ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជប៉ុន​ប៉ះ​សេ​ណេ​ហ្គា​ល់​យប់​ស្អែក​ម្ចាស់​ក្ស​ត្រី​ជប៉ុន​នឹង​យាង​ទៅ​ទត​ផ្ទាល់​នៅ World Cup

5 ឆ្នាំ មុន

ម្ចាស់ក្សត្រីយ៍ជប៉ុន Hisako បានយាងទៅកាន់ប្រទេសរុស្ស៊ីដើម្បីគាំទ្រក្រុមជម្រើស​ជាតិ​ដាវ​សា​មូ​រ៉ៃ​ជប៉ុនដែលនឹងប្រកួតនៅយប់ស្អែកថ្ងៃអាទិត្យនេះប៉ះក្រុមសេណេហ្គាល់ហើយវាគឺជាដំណើរ​យាង​ទៅកាន់ប្រទេសរុស្ស៊ីលើកដំបូងក្នុងរយៈពេលជាង១ទសវត្សរ៍ ។ ការយាងទៅកាន់ទឹកដីរុស្ស៊ីម្ចាស់ក្សត្រីយ៍ម៉េម៉ាយ Hisako ព្រះជន្ន​៦៤វស្សា នឹងរឹតបន្តឹងចំណងមិត្តភាពរវាងប្រទេសជប៉ុន និងរុស្ស៊ី ចំពេលរុស្ស៊ីត្រូវបានគេចោទរឿងបំពុលទីភ្នាក់ងារសម្ងាត់កាល​​​ពីខែមីនាដែលបញ្ច័យអាក្រក់បញ្ឆេះឱ្យមានភាពតានតឹងរវាងក្រុងម៉ូស្គូ…

ម្ចាស់ក្សត្រីយ៍ជប៉ុន Hisako បានយាងទៅកាន់ប្រទេសរុស្ស៊ីដើម្បីគាំទ្រក្រុមជម្រើស​ជាតិ​ដាវ​សា​មូ​រ៉ៃ​ជប៉ុនដែលនឹងប្រកួតនៅយប់ស្អែកថ្ងៃអាទិត្យនេះប៉ះក្រុមសេណេហ្គាល់ហើយវាគឺជាដំណើរ​យាង​ទៅកាន់ប្រទេសរុស្ស៊ីលើកដំបូងក្នុងរយៈពេលជាង១ទសវត្សរ៍ ។

ការយាងទៅកាន់ទឹកដីរុស្ស៊ីម្ចាស់ក្សត្រីយ៍ម៉េម៉ាយ Hisako ព្រះជន្ន​៦៤វស្សា នឹងរឹតបន្តឹងចំណងមិត្តភាពរវាងប្រទេសជប៉ុន និងរុស្ស៊ី ចំពេលរុស្ស៊ីត្រូវបានគេចោទរឿងបំពុលទីភ្នាក់ងារសម្ងាត់កាល​​​ពីខែមីនាដែលបញ្ច័យអាក្រក់បញ្ឆេះឱ្យមានភាពតានតឹងរវាងក្រុងម៉ូស្គូ និងពួកបច្ចឹមប្រទេស ។ នេះគឺជាការយាងទៅកាន់រុស្ស៊ីលើកទី ១ របស់ប្រទេសជប៉ុន ខណៈដំណើរយាងទៅកាន់ប្រទេស​​​រុស្ស៊ីចុងក្រោយបំផុតធ្វើឡើងកាលពីឆ្នាំ១៩១៦ ពោលគឺ១ឆ្នាំមុនពេលដែលកើតមានបដិ​វត្ដន៍​រុស្ស៊ី​ឈានទៅរកបដិសន្ធិសហភាពសូវៀត ។

មន្ត្រីជាន់ខ្ពស់មួយរូបនៃទីភ្នាក់ងារគ្រួសារអធិរាជជប៉ុននិយាយថា «គ្រួសារអធិរាជជប៉ុនគ្មានមុខតំណែងនយោបាយធំដុំទេ ដូច្នេះមិនចាំបាច់ចូលដៃចូលជើងជាមួយប្រទេសលោកខាងលិចដែលនាំគ្នាធ្វើពហិកាមិនចូលរួមពិធីបើកឆាកព្រឹត្តិការណ៍ World Cup ប្រារព្ធធ្វើក្នុងក្រុងម៉ូស្គូកន្លងទៅ» ។

ទីភ្នាក់ងារដដែលរូបនេះបន្តថា ម្ចាស់ក្សត្រីយ៍ Hisako នឹងទតការប្រកួតរវាងជប៉ុន និងក្រុម​សេ​ណេ​ហ្គាល់​នៅថ្ងៃទី២៤យប់ស្អែកនេះ ខណៈទ្រង់បានទតការប្រកួតដំបូងរបស់ជប៉ុនប៉ះជាមួយ​កូឡុំ​ប៊ីហើយបានយាងទៅសួរសុខទុក្ខកីឡាករដល់មូលដ្ឋានរួចទៅហើយ ។​

គួរបញ្ជាក់ថា ក្រុមជប៉ុនបានយកឈ្នះក្រុមកូឡុំប៊ី ២-១ ក្នុងជំនួបដំបូងនៅវគ្គជម្រុះក្នុងពូល ខណៈ​​​ក្រុមត្រូវជួបសេណេហ្គាល់ថ្ងៃអាទិត្យស្អែកនេះវេលាម៉ោង១០​យប់ មុនប៉ះក្រុមប៉ូឡូញនៅថ្ងៃទី២៨ មិថុនា សប្តាហ៍ក្រោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ