ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រី​ម្នាក់ ប្រុស​៣​នាក់ ចេះ​សម្ងំ​នាំ​គ្នា​ទៅ​ប្រព្រឹត្ត​ក្បែរ​ផ្ទះសំណាក់​ទៅ​កើត

5 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ នគរបាល​បាន​ធ្វើការ​បង្ក្រាប​ករណី​ប្រើប្រាស់ និង​ជួញដូរ​សារធាតុ​ញៀន​ខុសច្បាប់​មួយ​កន្លែង​ស្ថិត​នៅ​ក្បែរ​ផ្ទះសំណាក់​វ៉ា​ន​ធី ក្នុងភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ដោយ​ចាប់​បាន​សុទ្ធតែ​យុវជន​វ័យក្មេង​ៗ ។ ហេតុការណ៍​ចុះ​បង្ក្រាប​នេះ​បាន​ធ្វើ​ឡើង​កាល​វេលា​ម៉ោង​១១​និង​៣០​ព្រឹក…

ខេត្ត​ប៉ៃលិន ៖ នគរបាល​បាន​ធ្វើការ​បង្ក្រាប​ករណី​ប្រើប្រាស់ និង​ជួញដូរ​សារធាតុ​ញៀន​ខុសច្បាប់​មួយ​កន្លែង​ស្ថិត​នៅ​ក្បែរ​ផ្ទះសំណាក់​វ៉ា​ន​ធី ក្នុងភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ដោយ​ចាប់​បាន​សុទ្ធតែ​យុវជន​វ័យក្មេង​ៗ ។ ហេតុការណ៍​ចុះ​បង្ក្រាប​នេះ​បាន​ធ្វើ​ឡើង​កាល​វេលា​ម៉ោង​១១​និង​៣០​ព្រឹក ថ្ងៃ​ទី​២៤ ខែមិថុនា ឆ្នាំ​២០១៨ ។

ប្រភព​ព័ត៌មាន​ពី​នគរបាល​បានឱ្យ​ដឹង​ថា ការ​ចុះ​បង្ក្រាប​គ្រឿងញៀន​នេះ​ឃាត់ខ្លួន​យុវជន​សង្ស័យ​ប្រុស​ស្រី​សុទ្ធតែ​ក្មេង​ៗ​បាន​ចំនួន​០៤​នាក់​ទី​១-​ឈ្មោះ ស៊ឹ​ម សេរីភាព ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ​, ទី​២-​ឈ្មោះ និ​ត សុខ​ភ​ត្រា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ​, ទី​៣-​ឈ្មោះ នុ​ត មក​រា ហៅ​អា​ឈុ​យ ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ជា​សិស្ស និង​ទី​៤-​ឈ្នោះ អែម វិ​ន​ជិ​ង ហៅ​ស្រី​អូន ភេទ​ស្រី អាយុ​១៩​ឆ្នាំ យុវជន​សង្ស័យ​ទាំង​០៤​នាក់​ខាងលើ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ជាមួយ​គ្នា​ខាងលើ ។

នគរបាល​ធ្វើការ​ដកហូត​បាន​នូវ​វត្ថុ​តាង​រួម​មាន​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា (​ម៉ា​ទឹកកក ICE) ចំនួន​០៤​កញ្ចប់​ធំ ទម្ងន់​ស្មើនឹង​៧,៤៥​ក្រាម​, ជញ្ជីង​ថ្លឹង​ថ្នាំ​ញៀន​១​គ្រឿង កាំភ្លើងខ្លី​ម៉ាក​K៥៤ ចំនួន​១​ដើម និង​គ្រាប់​ចំនួន​២​គ្រាប់ ឧបករណ៍​សម្រាប់​ប្រើប្រាស់ និង​ថង់​វេច​ខ្ចប់​មួយ​ចំនួន​ទៀត​ផង​ដែរ ។ ពាក់​​ព័ន្ធ​នឹង​បញ្ហា​នេះ​បច្ចុប្បន្ន​កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​កំពុង​កសាង​សំណុំរឿង​ចាត់ការ​ទៅ​តាម​នីតិវិធី​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ