ប្រាសាទ​កំពូល​៣​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ ត្រូវ​បាត់​រូប​មួយ​រយៈ


ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖​ សេចក្តីរាយការណ៍ឱ្យដឹងថា ប្រាសាទ​កំពូល​បីស្ថិតនៅ​​មាត់ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត នឹង​​បាត់​ស្រមោល​មួយ​រយៈ​ គិត​ចាប់ពី​ថ្ងៃ២៥ មិថុនា​ នេះ ហើយ​រហូត​​ចុងខែ​ធ្នូ​ឆ្នាំ​ដដែល ​នឹង​​ផុស​ឡើង​ម្តងទៀត​ ជាមួយ​ក្បូ​ក្បាច់រចនា​កាន់តែ​ដ៏​ល្អ​ប្រសើ​រជាង​មុន ​នៅ​លើ​ផ្ទៃ​ទីតាំង​រង្វង់​មូល​វិញ​ ។​ ការ​បន្លាស់​ទី​ប្រា​សាទ​កំពូល​បី​ពី​មាត់ច្រក​ទ្វារ​នេះ​ គឺ​ធ្វើ​ឡើងជា​បន្តបន្ទាប់​២ដំណាក់​កាល​ផ្សេង​គ្នា​ និង​ជា​បំណែក​ៗ​ដោយ​ពី​ថ្ងៃ​មុន គេ​ស្ទូច​ទម្លាក់​កំពូល ​ហើយ​នៅព្រឹក​ថ្ងៃនេះ​ អាជ្ញាធរ​ស្ទូច​ទម្លាក់​តួ​ប្រសាទ​ទាំងមូល​ចុះ​ ។ សេចក្តីរាយការណ៍បន្តថា បើ​​គ្មាន​អ្វី​ប្រែប្រួល​ទេ​នោះ ​លោក​សាន​ ស៊ា​ន​ហូ​ អភិបាល​នៃ​គណៈ​អភិបាលក្រុង​ប៉ោយ​ប៉ែ​ត​បាន​ប្រាប់​ថា​ ប្រាសាទ​កំពូលបី​នេះ​ ក្រោយ​ស្ទូច​ចុះ​និង​យក​ទៅ​រក្សា​ទុក​ក្នុង​ទីតាំង​ទំនេរ​មួយ​ក្នុង​ទឹកដី​កាស៊ីណូ​ក្រែ​ន​ ដាយ​ម៉ឹ​ន​ស៊ី​ធី ​ដែល​នៅ​ជាប់​និង​រង្វង់​មូល​ស្រាប់ ។ ​ហើយ​នៅ​ចុងខែ​ធ្នូ​ ២០១៨ ខាងមុខ​ ​ទើប​អាច​ផ្គុំ​ឱ្យ​​ទៅ​ជា​ប្រាសាទ​កំពូល​បី ដូច​ដើម​វិញ​លើ​ទីតាំង​រង្វង់​មូល ​ដែល​ពេល​នេះ​កំពុង​កសាងគ្រឹះ និង​ខឿន​ជើង​ក្រោម ​។ ​គួរ​រំលឹក​​ថា ​ទីតាំង​ប្រាសាទ​កំពូល​បី​ចាស់​ នៅ​មាត់ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​រាជរដ្ឋាភិបាល ​និង​កសាង​ជំនួស​មក​វិញ​នៅ​អគារ​ទីស្នាក់ការ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ថ្មីដ៏​​ធំ​មួយ ​មានកំ​ពស់​៣​ជាន់ ​និង​មាន​អគារ​ឱ្យ​មន្ត្រី​ និង​សមត្ថកិច្ច​បំរើ​ការងារ​ទាំង​ជាន់​លើ​ និង​ជាន់​ក្រោម​តែ​ម្តង ​ខណៈ​អគារ​ស្នាក់​ការ​ច្រក​ទ្វារ​ចាស់​​បាន​និង​កំពុង​វាយ​កម្ទេច​ និង​កំពុង​កសាង​ជាគ្រឹះ​​អគារ​ស្នាក់​ការ​ច្រក​ទ្វារ​ថ្មី​ទាំង​សងខាង​ផ្លូវ​  ។

ព័ត៌មាន​ជាតិ

Sponsored News

១១:១១ | ក្នុងស្រុក

លក់ដាច់ខ្លាំងសាហាវអតិថិជនពេញៗហាង ព្រោះតម្លៃផ្អើលទីផ្សារ 279$ តែសមត្ថភាពលំដាប់ A អេមមួយកំប្លេ ថតស្អាតបែប AI បួនគ្រាប់ទំហំ 48MP RAM ក៏ធំ 8GB ROM ក៏ធំ 128GB ថ្មក៏ខ្លាំង 5000mAh (មានវីដេអូ)

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ