ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្តេច​តោ​ភី​ស៊ី​អ៊ី​រ៉​ង់​អាច​ទម្លុះ​សំណាញ់​ទី​បញ្ច​ខែល​ព័រ​ទុ​យ​ហ្គា​ល់​បាន​អត់​យប់​នេះ

5 ឆ្នាំ មុន

ចំណារ​ប្រវត្តិសាស្ត្រ​ដ៏​ជូរ​ចត់​បំផុត​របស់​អុីរ៉​ង់​នៅ World Cup ទាំង​៤​រដូវ​កាល​កន្លង​មក គឺ​ពួក​គេ​មិន​ដែល​ឆ្លង​ផុត​វគ្គ​ចែក​ពូ​ល​នោះ​ទេ ។ យ៉ាងណាមិញ ឱកាស​១​ប្រកួត​ចុង​ក្រោយ​ប៉ះ​ព័រ​ទុ​យ​ហ្គា​ល់​នៅ​រដូវ​កាល​នេះ ពួក​គេ​សង្ឃឹមថានឹង​អាច​កែប្រែ​សុបិន​អាក្រក់​ទាំង​អម្បាលម៉ាន​នោះ​បាន ។…

ចំណារ​ប្រវត្តិសាស្ត្រ​ដ៏​ជូរ​ចត់​បំផុត​របស់​អុីរ៉​ង់​នៅ World Cup ទាំង​៤​រដូវ​កាល​កន្លង​មក គឺ​ពួក​គេ​មិន​ដែល​ឆ្លង​ផុត​វគ្គ​ចែក​ពូ​ល​នោះ​ទេ ។ យ៉ាងណាមិញ ឱកាស​១​ប្រកួត​ចុង​ក្រោយ​ប៉ះ​ព័រ​ទុ​យ​ហ្គា​ល់​នៅ​រដូវ​កាល​នេះ ពួក​គេ​សង្ឃឹមថានឹង​អាច​កែប្រែ​សុបិន​អាក្រក់​ទាំង​អម្បាលម៉ាន​នោះ​បាន ។

ទោះ​ពុំ​មាន​តារា​ឆ្នើម​លេចធ្លោ​ណា​ម្នាក់​ក្តី តែ​ក្រុម​ទៅ​ពី​ទ្វីបអាស៊ី​មួយ​នេះ នៅ​តែ​ធ្វើ​បាន​យ៉ាង​ល្អ​កាលពី​ប្រកួត​ជុំ​ទី​១ ដោយ​យកឈ្នះ​ម៉ា​រ៉ុ​ក​១​ទល់​០ សម្រាប់​ជាដើម​ទុន​ប្រជែង​ពិន្ទុ​ជាមួយ​ក្រុម​ខ្លាំង​ពីរ​អេ​ស្ប៉ា​ញ និង​ព័រ​ទុ​យ​ហ្គា​ល់ ដើម្បី​ឆ្លង​ទៅ​វគ្គ​១៦​ក្រុម ។ ១០​ប្រកួត​ចុង​ក្រោយ អុីរ៉​ង់​ទើបតែ​ចាញ់​៣​ប្រកួត​ប៉ុណ្ណោះ ដែល​នេះ​បង្ហាញ​ថា​ អុីរ៉​ង់​មានការ​វិវត្តសមត្ថភាព​របស់​ខ្លួន​គួរ​ឱ្យ​កត់សម្គាល់ និង​ជា​ក្រុម​ខ្លាំង​មួយតាម​រំខាន​ដល់​ម​ហិ​ច្ឆតា​របស់​ព័រ​ទុ​យ​ហ្គា​ល់​នៅ​រាត្រី​នេះ ។

រំលឹក​កាល​ប្រកួត​ជុំ​ទី​២ អុីរ៉​ង់​ស្ទើរតែ​អាច​ទប់ទល់​ជាមួយ​អេ​ស្ប៉ា​ញ​ទៅ​ហើយ ប៉ុន្តែ​ពួក​គេ​នៅ​តែ​មិន​អាច​រារាំង​ខ្សែប្រយុទ្ធ Diego Costaនៅ​នាទី​ទី​៥៤​បាន ធ្វើ​ឱ្យ​របូត​១​គ្រាប់​យ៉ាង​សោកស្តាយ​បំផុត ។ ទោះ​យ៉ាងណា ភាព​ចន្លោះ​ប្រហោង​នេះ បាន​ក្លាយជា​មេរៀន​សំខាន់សម្រាប់​គ្រូបង្វឹក​ពង្រឹង​តំបន់​ការពារ​ឱ្យ​រឹតតែ​រឹង​មាំ ដើម្បី​តស៊ូ​ជ្រែក​ឧបសគ្គ​ធំ​ចុង​ក្រោយ​គេច​ផុតកំណត់​ត្រា​ច្រំ​ដែល​ក្នុង​ប្រវត្តិ​សាស្ត្រ ។

ព័រ​ទុ​យ​ហ្គា​ល់ ដែល​ជា​ក្រុម​១​ក្នុង​ចំណោម​បេក្ខភាព​អាច​លើក​ពាន World Cup រដូវ​កាល​នេះ នៅ​តែ​បន្ត​បង្ហាញ​ភាព​ខ្លាំង​របស់​ខ្លួន​គ្រប់ការ​ប្រកួត ជាមួយនឹង​វត្តមាន​តារា​ឆ្នើម Cristiano Ronaldo ទៀត​នោះ រឹតតែ​ធ្វើ​ឱ្យ​គូប្រកួត​បាក់ស្បាត​ថែម​ទៀត ។ ជាក់ស្តែង​២​ប្រកួត​នៅ​វគ្គ​ចែក​ពូ​ល​កន្លង​មក Ronaldo គឺជា​កីឡាករ​តែ​ម្នាក់​ដែល​រក​ជ័យជម្នះ​ឱ្យ​ព័រ​ទុ​យ​ហ្គា​ល់​មាន​សង្ឃឹម​ដល់​បច្ចុប្បន្ន បន្ទាប់​ពី​កីឡាករ​ជំនាញ​ជើង​ស្តាំ​រូប​នេះ ស៊ុត Hat-Trick តាម​ស្មើ​៣​ទល់​នឹង​៣​ជាមួយ​អេ​ស្ប៉ា​ញ ខណៈ​ប៉ះ​ម៉ា​រ៉ុ​ក​ក៏​ស៊ុត​បាន​១​គ្រាប់​ទៀត ច្រាន​ព័រ​ទុ​យ​ហ្គា​ល់​ឱ្យ​ឈរ​លេខ​២​ក្នុង​ពូ​ល​បណ្តោះអាសន្ន ។

ម្យ៉ាងទៀត Ronaldo គឺជា​បន្លា​ដ៏​គ្រោះថ្នាក់​មួយ ដែល​អុីរ៉​ង់​ត្រូវ​យកចិត្តទុកដាក់​បំផុតក្នុង​ជំនួប​ប៉ះ​គ្នា​នៅ​រាត្រី​នេះ ។ កូនក្រុម​ម្ចាស់​ពាន​យូ​រ៉ូ​ឆ្នាំ​២០១៦​មួយ​នេះ សំបូរ​ទៅ​ដោយ​កីឡាករ​ឆ្នើម​ជា​ច្រើន​រូប ដែល​សុទ្ធសឹងតែ​លេង​នៅ​តាម​ក្លិប​ផ្សេង​ៗ​ក្នុង​ទ្វីបអឺរ៉ុប ហើយ​ភាគច្រើន​ពួក​គេ​មានបទពិសោធន៍​ជោកជាំ​នៅ​ព្រឹត្តិការណ៍​ធំ​ៗ​ជាមួយ​ព័រ​ទុ​យ​ហ្គា​ល់ ។ បច្ចុប្បន្ន ក្រុមបាល់ទាត់​ជម្រើសជាតិ​ព័រ​ទុ​យ​ហ្គា​ល់បាន​លេង​ក្នុង​យុទ្ធនាការ World Cup ៤​លើក​ជាប់​ៗ​គ្នា ជាមួយនឹង​ការ​បង្កើត​បាន​គ្រាប់​បាល់​ច្រើន​ជាង​២.៥ ហើយ​មាន​គ្រាប់​បាល់​យ៉ាង​ហោច​ណាស់៤​គ្រាប់​ក្នុង​ការ​ប្រកួត៣​លើក ។

គួរ​រំលឹក​ថា ព័រ​ទុ​យ​ហ្គា​ល់​ធ្លាប់​ប៉ះ​អុីរ៉​ង់​តែ​ម្តង​ប៉ុណ្ណោះ ហើយ​បាន​យកឈ្នះ​ក្នុង​លទ្ធផល​២​ទល់​០
កាលពី​ជំនួប​វគ្គ​ចែក​ពូ​ល World Cup ឆ្នាំ​២០០៦ ដែល​ជាការ​ស៊ុត​របស់​កីឡាករ Deco ១​គ្រាប់​និង​១​គ្រាប់​ទៀត​ជា​ការ​ស៊ុត​ប៉េ​ណា​ល់​ទី​របស់ Ronaldo ។ ផ្អែក​តាម​សមត្ថភាព​កីឡាករ​នា​ពេល​បច្ចុប្បន្ន និង​បទ​ពិសោធន៍​ប្រកួត​នៅ​ព្រឹត្តិការណ៍​ធំ​ៗ​នា​ពេល​កន្លង​មក គេហទំព័រ​ទស្សន៍​ទាយ​កីឡា​បាន​ទាយ​ថា ព័រ​ទុ​យ​ហ្គា​ល់​នឹង​យកឈ្នះ​គូប្រកួត​២​ទល់​នឹង​០ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ