ខេត្តកណ្តាល ៖ បុរសម្នាក់ជាកម្មករដើរសាឡង់បូមខ្សាច់ ដើររអិលជើងធ្លាក់ទឹកស្លាប់ ខណៈដែលជនរងគ្រោះមានអាការៈឈឺក្បាល ហើយដើរចេញមកក្រៅ ដើម្បីបត់ជើងតូច ហើយបានរអិលធ្លាក់ចូលក្នុងទឹកទន្លេតែម្តង។ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង៤ និង៤៥នាទីល្ងាច នៅចំណុចផែចំណីសត្វ ស្ថិតក្នុងភូមិព្រែក្តី ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្ដាល។នគរបាលស្រុកពញាឮ បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ង្វៀង យាំងតុង ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិវៀតណាម មុខរបរកម្មករ ដើរសាឡង់(ត្រូវជាប្អូនម្ចាស់សាឡង់)។ ទីលំនៅប្រទេសវៀតណាម កាន់លិខិតឆ្លងដែនលេខ C4782877។ សាក្សីបានឲ្យដឹងថា នៅថ្ងៃខែឆ្នាំកើតហេតុខាងលើ ជនរងគ្រោះ មានអាការៈឈឺក្បាលហើយដើរចេញមកក្រៅដើម្បីបត់ជើងតូច ហើយបានរអិលធ្លាក់ចូលក្នុងទន្លេ បងរបស់ជនរងគ្រោះបានស្ទុះទៅជួយដែរ តែជនរងគ្រោះបានលិចបាត់ ទៅហើយ។ក្រោយមកក្រុមកម្មករសាឡង់ទាំងអស់បានចុះជួយរកតែពុំឃើញ លុះវេលាម៉ោងខាងលើ ទើបឃើញសពជាប់សន្ទូចប្រជាពលរដ្ឋដែលរាយក្នុងទន្លេ រួចបានរាយការណ៍មកសមត្ថកិច្ច ក្រោយទទួលព័ត៌មានភ្លាម កម្លាំងជំនាញ និងនគរបាលប៉ុស្តិ៍បានចុះទៅដល់កន្លែងកើតហេតុ។ ដោយមានការចូលរួមពីមន្ត្រីជំនាញខេត្ត ជំនាញស្រុក លោកក្រុមប្រឹក្សាឃុំ និងលោក គ្រូពេទ្យចូលរួមពិនិត្យ។ មន្ត្រីជំនាញពនិត្យសាកសព បញ្ជាក់ថាពិតជាស្លាប់ដោយសារលង់ទឹក ពិតប្រាកដមែន ក្រោយពិនិត្យរួចបានប្រគល់សពជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕
ចែករំលែកព័តមាននេះ