួន​២​កន្លែង​នៅ​រដ្ឋ Texas និង Ohio ។ កាលពី​ស​ប្តា​ហ៍​មុន ក្រុមហ៊ុន​នេះ​បាន​ឲ្យ​ដឹង​ថា ពួក​គេ​នឹង​វិនិយោគ​ទឹកប្រាក់​ចំនួន​៥០០​លាន​ដុល្លារ​ដើម្បី​ធ្វើ​ទំនើប​កម្ម​រោងចក្រ​នៅ​រដ្ឋ Ohio ដែល​ទើបតែ​ទិញ ។ នៅ​ដើមឆ្នាំ​នេះ JSW Steel ក៏​បាន​ប្រកាស​ពី​គម្រោង​វិនិយោគ​៥០០​លាន​ដុល្លារ​ដើម្បី​ធ្វើ​ទំនើប​កម្ម​រោងចក្រ​នៅ​រដ្ឋ Texas ផង​ដែរ ។

លោក Parth Jindal នាយក​ក្រុមហ៊ុន JSW Steel នៅ​សហរដ្ឋអាមេរិក បាន​និយាយ​ថា ៖«​ពួក​យើង​ពិតជា​សប្បាយ​រីករាយ​ក្នុង​ការ​ចែករំលែក​គោលបំណង​វិនិយោគ​បន្ថែម​នេះ​នៅ​សហរដ្ឋអាមេរិក ។ ពួក​យើង​មាន​គោលដៅ​បង្កើន​សមត្ថភាព​ក្នុង Acero Junction នា​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ និង​បង្កើន​សមត្ថភាព​របស់ JSW USA ផង​ដែរ គឺ​សរុប​ស្មើនឹង​៤​ដង​ក្នុង​១​ឆ្នាំ ក្នុង​នោះ​៣​ដង​នៅ Acero និង​១​ដង​នៅ Baytown រដ្ឋ Texas » ។

ការ​វិនិយោគ​របស់​ក្រុមហ៊ុន​នៅ​រដ្ឋ Ohio នឹង​ធ្វើ​ឲ្យ​ផ្នែក​ផលិតកម្ម​ល្អ​ប្រសើរ​ឡើង ។ ចំណែក​​ការ​វិនិយោគ​នៅ​រោងចក្រ Baytown វិញ គឺ​សម្រាប់​ពង្រីក និង​ធ្វើ​ទំនើប​កម្ម​ដំណើរការ​រោងចក្រ​នៅ​សហរដ្ឋអាមេរិក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ