ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុក​គ្នា​មួយ​ប្រាវ​ស្លា.ប់​ម្នាក់ របួសធ្ងន់​ស្រាល​២​នាក់

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ យ៉ាង​ហោច​ណាស់​អនុ​ភូមិ​ម្នាក់​បាន​ស្លាប់ និង​មនុស្ស​២​នាក់​ផ្សេង​ទៀត​របួសធ្ងន់ ស្រាល ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ រវាង​រថយន្ត​កាម​រី បាន​បុក​ម៉ូតូ នៅ​លើ​ដងផ្លូវ​ជាតិ​លេខ​៥ នា​រសៀល​ថ្ងៃ​ទី​២៤…

ខេត្តបន្ទាយមានជ័យ ៖ យ៉ាង​ហោច​ណាស់​អនុ​ភូមិ​ម្នាក់​បាន​ស្លាប់ និង​មនុស្ស​២​នាក់​ផ្សេង​ទៀត​របួសធ្ងន់ ស្រាល ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ រវាង​រថយន្ត​កាម​រី បាន​បុក​ម៉ូតូ នៅ​លើ​ដងផ្លូវ​ជាតិ​លេខ​៥ នា​រសៀល​ថ្ងៃ​ទី​២៤ មិថុនា ២០១៨​នេះ នៅ​ភូមិ​យាង​ថ្មី ឃុំ​កូប​ស្រុក​អូរ​ជ្រៅ​។ ជន​រង​គ្រោះ​នោ​ក្នុង ហេតុការណ៍​នោះ​មាន ១.​ឈ្មោះ មាស មុំ ភេទ​ស្រី អាយុ​៦៤​ឆ្នាំ ជា​ជំនួយការ​ភូមិ និង​មាន​ទីលំនៅ​ក្នុងភូមិ​កើតហេតុ​(​ស្លាប់​) ២.​ឈ្មោះ គឹ​ម សុភា ភេទ​ប្រុស អាយុ​៦៤​ឆ្នាំ រស់នៅ​ក្នុងភូមិ​ឃុំ​កើតហេតុ និង​ជា​អ្នកបើកបរ​ម៉ូតូ​ម៉ាក​វ៉េវ​។

ដោយឡែក​រថយន្ត​បង្ក​បើកបរ​ស្រប​ទិស​គ្នា មក​ពី​ទិស​ខាងកើត ដោយ​ឈ្មោះ ដុ​ង ឈាង​លី ភេទ​ប្រុស អាយុ​៣២​ឆ្នាំ រស់នៅ​ភូមិ​សាមគ្គី​មាន​ជ័យ សង្កាត់ និង​ក្រុង​ប៉ោយ​ប៉ែ​ត​។ ប្រភព​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា ដំបូង​ជន​រង​គ្រោះ​ដែល​ស្លាប់ និង​របួសធ្ងន់​ខាងលើ បើក​ម៉ូតូ​ដឹក​គ្នា​មក​ពី​ទិស​ខាងកើត លុះដល់​ចំណុច​កើតហេតុ ជន​រង​គ្រោះ​បង្អង់​ប្រុង​បត់​ឆ្លងផ្លូវ ទៅ​ទិស​ខាងត្បូង ចូល​ផ្ទះ​ស្រាប់តែ​ត្រូវ​រថយន្ត​បង្ក​ម៉ាក​កាម​រី​ពណ៌​ស្ករ ចង្កូត​ឆ្វេង ពាក់​ស្លាក​លេខ ភ្នំពេញ 2K-9706 ដែល​បើកបរ​ស្រប​ទិស​ពីក្រោយ​បុក​ពេញទំហឹង បណ្តាល​ឲ្យ​២​នាក់​ខាងលើ​ស្លាប់ និង​របួស​លើ​ដងផ្លូវ​ជាតិ​តែ​ម្តង​។

នៅ​ក្នុង​ហេតុការណ៍​នេះ​ម៉ូតូ​ជន​រង​គ្រោះ បាន​ខ្ទាត​ឆ្លងផ្លូវ​ទៅ​ម្ខាង​ផ្លូវ​ទៀត​បណ្តាល​ឲ្យ​ម៉ូតូ​ម៉ាក ហុងដា​ឌ្រី​ម សេ​១២៥ បើកបរ​បញ្ច្រាស់ទិស ១​គ្រឿង​ដួល​របួសស្រាល​(​ចំ​មាត់​)​បុរស​ម្នាក់​ជា​អ្នក​ភូមិ​កូប​លិច​ស្រុក​អូរ​ជ្រៅ​មិន​ស្គាល់​អត្តសញ្ញាណ​។ ក្រោយ​ពេល​កើតហេតុ​យានយន្ត​ពាក់ព័ន្ធ គឺ​ត្រូវ​សមត្ថកិច្ច​ជំនាញ​នាំ​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន នគរបាល​ស្រុក​អូរ​ជ្រៅ​ដើម្បី​ចាត់ការ​បន្ត​។ ចំណែក​សាកសព​ត្រូវ​បាន​សាច់ញាតិ​នាំ​យក​ទៅ​លំនៅ​ដ្ឋា​ន​ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ