ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿងអី?… ទើបមន្ត្រីរដ្ឋាករទឹកបាត់ដំបង​បញ្ចប់សង្ខារ​ខ្លួន

5 ឆ្នាំ មុន
  • បាត់ដំបង

​ខេត្តបាត់ដំបង​ ៖ សេចក្តីរាយការណ៍ឱ្យដឹងថា មន្ត្រី​រដ្ឋាករទឹក​ម្នាក់​បាន​សម្រេច​ចង​.​ក​សម្លាប់​ខ្លួន ​ដែល​គេ​កំពុង​សង្ស័យ​មាន​វិបត្តិ​ក្នុង​គ្រួសារ ​​បង្ក​ឱ្យ​ក្រុម​គ្រួសារ​មានការ​ភ្ញាក់ផ្អើលជាខ្លាំង កាលពី​​វេលា​ម៉ោង​០៦ និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៦​ មិថុនា នេះ…

​ខេត្តបាត់ដំបង​ ៖ សេចក្តីរាយការណ៍ឱ្យដឹងថា មន្ត្រី​រដ្ឋាករទឹក​ម្នាក់​បាន​សម្រេច​ចង​.​ក​សម្លាប់​ខ្លួន ​ដែល​គេ​កំពុង​សង្ស័យ​មាន​វិបត្តិ​ក្នុង​គ្រួសារ ​​បង្ក​ឱ្យ​ក្រុម​គ្រួសារ​មានការ​ភ្ញាក់ផ្អើលជាខ្លាំង កាលពី​​វេលា​ម៉ោង​០៦ និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៦​ មិថុនា នេះ ស្ថិត​នៅ​ក្នុងភូមិ​វត្ត​លៀប សង្កាត់​ចំការ​សំរោង ក្រុង​បាត់ដំបង​ ។

​​មន្ត្រី​កងរាជអាវុធហត្ថ​បាន​ឱ្យ​​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ សេង សៀង ​អាយុ​៤១​ឆ្នាំ ជា​មន្ត្រី​រដ្ឋាករទឹក​ខេត្ត​បាត់​​ដំបង និង​មាន​ទីលំនៅ​ចំណុច​កើតហេតុ​ខាងលើ​ ។

សេចក្តីរាយការណ៍បន្តថា បុរសរូប​នេះ​បាន​ចង​.​ក​សម្លាប់​ខ្លួន​នៅ​ក្នុង​រោង​ឈើ​​មួយ​កន្លែង​​ក្បែរ​ផ្ទះ ដែល​អាច​ធ្វើ​ឡើង​នៅ​វេលា​ទៀប​ភ្លឺ លុះ​ព្រឹក​ឡើង​​ទើបត្រូវ​​ក្រុម​គ្រូ​សារ​ប្រទះ​ឃើញ​ ។ ​គេ​នៅ​មិន​ទាន់​ដឹង​អំពី​មូលហេតុ​ជាក់លាក់ ​ដែល​នាំ​ឲ្យ​បុរស​រូប​នេះ​សម្រេច​បញ្ចប់ជីវិត​ខ្លួនឯង​​ទេ តែ​ទំនង​មាន​វិបត្តិ​ក្នុង​គ្រួសារ ។ នេះ​បើ​តាម​ការ​បរិយាយ​របស់​សាច់ញាតិ​ ។ ​

​ប៉ុន្តែ​ក្រុម​គ្រួសារ​ក៏​មិន​បាន​ទម្លាយ​ការ​ពិត​យ៉ាងណា​ប្រាប់​សមត្ថកិច្ច​ដែរ គ្រាន់តែ​​​​និយាយ​ថា ជន​រង​គ្រោះ​បាន​ងើប​រក​ទឹក​ផឹក ​នៅ​វេលា​រំលងអ​​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៦ ​មិថុនា តែ​គេ​មិនដឹង​ថា គាត់​ដើរ​ចេញ​​ទៅ​ខាងក្រៅ​ផ្ទះ​នោះ​ទេ​ ។ ប្រភព​ដដែល​​ប្រាប់​សមត្ថកិច្ច​ថា នៅ​វេលា​ទៀប​ភ្លឺ​នោះ ពេល​ម្តាយ​ងើប​ហាត់ប្រាណ​ក៏​ប្រទះ​ឃើញ​កូន​​ (ជនរងគ្រោះ​) ចង​.​ក​នៅ​ក្នុង​រោង​ឈើ​ស្លាប់​បាត់​ទៅ​ហើយ​ ។

​​សមត្ថកិច្ច​បាន​ចុះ​ទៅ​កាន់​កន្លែង​កើតហេតុ​ទាំង​ព្រឹក ​ដើម្បី​សាកសួរ​និង​ពិនិត្យ​សព​ជន​រង​គ្រោះ ក្រោយ​ពី​ទ​ទូល​​បាន​ព័ត៌មាន​នេះ​។ សមត្ថកិច្ច​បាន​និយាយ​ដែរ​ថា ក្រុម​គ្រួសារ​ជន​រង​គ្រោះ​មិន​បាន​បំភ្លឺ​លម្អិត​​បែប​ណា​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អត្តឃាត​របស់​មន្ត្រី​រដ្ឋាករទឹក​ខាងលើ​នេះ​ទេ តែ​អាច​មាន​បញ្ហា​នៅ​ក្នុង​គ្រួសារ​ ។ នេះ​បើ​តាម​ការ​បំភ្លឺ​ខ្លះ​ៗ​ពី​ក្រុម​គ្រួសារ​ ។ ទោះ​យ៉ាងណា​មន្ត្រី​មូលដ្ឋាន​បាន​ប្រាប់​ថា បើ​តាម​ការ​ពិនិត្យ​ជាក់ស្ដែង​ជន​រង​គ្រោះ​ពិតជា​បាន​ធ្វើ​អត្តឃាត​ខ្លួនឯង​ដោយ​ចង​.​ក​មែន​ ។

អត្ថបទសរសេរ ដោយ