ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រន្ធត់​ណាស់​! ស្លា.ប់​ម្នាក់​ទៀត​នៅ​កន្លែង

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា នៅ​ម៉ោង​ជិត​៩​យប់​ថ្ងៃ​ទី​២៣ ខែមិថុនា ឆ្នាំ​២០១៨ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ​អាយ​ខុន​បុក​គ្នា​ជាមួយ​គោ​យន្ត​កន្ត្រៃ​សណ្តោង​រ៉ឺ​ម៉ក ពីក្រោយ​ក្នុង​ដំណើរ​ស្រប​ទិស​គ្នា ដែល​បណ្តាល​ឲ្យ​ស្លាប់​ម្នាក់​(​ភាគី​ម៉ូតូ​) ។…

ខេត្តបន្ទាយមានជ័យ ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា នៅ​ម៉ោង​ជិត​៩​យប់​ថ្ងៃ​ទី​២៣ ខែមិថុនា ឆ្នាំ​២០១៨ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ​អាយ​ខុន​បុក​គ្នា​ជាមួយ​គោ​យន្ត​កន្ត្រៃ​សណ្តោង​រ៉ឺ​ម៉ក ពីក្រោយ​ក្នុង​ដំណើរ​ស្រប​ទិស​គ្នា ដែល​បណ្តាល​ឲ្យ​ស្លាប់​ម្នាក់​(​ភាគី​ម៉ូតូ​) ។ ហេតុ​ការ​គ្រោះថ្នាក់​នេះ​កើតឡើង​លើ​ដងផ្លូវ​ជាតិ​លេខ​៥ នៅ​ភូមិ​និមិត្ត​៣ សង្កាត់​និមិត្ត ក្រុង​ប៉ោយ​ប៉ែ​ត ។

សេចក្តីរាយការណ៍​បន្ត​ថា ជន​រង​គ្រោះ​ឈ្មោះ យស់ សម្បត្តិ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ រស់នៅ​ភូមិ និង​សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត​(​ស្លាប់​នៅ​កន្លែង​) ។ ប្រភព​ថា មុន​កើតហេតុ​ជន​រង​គ្រោះ​ជិះ​ម៉ូតូ​ម៉ាក​អាយ​ខុន​ពី​ទិស​ខាងកើត​លុះដល់​ចំណុច​កើតហេតុ​ឡើង​ជែង​ម៉ូតូ​១​គ្រឿង រួច​បត់​ចូល​រក​ស្តាំ​ដឹង​អី​ក៏​បុក​គោ​យន្ត​កន្ត្រៃ​សណ្តោង​រ៉ឺ​ម៉ក​ពេញទំហឹង ពីក្រោយ​បណ្តាល​ឲ្យ​ដួល​ម៉ូតូ​ស្លាប់​តែ​ម្តង ។

ពេល​នេះ​សមត្ថកិច្ច​កំពុង​ស្រាវជ្រៀវ​ទាក់ទង​រក​សាច់ញាតិ ដើម្បី​ឲ្យ​ទៅ​ទទួល​សព ខណៈ​ភាគី​គោ​យន្ត​អ្នកបើកបរ​ដាក់​មេ​ប្រូច​គេចខ្លួន​បាត់ ប៉ុន្តែ​ត្រូវ​គេ​ស្គាល់​អត្តសញ្ញាណ​ហើយ​ជា​អ្នក​ភូមិ​កូន​ដំរី​សង្កាត់​និមិត្ត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ