ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​ជនសង្ស័យ​៧​នាក់​នៅទីតាំង​ផ្សេង​គ្នា​

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យ​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​ប្រុស​ស្រី​ចំនួន​៧​នាក់​ត្រូវ​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត និង​នគរបាល​ស្រុក​ថ្មពួក​ធ្វើការ​ឃាត់ខ្លួន​បានជា​បន្តបន្ទាប់​កាលពី​ថ្ងៃ​ទី​២១ និង​២២ ខែមិថុនា ឆ្នាំ​២០១៨ ជាមួយ​ថ្នាំ​ញៀន និង​ឧ​បករ​ណ៍​សេព​គ្រឿងញៀន​មួយ​ចំនួន…

ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យ​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​ប្រុស​ស្រី​ចំនួន​៧​នាក់​ត្រូវ​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត និង​នគរបាល​ស្រុក​ថ្មពួក​ធ្វើការ​ឃាត់ខ្លួន​បានជា​បន្តបន្ទាប់​កាលពី​ថ្ងៃ​ទី​២១ និង​២២ ខែមិថុនា ឆ្នាំ​២០១៨ ជាមួយ​ថ្នាំ​ញៀន និង​ឧ​បករ​ណ៍​សេព​គ្រឿងញៀន​មួយ​ចំនួន ។ ការ​ឃាត់ខ្លួន​ជនសង្ស័យ​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​ធ្វើ​ឡើង​ដោយ​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​ផ្សារ​កណ្តាល កាលពី​វេលា​ម៉ោងជាង​២​រសៀល​ថ្ងៃ​ទី​២២ មិថុនា នៅ​ចំណុច​ភូមិ​អូរ​ឬ​ស្សី​សង្កាត់​ផ្សារ​កណ្តាល ខណៈ​ចុះ​ល្បាត​ការពារ​សុ​ន្តិ​សុខ​សណ្តាប់ធ្នាប់​ក្នុង​មូលដ្ឋាន ។   សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់​រួម​មាន​១-​ឈ្មោះ​ដួង វិ​រៈ ភេទ​ប្រុស អាយុ​២២​ឆ្នាំ ជា​អ្នក​ជួញដូរ ហើយ​ឆែកឆេរ​ខ្លួន​រក​ឃើញ​ថ្នាំ​ញៀន​ប្រភេទ​ម្សៅ​ក្រាម ពណ៌​ស​ថ្លា ចំនួន​១២​កូន​ថង់​តូច ២-​ឈ្មោះ​ហៀ​ង ថា​ត់ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ជា​អ្នក​ជួញដូរ រស់នៅ​ភូមិ​អូរ​នាង សង្កាត់​កើតហេតុ ឆេ​ក​ឆេរ​ខ្លួន​រក​ឃើញ​ថ្នាំ​ញៀន​ប្រភេទ​ម្សៅ​ក្រាម ពណ៌​ស​ថ្លា ចំនួន​៧​កូន​ថង់​តូច និង​៣-​ឈ្មោះ​សុខា សៅ ភេទ​ប្រុស អាយុ​២២​ឆ្នាំ ជា​អ្នក​ជួញដូរ រស់នៅ​ក្នុងភូមិ​កើតហេតុ ឆែកឆេរ​ខ្លួន​រក​ឃើញ​ថ្នាំ​ញៀន​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​ចំនួន​២​កូន​ថង់​តូច ។ លោក​វរៈសេនីយ៍ឯក ធិ​ន ស៊ិ​ន​ដេ​ត អធិការ​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត បានឱ្យ​ដឹង​ថា ជនសង្ស័យ​ទាំង​៣​នាក់​ក្រោយ​ធ្វើ​កំណត់ហេតុ​សួរនាំ​រួច និង​កសាង​សំណុំរឿង​ជាមួយនឹង​វត្ថុ​តាង​បញ្ជូន​ទៅ​ការិយាល័យ​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ដើម្បី​ចាត់ការ​បន្ត​តាម​នឹ​តិ​វិធី​។​ដោយឡែក​ករណី​បង្ក្រាប​នៅ​ស្រុក​ថ្មពួក​ត្រូវ​បាន​សមត្ថកិច្ច​ឱ្យ​ដឹង​ថា ធ្វើ​ឡើង​កាលពីយប់​​ថ្ងៃទី​២១ នៅ​ឃុំ​គោក​រមៀត​២ ទីតាំង​ផ្សេង​គ្នា​ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស​ស្រី​៤​នាក់​ជាមួយ​ថ្នាំ​ញៀន និង​ឧបករណ៍​សេព​មួយ​ចំនួន ។ សមត្ថកិច្ច​បន្ត​ថា​ ដំបូង​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​នៅ​ភូមិ​សាមគ្គី​ឈ្មោះ​អុឹម ហឿ​ត ភេទ​ស្រី អាយុ​៥៧​ឆ្នាំ ជា​អ្នក​ចែកចាយ ដកហូត​បាន​ថ្នាំ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន ព​ណ៌​ផ្កាឈូក (WY) លាក់​ទុក​ក្នុង​អង្រឹង​ចំនួន​៣​គ្រាប់ បន្ទាប់​មក​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ទៀត​នៅ​ភូមិ​ថ្នល់បំបែក គឺ​ឈ្មោះ​ជាង ណូ​រិ​ន ភេទ​ប្រុស អាយុ​៤២​ឆ្នាំ ដកហូត​បាន​ដប​កែ​ច្នៃ​សម្រាប់​សេព​គ្រឿងញៀន​២ បំពង់​បឺត​៧ និង​ដែកកេះ​ចំនួន​៣​។សមត្ថកិច្ច​បន្ត​ថា នៅ​ម៉ោង​៩​និង​៥​នាទី​យប់​ថ្ងៃ​ដដែល លោក​វរ​សេនី​យ៍​​ទោ​សៅ សា​រឿ​ន អធិការ​នគរបាល​ស្រុក​ដឹកនាំ​កម្លាំង​សហការ​ជាមួយ​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​គោក​រមៀត​ដាក់​ប៉ុស្តិ៍​ត្រួតពិនិត្យ​អាវុធ​ជាតិ​ផ្ទុះ​នៅ​ចំណុច​ផ្លូវបំបែក​បឹង​ត្រកួន​ទៅ​ឃុំ​បន្ទាយឆ្មារ ស្រាប់តែ​ប្រទះ​ឃើញ​ជនសង្ស័យ​២​នាក់​ផ្សេង​ទៀត​ជា​បងប្អូន​បង្កើត រួម​មាន​ម្នាក់​ឈ្មោះ​ឆេ​ង សម្បត្តិ ភេទ​ប្រុស ​អាយុ​២៣​ឆ្នាំ និង​ម្នាក់​ទៀត​ឈ្មោះ​ឆេ​ង រ៉ា​ឈិ​ស ភេទ​ប្រុស អាយុ​២០​ឆ្នាំ ឆែកឆេរ​រក​ឃើញ​ថ្នាំ​ញៀន​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​១​កូន​ថង់​តូច ស្នាប់ដៃ​១ ជំ​ពាម​កៅស៊ូ​២ ដែកកេះ​៣ លាក់​ទុក​ក្នុង​កែបម៉ូតូ​ដែល​ពួក​គេ​ជិះ ម៉ាក MSX ពណ៌​សលាយ​ខ្មៅ គ្មាន​ស្លាក​លេខ ស៊េរី​ឆ្នាំ​២០១៦​មួយ​គ្រឿង​ ។ លោក​វរៈសេនីយ៍ទោ សៅ សា​រឿ​ន អធិការ​នគរបាល​ស្រុក​ថ្មពួក​បានឱ្យ​ដឹង​ថា ជនសង្ស័យ​និង​វត្ថុ​តាង​ក្រោយ​ធ្វើ​កំណត់ហេតុ​រួច និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ការិយាល័យ​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ដើម្បី​ចាត់ការ​បន្ត​តាម​នីតិ​វិធី​ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ