ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

និយាយ​រឿងស្រី​ចុះឡើង​ៗ ប៉ះស្រីគ្នាឯងទ្រាំម៉េចបាន

5 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ បុរស​ម្នាក់​រង​របួស​ជាំភ្នែក​ឆ្វេង​ផ្នែក​ខាងក្រោម បណ្តាល​ឱ្យ​ឈឺ​ចុកចាប់​យ៉ាងខ្លាំង ខណៈ​អង្គុយ​ផឹកស៊ី​ជួបជុំ​មិត្តភក្តិ​៣​នាក់​នៅ​ក្នុង​ផ្សារ​ត្រី​ថ្មី លុះ​ជជែក​គ្នា​ចុះ​ឡើង​ៗ​ពី​រឿងស្រី​ញី ស្រាប់តែ​ជន​ដៃដល់​ស្ទុះ​ទៅ​ដាល់​ជា​ច្រើន​ដៃ​តែ​ម្តង ហេតុការណ៍​នេះ​បាន​កើតឡើង កាលពី​ម៉ោង​៦​និង​៥០​នាទី ថ្ងៃ​ទី​២៤…

ខេត្ត​ប៉ៃលិន ៖ បុរស​ម្នាក់​រង​របួស​ជាំភ្នែក​ឆ្វេង​ផ្នែក​ខាងក្រោម បណ្តាល​ឱ្យ​ឈឺ​ចុកចាប់​យ៉ាងខ្លាំង ខណៈ​អង្គុយ​ផឹកស៊ី​ជួបជុំ​មិត្តភក្តិ​៣​នាក់​នៅ​ក្នុង​ផ្សារ​ត្រី​ថ្មី លុះ​ជជែក​គ្នា​ចុះ​ឡើង​ៗ​ពី​រឿងស្រី​ញី ស្រាប់តែ​ជន​ដៃដល់​ស្ទុះ​ទៅ​ដាល់​ជា​ច្រើន​ដៃ​តែ​ម្តង ហេតុការណ៍​នេះ​បាន​កើតឡើង កាលពី​ម៉ោង​៦​និង​៥០​នាទី ថ្ងៃ​ទី​២៤ ខែមិថុនា ឆ្នាំ​២០១៨ ស្ថិត​នៅ​ចំណុច​ផ្សារ​ត្រី​ជាង​អូន ក្នុងភូមិ​ប៉ា​ហ៊ី​ជើង សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ។

ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ ពៅ ហ៊ួ​រ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ រស់នៅ​ភូមិ​អូរ​ពឺត សង្កាត់​ទួល​ល្វា ក្រុងប៉ៃលិន រង​របួស​ហើម​ក្រោម​ភ្នែក​ខាងឆ្វេង ចំណែក​ជន​បង្ក​ឈ្មោះ សុង សុ​ហេង ភេទ​ប្រុស អាយុ​២៧​ឆ្នាំ រស់នៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ ។

ប្រភព​បន្ត​ទៀត​ថា មុន​កើតហេតុ គេ​ឃើញ​បុរស​៣​នាក់​មិត្តភក្តិ​បបួល​គ្នា​ទៅ​ផឹកស៊ី​នៅ​ក្នុង​​តូប​មួយ​ក្នុង​ផ្សារ​ត្រី លុះ​ផឹក​តាំងពី​ថ្ងៃ​រហូត​ដល់​យប់ ស្រាប់តែ​ប្រកែក​គ្នា​ចុះឡើង​ៗ​ពី​រឿងស្រី​ញី ពេល​នោះ​ប្រហែល​ជន​រង​គ្រោះ​និយាយ​ប៉ះ​ចុះ​ស្រី​របស់​ខ្លួន ទើប​ជន​ដៃ​អត់​ទ្រាំ​មិន​បាន​ក៏​ហក់​ស្ទុះ​ទៅ​ដាល់​ចំ​មុខ​ពេញទំហឹង​ជា​ច្រើន​ដៃ បណ្តាល​ឱ្យ​ផ្អើល​ដល់​អ្នក​ចាំ​យាម​នៅ​ផ្សារ​រត់​មក​ជួយ​ចាប់​ចេញ​តែ​ម្តង ក្រោយមក​ជន​រង​គ្រោះ​ប្តឹង​ទៅ​នគរបាល​ឱ្យ​ចាប់​ឃាត់ខ្លួន​បុរស​ជា​មិត្តភក្តិ​របស់​ខ្លួន ដើម្បី​ធ្វើការ​ដោះស្រាយ ។

តាម​ប្រភព​ពី​អ្នក​នៅ​ក្បែរ​កន្លែង​កើតហេតុ​ឱ្យ​ដឹង​ថា គេ​ធ្លាប់​ឃើញ​ញឹកញាប់​ណាស់​មក​ហើយ បុរស​ៗ​ដែល​នាំ​គ្នា​ផឹកស៊ី​ប្រកែក​ចុះឡើង​ៗ​រហូត​ដល់​វាយដំ​ទាត់​ធាក់​គ្នា អ្នកខ្លះ​ទៀត​ទាស់ ពាក្យ​សម្តី​គ្នា​រហូត​កាប់​ចាក់​គ្នា​ស្លាប់​ថែម​ទៀត​ផង ដូច្នេះ​បើ​ឃើញ​នរណា​ម្នាក់​ផឹកស៊ី​ហើយ​រក រឿង​ឈ្លោះ គួរ​ឱ្យ​ដកខ្លួន​ដើរ​ចេញ​ឱ្យ​ឆ្ងាយ ហើយ​ឈប់​ផឹកស៊ី​ជា​មួយ​ទៅ បើ​ពុំ​ដូច្នោះ​ទេ​នៅ​ថ្ងៃ​ណាមួយ​នឹង​មាន​អំពើ​ហិង្សា​ដូច​ករណី​ខាងលើ​ជាក់​ជា​មិន​ខាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ