ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រយ័ត្ន​ចំណេះ​ជិះ​ក​ឯង មុន​ពេល​ពុះ​ដី​ឡូ​តិ៍លក់​អត់​មាន​អ្នក​តវ៉ាដល់​ពេល​ដី​ឡើងថ្លៃ​ចាប់ផ្តើម​កិកកុក

5 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ បុរស​ម្នាក់​ឈ្មោះ ឈុំ ភឿន អាយុ​៤៥​ឆ្នាំ រស់នៅ​ភូមិ​អូរ​ច្រា សង្កាត់​ទួល​ល្វា ក្រុងប៉ៃលិន មានការ​ហួសចិត្ត​យ៉ាង​ខ្លាំង​បន្ទាប់​ពី​ទិញ​ដី​ចំនួន​១​ហិ​កតា​ពី​បុរស​ម្នាក់​ឈ្មោះ…

ខេត្ត​ប៉ៃលិន ៖ បុរស​ម្នាក់​ឈ្មោះ ឈុំ ភឿន អាយុ​៤៥​ឆ្នាំ រស់នៅ​ភូមិ​អូរ​ច្រា សង្កាត់​ទួល​ល្វា ក្រុងប៉ៃលិន មានការ​ហួសចិត្ត​យ៉ាង​ខ្លាំង​បន្ទាប់​ពី​ទិញ​ដី​ចំនួន​១​ហិ​កតា​ពី​បុរស​ម្នាក់​ឈ្មោះ ប៉ាន់ សុ​ខុន ហៅ​រ៉ុ​ង រស់នៅ​ក្រុងប៉ៃលិន អស់​រយ​:​ពេល​ជាង​៩​ឆ្នាំ​មក​ហើយ​លុះ​កាលពី​ពេល​ថ្មី​ៗ​នេះ​ស្រាប់តែ​មេ​ភូមិ​អូរ​ស្ងួត​មិន​ព្រម​ចុះហត្ថលេខា​ដើម្បី​ឱ្យ​គាត់​ធ្វើការ​ពុះ​ឡូ​តិ៍លក់​នោះ​ទេ​ដោយ​អះអាង​ថា មាន​អ្នក​ផ្សេង​មក​ទាមទារ​តវ៉ា​ទើប​ប្តឹង​ឱ្យ​អាជ្ញាធរ​ចុះ​ទៅ​វាស់វែង​សារ​ជា​ថ្មី ។ ហេតុការណ៍​ចុះ​វាស់វែង​ដី​១​ហិ​កតា ដែល​មេ​ភូមិ​អូរ​ស្ងួត​មិន​ព្រម​ស៊ី​ញ៉េ​ជូន​នេះ​កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២២ ខែមិថុនា ឆ្នាំ​២០១៨ ស្ថិត​នៅ​ក្បែរ​ស្ពាន​តា​រៀប ក្នុងភូមិ​អូរ​ស្ងួត សង្កាត់​ប​រយ៉ា​ខា ក្រុងប៉ៃលិន ។  ប្រភព​ព័ត៌មាន​ពី​លោក ឈុំ ភឿន បានឱ្យ​ដឹង​ថា ដី​របស់​គាត់​ចំនួន​១​ហិ​កតា​នេះ​ទិញ​អស់​រយ​:​ពេល​ជាង​៩​ឆ្នាំ​មក​ហើយដោយ​មានការ​ចុះហត្ថលេខា​ពី​លោក ប៊​ក់ សំ​អឿ​ន មេ​ភូមិ​អូរ​ស្ងួត​ហើយ​ក៏​ទុក​ចោល​មិន​បាន​ដាំ​ដុះ​អ្វី​នោះ​ទេរ​ហូត​មក​ដល់​ពេល​នេះ​ខាង​លោក​បាន​រត់ការ​ដើម្បី​ចាក់​ដី​លប់​កន្លែង​ទំនាប​ៗ​ឱ្យ​ខ្ពស់​ស្មើគ្នា​ដើម្បី​ពុះ​ជា​ឡូ​តិ៍លក់ ស្រាប់តែ​មេ​ភូមិ​ដដែល​មិន​ព្រម​ស៊ីញេ​ជូន​ទេ ដោយ​មេ​ភូមិ​អះអាង​ថា មាន​ដី​គេ​នៅ​ចំ​កណ្តាល​ដី​របស់​លោក​ចំនួន​បណ្តោយ​១០​ម៉ែត្រ​ទៀត​ហើយ​ទទឹង​៤០​ម៉ែត្រ ។ លោក​បន្ត​ទៀត​ថា លុះ​ពេលធ្វើការ​វាស់វែង​ដី​របស់​លោក​មាន​ត្រឹមតែ​បណ្តោយ​១០០​ម៉ែត្រ​ហើយ​ទទឹង​ក៏​១០០​ម៉ែត្រ​ដែរ​អត់​មាន​ដី​អ្នក​ផ្សេង​នោះ​ទេ ។

លោក​បញ្ជាក់​ថា ក្រោយមក​ខាង​លោក​បាន​ចូល​ទៅ​សង្កាត់​ប​រយ៉ា​ខា​ដើម្បី​ធ្វើការ​ដោះស្រាយ​ដោយ​ឱ្យ​ភាគី​ពាក់ព័ន្ធ​ផ្សេង​ទៀត​យក​ឯកសារ​មក​បញ្ជាក់​ពេល​នោះ​អត់​ឃើញ​មាន​អ្នក​ទាមទារ​ណា​មក​ជួប​នោះ​ឡើយ​ទើប​លោក លឹ​ម សំបូរ ចៅសង្កាត់​ប​រយ៉ា​ខា​ឱ្យ​លោក​មេ​ភូមិ​ខាងលើ​រៀបចំ​ប្រមូល​ឯកសារ​ផ្សេង​ៗ​រួច​នឹង​ចុះហត្ថលេខា​ឱ្យ​លោក​នៅ​ថ្ងៃ​ទី​២៤ ខាង​មុខ​នេះ ។

ចំណែក​លោក អ៊​ក់ សំ​អឿ​ន មេ​ភូមិ​អូរ​ស្ងួត​បានឱ្យ​ដឹង​ថា ខាង​លោក​នឹង​ធ្វើការ​ស៊ីញេ​ឱ្យ​ម្ចាស់​ដី​ខាងលើ​ភ្លាម​ៗ បើសិនជា​គ្មាន​នរណា​ម្នាក់​មក​ទាមទារ ឬ​តវ៉ា ព្រោះ​មាន​គេ​មក​ទាមទារ​ដី​នៅ​កន្ទុយ​ដី​របស់​លោក ឈុំ ភឿន ជាប់​នឹង​មាត់​ស្ទឹង​ដោយ​ឱ្យ​សង​ថ្លៃ​ដែល​គេ​ខំ​កាប់​ដាំដំឡូង​មី​កាលពី​យូរ​មក​ហើយ​ចំនួន​៥០០​ដុល្លារ តែ​ក្រោយមក​ស្រាប់តែ​ទាមទារ​១០០០​ដុល្លារ​ទើប​គេ​ព្រម​ប្រគល់​ជូន​ម្ចាស់​ដី​វិញ ។ លោក​បន្ត​ទៀត​ថា ប៉ុន្តែ​កាលពី​ពេល​ថ្មី​ៗ​នេះ​មាន​គេ​ម្នាក់​រស់នៅ​ក្នុង​ក្រុងប៉ៃលិន​ក៏​បាន​មក​ជួប​លោក​មិន​ឱ្យ​ចុះហត្ថលេខា​ដី​នោះ​ជូន​ទៅ​អ្នក​ដែល​ទិញ​នោះ​ដែរ ។

ចំណែក​ខាង​មន្ត្រីសង្កាត់​ប​រយ៉ា​ខា​ដែល​ចុះ​វាស់វែង​ដី​បាន​លើក​ឡើង​ថា កាលពី​មិន​ទាន់​ពុះ​ជា​ឡូ​តិ៍លក់​អត់​មាន​អ្នក​តវ៉ា​អ្វី​ទេ លុះ​ដឹង​ថា ដី​ឡើងថ្លៃ​ស្រាប់តែ​មាន​គេ​មក​ជំទាស់​មិន​ឱ្យ​ដំណើរការ​ទៅ​វិញ ។ ដូច្នេះ​បើ​អ្នក​ណា​គ្រាន់តែ​ចង្អុល​ថា ដី​នេះ​ជា​របស់​ខ្លួន​នោះ​មិន​គ្រប់គ្រាន់​ទេ​ទាល់តែ​យក​ឯកសារ​មក​បញ្ជាក់ ហើយ​បើ​ឯកសារ​ដូច​គ្នា​នៅ​លើ​ដី​តែ​មួយ​បញ្ហា​គឺ​ត្រូវ​ធ្លាក់​ទៅ​លើ​មេ​ភូមិ​ជា​ស៊ីញេ​ទទួលស្គាល់​ដី​ឱ្យ​អ្នក​ដទៃ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ