ការប្រកួតវគ្គជម្រុះ ក្នុងពូលG នៃព្រឹត្តការណ៍ពានរង្វាន់ពិភពលោក World Cup 2018 រវាងក្រុមតោកំណាច់អង់គ្លេសប៉ះជាមួយក្រុមជម្រើសជាតិប៉ាណាម៉ា ពិតជាជក់ចិត្តខ្លាំងមែនទែនរវាងក្រុមទាំងពីរនេះ ។
នៅដើមតង់ទី១ ក្រុមតោកំណាចអង់គ្លេសបើកការវាយសម្រុកយ៉ាងខ្លាំង និងមានឱកាសទទួលបានបាល់ជ្រុងលើកចូលតំបន់គ្រោះថ្នាក់តែតបញ្ជួលទីបានសម្រេច ១-០ នៅនាទីទី៨ ដោយខ្សែការពារក្រុមជម្រើសជាតិអង់គ្លេសកីឡាករ Jonh Stones និងជាខ្សែការពារដ៏រឹងមាំរបស់ក្រុមមេឃខៀវ Manchester City ដែលជាដៃគូសហការដ៏ល្អឥតខ្ចោះរបស់ក្រុមហ៊ុន Khmer Beverages ។
រំលងបានតែប៉ុន្មាននាទី ខ្សែការពារក្រុមជម្រើសជាតិប៉ាណាម៉ាក៏បានបង្កកំហុសលើខ្សែប្រយុទ្ធក្រុមជម្រើសជាតិអង់គ្លេសក្នុងតំបន់គ្រោះថ្នាក់ត្រូវបានអាជ្ញាកណ្តាលផ្តល់បាល់ប៉េណាល់ទីឱ្យក្រុមជម្រើសជាតិអង់គ្លេសស៊ុតបញ្ជូលទីបានសម្រេច ២-០ នៅនាទីទី២២ ដោយខ្សែប្រយុទ្ធ និងជាប្រធានក្រុមកីឡាករ Harry Kane ។
លុះដល់នាទីទី៣៥ តារាឆ្នើមវ័យក្មេង Jesse Lingard ស៊ុតបញ្ចូលទីមុំ៩០បានយ៉ាងល្អធ្វើឱ្យអង់គ្លេសនាំមុខ ៣-០ ។ នៅមិនអស់ចិត្តរំលងបានតែ៤នាទី កីឡាករ Jonh Stones តែតបញ្ចូលទីបានសម្រេចគ្រាប់ទី២របស់ខ្លួនធ្វើឱ្យអង់គ្លេសនាំមុខប៉ាណាម៉ា ៤-០ នៅនាទីទី៣៩ ។ ចូលដល់នាទីទី៤៥ ក្រុមអង់គ្លេសក៏ទទួលបានបាល់ប៉េណាល់ទីជាថ្មី ហើយស៊ុតបានសម្រេច ៥-០ ដោយកីឡាករ Harry Kane ។
ចូលដល់តង់ទី២ ទោះបីជានាំមុខ ៥-០ ទៅហើយក្តីក៏ក្រុមតោកំណាច់អង់ក្លេសនៅតែបើកការវាយសម្រុកយ៉ាងខ្លាំងក្លាដដែលចូលដល់នាទីទី៦២ កីឡាករ Harry Kane រកបានគ្រាប់បាល់ Hat-Trick បានសម្រេចធ្វើឱ្យអង់គ្លេសនាំមុខ ៦-០ ធ្វើឱ្យកីឡាករ Harry Kane វ៉ាដាច់ Cristiano Ronaldo ក្លាយជាកីឡាករដែលរកគ្រាប់បាល់បានច្រើនជាងគេក្នុងព្រឹត្តការណ៍ World Cup 2018 ជាបណ្តោះអាសន្ន ។
មិនអស់សង្ឃឹមចូលដល់នាទីទី៧៨ ក្រុមប៉ាណាម៉ារកបានមួយគ្រាប់វិញគឺ ៦-១ ដោយកីឡាករ Felipe Baloy ដើម្បីលួងចិត្តអ្នកគាំទ្រខ្លួន ធ្វើឱ្យលទ្ធផលនេះរក្សារហូតអាជ្ញាកណ្តាលផ្លុំកញ្ចែបញ្ចប់ការប្រកួត ៕
https://www.youtube.com/watch?v=YeX5DtVQIzc
ចែករំលែកព័តមាននេះ