ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឥទ្ធិពល​ទឹក​បំភ្លេច​ទុក្ខ​ពិតជា​ខ្លាំង មនុស្ស​ស្លូត​ម្នាក់​កែប្រែ​អស់

5 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ បុរស​ម្នាក់​បន្ទាប់​ពី​ផឹកស្រា​ជួបជុំ​មិត្តភក្តិ​រួច​ត្រឡប់​ទៅ​ផ្ទះ​វិញ ស្រាប់តែ​ឈ្លោះ ទាស់ទែង​ជាមួយ​ប្រពន្ធ​ចុះឡើង​ៗ​ក៏​ទាញ​ចាន​ឆ្នាំ​យក​មក​បោក​បែក​ខ្ទេចខ្ទី​អស់ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ម៉ោង​៨​និង​៣០​នាទី​យប់ ថ្ងៃ​២៣ ខែមិថុនា ឆ្នាំ​២០១៨ ស្ថិត​នៅ​ភូមិ​ផ្សារ​ព្រំ​ជ​ជើង…

ខេត្ត​ប៉ៃលិន ៖ បុរស​ម្នាក់​បន្ទាប់​ពី​ផឹកស្រា​ជួបជុំ​មិត្តភក្តិ​រួច​ត្រឡប់​ទៅ​ផ្ទះ​វិញ ស្រាប់តែ​ឈ្លោះ ទាស់ទែង​ជាមួយ​ប្រពន្ធ​ចុះឡើង​ៗ​ក៏​ទាញ​ចាន​ឆ្នាំ​យក​មក​បោក​បែក​ខ្ទេចខ្ទី​អស់ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ម៉ោង​៨​និង​៣០​នាទី​យប់ ថ្ងៃ​២៣ ខែមិថុនា ឆ្នាំ​២០១៨ ស្ថិត​នៅ​ភូមិ​ផ្សារ​ព្រំ​ជ​ជើង ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ។

ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា បុរស​ជា​ជន​បង្ក​ឈ្មោះ មួយ សា​ម៉េ​ត ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ ជា​កសិករ ត្រូវជា​ប្ដី ចំណែក​ស្ត្រី​រង​គ្រោះ​ឈ្មោះ ហាង សេង​ហ៊​ន អាយុ​៣៦​ឆ្នាំ រង​របួស​​ខ្លួន ដោយ​ត្រូវ​ប្តី​វាយ​ពីរ​បី​ដៃ ទាំង​២​នាក់​រស់នៅ​ក្នុងភូមិ​-​កើតហេតុ​ខាងលើ ។ប្រភព​ព័ត៌មាន​បន្ត​ទៀត​ថា បន្ទាប់​ពី​ទទួល​ដំណឹង​មាន​ករណី​ហិង្សា​ក្នុង​គ្រួសារ​កើតឡើង ដោយសារ​តែ​បុរស​ជា​ប្តី​ចេញពី​ផឹកស៊ី​ជួបជុំ​មិត្តភក្តិ រួច​វាយ​ប្រពន្ធ​ជា​ច្រើន​ដៃ ព្រមទាំង​វាយ​បំផ្លាញ​ទ្រព្យសម្បត្តិ​ដូច​ជា ចាន ឆ្នាំង និង​របស់របរ​ផ្សេង​ៗ​មួយ​ចំនួន​ទៀត បណ្តាល​ឱ្យ​បែក​រាយ​ពេញ​ផ្ទះ ទើប​នគរបាល​ចុះ​ចាប់​ឃាត់ខ្លួន​បញ្ជូន​ទៅ​អធិការ​នគរបាល​ស្រុក​។ ក្រោយ​ពី​ស្វាង​ស្រា​រួច​មក​បុរស​ជា​ប្តី​សារភាព​សុំ​ទោស​ប្រពន្ធ ដោយ​សន្យា​ថ្ងៃក្រោយ​ឈប់​​ផឹកស្រា​រករឿង​វាយ​ប្រពន្ធ​កូន​ទៀត​ហើយ បើសិនជា​មានរឿង​បែប​នេះ​ជា​លើក​ទី​២ ប្រពន្ធ​ចង់​ធ្វើ​អ្វី​លើ​រូបគេ​ក៏​បាន​ដែរ ។ ចំណែក​ស្ត្រី​ជា​ប្រពន្ធ​បានឱ្យ​ដឹង​ថា ប្តី​របស់​គាត់​បើ​មិន​បាន​ផឹកស្រា​ទេ ស្ទើរតែ​រុយ​ទុំ​មិន​បក់​នោះ​ឡើយ ប៉ុន្តែ​បន្ទាប់​ពី​ផឹកស្រា​ចូល​ទៅ​ដល់​ក្នុង​ពោះ​ពេល​ណា​តែង​និយាយ​ច្រើន ជា​ពិសេស​ពេល​ត្រឡប់​ពី​ផឹកស៊ី​ម្តង​ៗ​ជេរ​បញ្ចោរ​រករឿង​វាយតប់ លុះ​នាង​រត់គេច​ខ្លួន​គាត់​ក៏​ផ្អាក​សកម្មភាព ។ ប៉ុន្តែ​នៅ​យប់​ថ្ងៃ​កើតហេតុ​ដោយសារ​ដើរ​ផឹកស៊ី​តាំងពី​ថ្ងៃ​រហូត​ដល់​យប់​ជ្រៅ នាង​ព្រួយបារម្ភ​ក្រែង​ប្តី​មាន​បញ្ហា​គ្រោះថ្នាក់ ឬ​ត្រូវ​គេ​វាយដំ​ទាត់​ធាក់​ទើប​សួរនាំ ស្រាប់តែ​ប្តី នាង​ទាញ​ចានឆ្នាំង​យក​មក​បោក​ចោល លុះ​នាង​ទ្រាំ​មិន​បាន​ក៏​ស្តី​បន្ទោស​លោក​ប្តី​ក៏​វាយ​នាង​បណ្តាល​ឱ្យ​ឈឺ​ចុកចាប់​យ៉ាងដំណំ ហើយ​ក៏​ប្តឹង​ឱ្យ​នគរបាល​ឃាត់ខ្លួន​តែ​ម្តង ។ បើសិនជា​ប្តី​របស់​នាង​នៅ​តែ​ប្រព្រឹត្ត​បែប​នេះ​មិន​ព្រម​កែខ្លួន​ទេ នៅ​ថ្ងៃ​ណាមួយ​នាង​មិន​អាច​សុខចិត្ត​រស់នៅ​ឈឺចាប់​ទាំង​កាយ ទាំង​ចិត្ត​នោះ​ឡើយ នឹង​រត់​ចោល​ជាក់​ជា​មិន​ខាន ។ពាក់ព័ន្ធ​នឹង​ករណី​ក្នុង​គ្រួសារ​ខាងលើ​នេះ បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវ​បាន​ឃាត់ខ្លួន​នៅ​អធិ​ការដ្ឋាន​នគរបាល​ស្រុក​សាលា​ក្រៅ ដើម្បី​ធ្វើការ​អប់រំ​ណែនាំ និង​អនុញ្ញាត​ឱ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ តាម​ការ​ស្នើ​សុំ​របស់​ប្រពន្ធ​កូន ដោយ​ធ្វើ​កិច្ចសន្យា​ឱ្យ​រាងចាល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ