មេទ័ពជួរមុខរបស់បញ្ចខែលព័រទុយហ្គាល់កីឡាករ Cristiano Ronaldo និងមេទ័ពក្រុមពពកសអាហ្សង់ទីនកីឡាករ Lionel Messi ត្រូវបានគ្រូបង្វឹកក្លិប Atletico លោក Diego Simeone ធ្វើការប្រៀបធៀបសមត្ថភាពលេងក្នុងទីលានប្រកួតហើយជាលទ្ធផលបង្ហាញថា Ronaldo អាចនឹងជាជម្រើសប្រសើរជាង Messi បើសិនជាលេងក្នុងក្រុមធម្មតាមួយ ។
កីឡាករ Messi ត្រូវបានមហាជនមើលឃើញថា រូបគេមានទម្រង់លេងខ្សោយឱ្យក្រុមអាហ្សង់ទីននៅ World Cup ខណៈនៅក្លិប Barcelona គ្មានអ្នកណាវ៉ាដាច់គេទេ ។ រីឯ Ronaldo វិញទម្រង់លេងល្អទាំងនៅក្លិបនិងនៅក្រុមព័រទុយហ្គាល់ ។
លោក Simeone មានការងឿងឆ្ងល់ថា រវាងកីឡាករ Ronaldo និង Messi តើម្នាក់ណានឹងល្អជាងបើសិនជាលេងក្នុងក្រុមបាល់ទាត់ធម្មតាមួយនោះ? ដើម្បីបញ្ចប់មន្ទិលសង្ស័យរូបលោកក៏បានធ្វើការបោះឆ្នោតរកសំឡេងគាំទ្រពីសំណាក់ហ្វេនរបស់ពួកគេជាមួយនឹងការបោះឆ្នោតសរុប១៨០.០០០សំឡេងក្នុងនោះមាន ៦១% កាន់ជើង Ronaldo ថា រូបគេអាចលេងល្អជាង Messi នៅក្នុងក្រមបាល់ទាត់ដ៏សាមញ្ញ ៕
ចែករំលែកព័តមាននេះ