ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បែកធ្លាយ Hazard ច​ចារ​ផ្ទេរ​ទៅ​កាន់​ក្លិប​យក្ស​មួយ​តាំងពី​មុន​ប្រកួត​ផ្តាច់ព្រ័ត្រ Champion League

5 ឆ្នាំ មុន

តាមប្រភពពី Marcaបានឱ្យដឹងថា វាមិនមែនជារឿងអាថ៌កំបាំងទៀតទេ ដែលកីឡាករ Eden Hazard របស់ក្លឹប Chelsea នឹងពិចារណាលើការផ្ទេទៅកាន់ក្លិប Real…

តាមប្រភពពី Marcaបានឱ្យដឹងថា វាមិនមែនជារឿងអាថ៌កំបាំងទៀតទេ ដែលកីឡាករ Eden Hazard របស់ក្លឹប Chelsea នឹងពិចារណាលើការផ្ទេទៅកាន់ក្លិប Real Madrid ។ កីឡាករខ្សែប្រយុទ្ធឆ្នើមរូបនេះកំពុងមមាញឹកនាំក្រុមជម្រើសជាតិបែលហ្សិកបង្កព្យុះភ្លៀងនៅព្រឹត្តការណ៍ World Cup ។

តារាឆ្នើមសញ្ជាតិបែលហ្សិករូបនេះបាននិយាយប្រាប់បណ្តាញសារព័ត៌មាន L’Equipe ថា «Real Madrid អាចចាប់អារម្មណ៍ខ្ញុំ ។ អ្នកទាំងអស់គ្នាបានដឹងរួចមកហើយ ។ ហើយប្រសិនបើពួកគេចង់បានរូបខ្ញុំ ពួកគេដឹង ហើយថានឹ ងត្រូវធ្វើ យ៉ាង ណា ។ ប្រសិនបើខ្ញុំធ្វើបានល្អនៅ World Cup អ្វីៗនឹងកាន់តែងាយ​ស្រួល ។ បើនិយាយថា ខ្ញុំមិនបដឹសេដ វាដូចជា ងាយ ស្រួល ពេក ។ ហើយអ្វីដែលខ្ញុំចង់ឃើញមុនគេនោះ គឺនឹងមានអ្វីកើតឡើងចំពោះ Chelsea នៅរដូវកាលក្រោយនេះ» ។

ប៉ុន្មានថ្ងៃមុនពេលការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃក្របខណ្ឌ Champions League រវាងក្រុមអធិរាជស Real Madrid ជាមួយនឹងក្រុមហង្សក្រហម Liverpool ឪពុករបស់តារាឆ្នើម Eden Hazard លោក Thierry Hazard បានទាក់ទងជាមួយក្រុមអធិរាជស Real Madrid ដើម្បីផ្តល់ឱកាសឱ្យពួកគេដើម្បី ចុះហត្ថលេខាលើ ខ្សែប្រយុទ្ធ រូបនេះ ។

គាត់បានពន្យល់ថា កិច្ចពិភាក្សាលើកិច្ចព្រមព្រៀងថ្មីមួយនៅឯកីឡដ្ឋាន Stamford Bridge ត្រូវបានផ្អាក ដោយសារតែ Hazard គិតថាពេលវេលាបានផ្លាស់ប្តូរទៅហើយ ព្រោះក្រុមតោខៀវ Chelsea នឹងគ្មានវត្តមាននៅក្របខណ្ឌ Champions League សម្រាប់រដូវកាលក្រោយទេ ។ លោក Thierry Hazard បានថ្លែងប្រាប់ Le Soir កាលពីប៉ុន្មានខែមុនថា Hazard បានច្រានចោលកិច្ចសន្យាថ្មីរបស់ខ្លួនជាមួយនឹង Chelsea ។ គាត់អាចគិតពីការចាប់អារម្មណ៍របស់ក្លឹប Real Madrid ដែលជាកន្លែងដែលសាកសមសម្រាប់រូបគេបំផុត ។

កីឡាករឆ្នើមអាយុ 27 ឆ្នាំរូបនេះដែលបានឈ្នះពានរង្វាន់ជាច្រើនជាមួយក្លិបតោខៀវ Chelsea ពេលនេះ Hazard ត្រៀមខ្លួនរួចជាស្រេចសម្រាប់ការផ្លាស់ប្តូរ ។ ដោយកីឡាកររូបនេះកំពុងស្វែងរករចនាបថ នៃទម្រង់លេងថ្មីដែលសមនឹងរូបគេ ។ នេះជាមូលហេតុដែលរូបគេបដិសេធសំណើរថ្មីដែល Chelsea ផ្តល់ជូនរូបគេនូវប្រាក់ 340000 ផោនក្នុងមួយសប្តាហ៍ ។

ទោះបីជាយ៉ាងណាក៏ដោយអ្វីដែលអាទិភាពសម្រាប់ការនាំយកកីឡាករបែលហ្ស៊ិករូបនេះទៅកាន់ក្លិបអធិរាជស Real Madrid គឺមិនមែនជាបញ្ហា ហិរញ្ញ វត្ថុទេសម្រាប់ក្លិបយក្សអេស៉្បាញមួយនេះ ។ Real Madrid កំពុងតាមដានទម្រង់លេងរបស់ Hazard នៅក្នុងប្រទេសរុស្ស៊ី បើទោះបីជាតំណែងរបស់ តារាឆ្នើមរូបនេះគឺត្រូវប្រកួតប្រជែងជាមួយកីឡាឆ្នើម Isco, Marco Asensio និង Gareth Bale ក៏ដោយ ៕

ប្រភព ៖ Marca, ប្រែសម្រួល ៖ សំណាង