ប៉ះម៉ិកស៊ិកយប់នេះកូរ៉េខាងត្បូងមានអ្នកគាំទ្រពិសេសម្នាក់ទៅទស្សនាផ្ទាល់នៅ World Cup
ខុទ្ធការល័យប្រធានាធិបតីកូរ៉េខាងត្បូង Cheong Wa Dae ឱ្យដឹងថា ប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae-In នឹងធ្វើដំណើរទៅកាន់ក្រុង Rostov-On-Don…
ខុទ្ធការល័យប្រធានាធិបតីកូរ៉េខាងត្បូង Cheong Wa Dae ឱ្យដឹងថា ប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae-In នឹងធ្វើដំណើរទៅកាន់ក្រុង Rostov-On-Don…
ខុទ្ធការល័យប្រធានាធិបតីកូរ៉េខាងត្បូង Cheong Wa Dae ឱ្យដឹងថា ប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae-In នឹងធ្វើដំណើរទៅកាន់ក្រុង Rostov-On-Don ដើម្បីគាំទ្រក្រុមកូរ៉េខាងត្បូងប៉ះជាមួយម៉ិកស៊ិកនៅវេលាម៉ោង១០និង០០នាទីយប់នេះ ក្រោយពីរូបលោកបានចូលរួមកិច្ចប្រជុំកូំពូលទ្វេភាគីជាំមួយលោក វ៉្លាឌីមៀរ ពូទីន កាលពីថ្ងៃទី២១ មិថុនា កន្លងទៅក្នុងក្រុងមូស្គូ ។
យោងតាមមន្ទីខុទ្ធការល័យ Cheong Wa Dae ថាកិច្ចប្រជុំកំពូលនេះបានប្រារព្ធធ្វើកាលពីថ្ងៃទី២១ មិថុនា ក្នុងក្រុងមូស្គូពោលគឺភ្លាមៗបន្ទាប់ពីលោក Moon ទៅដល់ទីនោះរយៈពេលបីថ្ងៃ ។ នេះគឺជាដំណើរទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសរុស្ស៊ីលើកទី១ របស់ Moon ចាប់តាំងចូលកាន់តំណែងប្រធាធិបតីកាលពីខែឧសភា ឆ្នាំ២០១៧ ព្រមទាំងជាទស្សនកិច្ចលើកដំបូងរបស់រដ្ឋទៅកាន់ដែនដីរុស្ស៊ីដោយប្រធានាធិបតីកូរ៉េខាងត្បូងចាប់តាំងពីឆ្នាំ ១៩៩៩ ផងដែរ ។
ថ្នាក់ដឹកនាំជាន់ខ្ពស់របស់ប្រទេសទាំងពីរនឹងពិភាក្សាចំហររឿងវិធីសាស្ត្រកម្ចាត់មហិច្ចិតានុយក្លេអ៊ែររបស់កូរ៉េខាងជើង ។ ទន្ទឹមនឹងកិច្ចប្រជុំកូំពូលលោក Moon ក៏នឹងធ្វើដំណើរទៅកាន់ក្រុង Rostov-On-Don នៅភាគអាគ្នេយ៍ដើម្បីគាំទ្រក្រុមកូរ៉េខាងត្បូងប៉ះជាមួយម៉ិកស៊ិក ដែលជាកាប្រកួតជុំទីពីរក្នុងពូល F ខណៈជុំទី១ក្រុមនេះចាញ់ក្រោមថ្វីជើងរបស់ស៊ុយអែតទៅហើយ ៕
ចែករំលែកព័តមាននេះ