ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាសូរ​ក្មេង​តូច​ទើបតែ​១​ឆ្នាំ មច្ចុរាជ​គ្មាន​មេត្តា

5 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា កុមារី​អភ័ព្វ​ម្នាក់​បាន​លង់ទឹក​ស្រះ​ស្លាប់​យ៉ាង​អា​ណោ​ធ​អាធ័ម ហេតុការណ៍​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​រសៀល​ថ្ងៃ​ទី​២២ ខែមិថុនា ឆ្នាំ​២០១៨ នៅ​ស្រះ​ទឹក​មួយ​ដែល​មាន​ជំរៅ​ជាង​១​ម៉េ​ត្រ ស្ថិត​ក្នុងភូមិ​ឈើទាល ឃុំ​ត្បែង…

ខេត្តកំពង់ធំ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា កុមារី​អភ័ព្វ​ម្នាក់​បាន​លង់ទឹក​ស្រះ​ស្លាប់​យ៉ាង​អា​ណោ​ធ​អាធ័ម ហេតុការណ៍​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​រសៀល​ថ្ងៃ​ទី​២២ ខែមិថុនា ឆ្នាំ​២០១៨ នៅ​ស្រះ​ទឹក​មួយ​ដែល​មាន​ជំរៅ​ជាង​១​ម៉េ​ត្រ ស្ថិត​ក្នុងភូមិ​ឈើទាល ឃុំ​ត្បែង ស្រុក​កំពង់ស្វាយ ។

បើ​តាម​លោក​វរសេនីយ៍ត្រី យន់ ឆៃ​យាន បាន​ឲ្យ​ដឹង​ថា កុមារី​រង​គ្រោះ​ឈ្មោះ ខូ​យ លី​តា ភេទ​ស្រី អាយុ​១​ឆ្នាំ មាន​ឪពុក​ឈ្មោះ គា ខើ​យ អាយុ​២២​ឆ្នាំ និង​ម្ដាយ​ឈ្មោះ អ៊ី​វ ហើ​ន អាយុ​២១​ឆ្នាំ​។លោក​បន្ត​ថា ទាំង​ពីរ​នាក់​ប្តី​ប្រពន្ធ​មានកូន​តែ​ម្នាក់​គត់ ហើយ​បាន​ផ្ញើ​កូនស្រី​ដែល​ជា​ជន​រង​គ្រោះ​ឲ្យ​រស់នៅ​ជាមួយនឹង​ជីដូន​អាយុ​៥៦​ឆ្នាំ​ក្នុងភូមិ​-​ឃុំ​កើតហេតុ​ខាងលើ បន្ទាប់​ពី​ផ្ញើ​​កូន​ជាមួយ​ម្តាយ​រួច​ក៏​នាំ​គ្នា​ទៅ​ធ្វើ​ការងារ​នៅ​ភ្នំពេញ​បាត់​។ ហើយ​នៅ​ថ្ងៃ​កើ​តប​ហេតុ​នោះ បន្ទាប់​ពី​ហូប​បាយ​ថ្ងៃត្រង់​រួច ជីដូន​បាន​លង់ខ្លួន​ដេក​លក់​មួយភាំង​នៅ​ក្រោមផ្ទះ លុះ​​ភ្ញាក់​ដឹងខ្លួន​ឡើង​បាត់​ចៅ ក៏​ដើរ​រក​ស្រាប់តែ​ឃើញ​ដានជើង​ចៅ​ចុះ​លេង​ទឹកស្រះ​នៅ​មុខ​ផ្ទះ ក៏​ចុះ​រាវរក​ប្រទះ​ឃើញ​សព​ចៅស្រី​បាន​លក់​ទឹក​ស្លាប់​បាត់​ទៅ​ហើយ​។

សមត្ថកិច្ច​បញ្ជាក់​ថា មូលហេតុ​ខាងលើ​នេះ​បណ្តាល​មក​ពី​ជីដូន​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន ទើប​ក្មេង​ចុះ​លេង​ទឹកស្រះ​នៅ​ខាង​មុខ​ផ្ទះ​បាន បន្ទាប់​ពី​ពិនិត្យ​សព​ក្មេង​រង​គ្រោះ​រួច ក៏​ប្រគល់​សព​ឱ្យ​ជន​សាច់ញាតិ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ