ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គេ​អត់ដឹង​ក្រោយ​ផ្ទះ​មានអី​ផង ខ្លួនឯង​​ធ្វើ​ឱ្យ​បែកការ​ខ្ទេចខ្ទី​អស់ (មាន​វីដេអូ)

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យ​ម្នាក់​ក្រោយ​ពី​ស្រវឹង​កញ្ឆា​បាន​ទាញ​កាំបិត​ផ្គាក់​អុកឡុក​អ្នក​ភូមិ ក្រោយមក​បែក​ការណ៍​ជាប់​ខ្នោះ​បាន​សម្រេច ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​រសៀល​ថ្ងៃ​ទី​២៣ ខែមិថុនា ឆ្នាំ​២០១៨ ស្ថិត​នៅ​ក្នុងភូមិ​ទំនប់​ក​៥ សង្កាត់​​និង​ក្រុង​ប៉ោយ​ប៉ែ​ត ។…

ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យ​ម្នាក់​ក្រោយ​ពី​ស្រវឹង​កញ្ឆា​បាន​ទាញ​កាំបិត​ផ្គាក់​អុកឡុក​អ្នក​ភូមិ ក្រោយមក​បែក​ការណ៍​ជាប់​ខ្នោះ​បាន​សម្រេច ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​រសៀល​ថ្ងៃ​ទី​២៣ ខែមិថុនា ឆ្នាំ​២០១៨ ស្ថិត​នៅ​ក្នុងភូមិ​ទំនប់​ក​៥ សង្កាត់​​និង​ក្រុង​ប៉ោយ​ប៉ែ​ត ។

ជនសង្ស័យ​ខាងលើ​ឈ្មោះ ខៀន សា​រ៉​ន ហៅ​ជុក ភេទ​ប្រុស អាយុ​៣២​ឆ្នាំ រស់នៅ​ក្នុងភូមិ​-​ឃុំ​កើតហេតុ​ខាងលើ​។បើ​តាម​ប្រភព​នៅ​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា មុន​កើតហេតុ​គ្មាន​នរណា​ម្នាក់​ដឹង​ថា ជនសង្ស័យ​ដាំ​ដុះ​កញ្ឆា​ខុសច្បាប់​នោះ​ទេ លុះ​នៅ​ថ្ងៃ​កើតហេតុ​ជនសង្ស័យ​ស្រវឹង​កញ្ឆា​ទាញ​កាំបិត​ផ្គាក់​ដើរ​រករឿង​ជេរ​ប្រមាថ​គេឯង​ពេញ​ភូមិ ជា​ពិសេស​វាយ​កម្ទេច​របស់របរ​ក្នុងផ្ទះ ពេល​នោះ​សមត្ថកិច្ច​ចម្រុះ​បាន​ចុះ​ទៅ​ឃាត់ខ្លួន​សួរនាំ និង​ធ្វើការ​ឆែកឆេរ​ក្នុង​ចំការ​​ក្រោយ​ផ្ទះ ដឹង​អី​ប្រទះ​ឃើញ​សុទ្ធតែ​កញ្ឆា​ស្រស់​រហូត​៣៦​ដើម​ធំ​ៗ និង​កាំបិត​2​ដើម​ផង​ដែរ​។ ក្រោយមក​ក៏​ឃាត់ខ្លួន​ជនសង្ស័យ​មក​ប្រគល់​បន្ត​ឲ្យ​ខាង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​ប៉ោយ​ប៉ែ​ត ជាមួយនឹង​វត្ថុ​តាង​ដើម្បី​ចាត់ការ​បន្ត​។លោក​វរសេនីយ៍ឯក ធិ​ន ស៊ិ​ន​ដេ​ត បាន​ប្រាប់​តាម​ទូរស័ព្ទ​ថា ជនសង្ស័យ​ខាងលើ​មិន​ត្រឹមតែ​លួច​ដាំ​កញ្ឆា​ខុសច្បាប់​នោះ​ទេ ថែម​ទាំង​ប្រើ​ហិង្សា​វាយ​កម្ទេច​របស់របរ​ក្នុងផ្ទះ​ដូច​ជា ឆ្នាំង ចាន​និង​មានកាំបិត​ផ្គាក់​ដើរ​អុកឡុក​អ្នក​ជិតខាង​ទៀត លុះ​ពលរដ្ឋ​ផ្តល់​ព័ត៌​មាន​ទើប​ខាង​លោក​សហការ​ជាមួយ​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​.911 ប៉ុស្តិ៍​ព្រៃ​គប់ និង​អាជ្ញាធរ​ភូមិ​ចុះ​ឃាត់ខ្លួន​តែ​ម្តង​។ ក្រោយ​ធ្វើ​កំណត់ហេតុ​ជនសង្ស័យ និង​វត្ថុ​តាង បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​ចាត់ការ​បន្ត​តាម​នីតិ​វិធី​ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ