ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជ្រូក Harry ទាយ​ថា ឥន្ទ្រី​ដែក​អា​ល្លឺ​ម៉​ង់​នឹង​កម្ទេច​ក្រុម​ទ័ព​លឿង​ស៊ុ​យ​អែ​ត​យប់​នេះ

5 ឆ្នាំ មុន

កាលពីម្សិលមិញពពែ Zabiyaka ទាយលទ្ធផលស្មើក្នុងការប្រកួតរវាងក្រុមដាណឺម៉ាក និងអូស្ត្រាលីហើយវាក៏បានកើតឡើងមែនរឹតតែធ្វើឱ្យការទស្សន៍ទាយរបស់សត្វក្នុងព្រឹត្តិការណ៍ world cup កាន់តែពេញនិយមថែមទៀត ។ ដោយឡែកនៅថ្ងៃនេះជ្រូក Harry…

កាលពីម្សិលមិញពពែ Zabiyaka ទាយលទ្ធផលស្មើក្នុងការប្រកួតរវាងក្រុមដាណឺម៉ាក និងអូស្ត្រាលីហើយវាក៏បានកើតឡើងមែនរឹតតែធ្វើឱ្យការទស្សន៍ទាយរបស់សត្វក្នុងព្រឹត្តិការណ៍ world cup កាន់តែពេញនិយមថែមទៀត ។ ដោយឡែកនៅថ្ងៃនេះជ្រូក Harry បានទាយថា ក្រុមអាល្លឺម៉ង់នឹងកម្ទេចក្រុមស៊ុយអែតក្នុងការប្រកួតយប់ថ្ងៃសៅរ៍នេះវេលាម៉ោង ០១និង០​០រំលងអធ្រាត្រ ។សារព័ត៌មាន AFP បានរាយការណ៍ពីក្រុង Cologne ប្រទេសអាល្លឺម៉ង់ថា លោក Wayans Krause បានយកជ្រូកដែលលោកចិញ្ចើមឈ្មោះ Harry ធ្វើការទស្សន៍ទាយលទ្ធផលរវាងក្រុមទាំងពីរលើហើយជាលទ្ធផលវាបានទាយថា ក្រុមអាល្លឺម៉ង់នឹងឈ្នះការប្រកួតពេលប៉ះក្រុម​ស៊ុយ​អែត​ជាក់ជាមិនខាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ