ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តី​ចុង​ក្រោយ​របស់​ចៅ «​ខ្លួន​ទៅ​រៀន​ហើយ​» រន្ធត់​ពេក​ក្រៃ

5 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ កុមា​រា​ម្នាក់​បាន​ស្លាប់​យ៉ាង​អាណោចអាធ័ម ដោយសារ​លេង​ទឹក​ក្នុង​វត្ត ហើយ​ក៏​លង់ទឹក​ស្លាប់ ខណៈ​កុមារ​រង​គ្រោះ​នៅ​ពេល​ចេញពីផ្ទះ​បាន​ប្រាប់​ជីតា​ថា ខ្លួន​ទៅ​រៀន តែ​បែរជា​លួច​ទៅ​លេង​ទឹក ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ម៉ោង​៨​និង​១៥​នាទី​ព្រឹក ថ្ងៃ​ទី​២៣…

ខេត្តព្រៃវែង ៖ កុមា​រា​ម្នាក់​បាន​ស្លាប់​យ៉ាង​អាណោចអាធ័ម ដោយសារ​លេង​ទឹក​ក្នុង​វត្ត ហើយ​ក៏​លង់ទឹក​ស្លាប់ ខណៈ​កុមារ​រង​គ្រោះ​នៅ​ពេល​ចេញពីផ្ទះ​បាន​ប្រាប់​ជីតា​ថា ខ្លួន​ទៅ​រៀន តែ​បែរជា​លួច​ទៅ​លេង​ទឹក ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ម៉ោង​៨​និង​១៥​នាទី​ព្រឹក ថ្ងៃ​ទី​២៣ មិថុនា ឆ្នាំ​២០១៨ នៅ​ចំណុច​ស្រះ​ទឹក​ក្នុង​វត្ត​ពោធិ​វង្ស ស្ថិត​ក្នុង​ភូមិ​ពោធិ​ជ្រៃ ឃុំ​ស្វាយ​អ​ន្ទ​រ ស្រុក​ស្វាយ​អ​ន្ទ​រ ។ សមត្ថកិច្ច​បានឱ្យ​ដឹង​ថា ក្មេង​រង​គ្រោះ​ខាងលើ​ឈ្មោះ ច​ន្ទ្រា ដា​រ៉ា ភេទ​ប្រុស អាយុ​១២​ឆ្នាំ រស់នៅ​ក្នុងភូមិ​ពោធិ​ជ្រៃ ឃុំ​ស្វាយ​អ​ន្ទ​រ ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង មាន​ឪពុក​ឈ្មោះ សា​រែ​ន ច​ន្ត្រា និង​ម្តាយ​ឈ្មោះ ព្រឹម យ៉ា​ន បច្ចុប្បន្ន​ឪពុក​ម្តាយ​ទៅ​រកស៊ី​នៅ​ប្រទេស​ថៃ​ទុក​កូន​នៅ​ជាមួយ​ជីតា ។សមត្ថកិច្ច​បន្ត​ថា នៅ​មុន​ពេល​កើតហេតុ​ក្មេង​ប្រុស​រង​គ្រោះ​បាន​ប្រាប់​ជីតា​របស់​គេ​ថា ខ្លួន​ទៅ​រៀន តែ​មិនដឹង​ថា​យ៉ាងម៉េច បែរជា​កុមា​រាង​គ្រោះ​លួច​ទៅ​លេង​ទឹកស្រះ បណ្តាល​​ឱ្យ​លង់​ស្លាប់​បែប​នេះ ។ ក្រោយ​ពី​បាត់​ចៅ​មិនឃើញ​ទៅ​ផ្ទះ​ជីតា​បាន​ដើរ​រក ហើយ​ដឹង​ថា ចៅ​បាន​ចុះ​ទៅ​លេង​ទឹកស្រះ​ក្នុង​វត្ត ទើប​ចុះ​រាវរក និង​ស្រង់​យក​មក​ផ្ទះ ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ