ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដកបំរាមជិត៤០ឆ្នាំចោលលើស្ត្រីអ៊ីរ៉ង់ចូលមើល World Cup ផ្ទាល់

5 ឆ្នាំ មុន

ក្នុងជំនួបប្រកួតអេស្ប៉ាញឈ្នះអ៊ីរ៉ង់១ទល់០កាលពីថ្ងៃពុធកន្លងទៅគេសង្កេតឃើញមានអ្នកគាំទ្រអ៊ីរ៉ង់ប្រុសស្រីជាច្រើននាក់បានមកគាំទ្រក្រុមជម្រើសជាតិរបស់ខ្លួន នៅកីឡដ្ឋាន Kazan Arena ដែលវាជាលើកដំបូងហើយសម្រាប់ស្រ្តីអ៊ីរ៉ង់ត្រូវបានអនុញ្ញាតឱ្យមើលផ្ទាល់ក្នុងកីឡដ្ឋានបែបនេះ ។ យោងតាមគេហទំព័ររុស្ស៊ី RT បានឱ្យដឹងថា ស្រ្តីអ៊ីរ៉ង់ត្រូវបានហាមឃាត់ចូលកីឡដ្ឋានមើលការប្រកួតកីឡាផ្នែកបុរស…

ក្នុងជំនួបប្រកួតអេស្ប៉ាញឈ្នះអ៊ីរ៉ង់១ទល់០កាលពីថ្ងៃពុធកន្លងទៅគេសង្កេតឃើញមានអ្នកគាំទ្រអ៊ីរ៉ង់ប្រុសស្រីជាច្រើននាក់បានមកគាំទ្រក្រុមជម្រើសជាតិរបស់ខ្លួន នៅកីឡដ្ឋាន Kazan Arena ដែលវាជាលើកដំបូងហើយសម្រាប់ស្រ្តីអ៊ីរ៉ង់ត្រូវបានអនុញ្ញាតឱ្យមើលផ្ទាល់ក្នុងកីឡដ្ឋានបែបនេះ ។

យោងតាមគេហទំព័ររុស្ស៊ី RT បានឱ្យដឹងថា ស្រ្តីអ៊ីរ៉ង់ត្រូវបានហាមឃាត់ចូលកីឡដ្ឋានមើលការប្រកួតកីឡាផ្នែកបុរស អស់រយៈពេលជិត៤០ឆ្នាំមកហើយ ចាប់តាំងពីបដិវត្តន៍អ៊ីស្លាមឆ្នាំ​១៩៧៩​មកម៉្លេះ ដែលសូម្បីតែមើលការផ្សាយបន្តផ្ទាល់តាមទូរទស្សន៍នៅផ្ទះក៏មិនត្រូវបានអនុញ្ញាត បើទោះជាមានការរើបំរាស់ប្រឆាំងលើការរើសអើងបំបិទសិទ្ធិច្រើនលើកច្រើនសារក្តី ។ យ៉ាង​ណា​មិញ​ប្រភពដដែលនេះ ពុំមានបញ្ជាក់ពីហេតុផលណាមួយច្បាស់លាស់ទាក់ទិនទៅនឹងបំរាមខាង​លើ​នោះទេ ។

ចំពោះវត្តមានស្រ្តីអ៊ីរ៉ង់មើលការប្រកួត World Cup ផ្ទាល់នៅកីឡដ្ឋានបែបនេះកើតឡើងបន្ទាប់​ពី​អភិបាលខេត្ត Tehran អនុញ្ញាតឱ្យពួកគេទស្សនាការផ្សាយបន្តផ្ទាល់នៅតាម​ទី​សា​ធារណៈ ដើ​ម្បី​ជាការគាំទ្រដល់ក្រុមជម្រើសជាតិពួកគេ ។ ទោះជាយ៉ាងណា ស្រ្តីអ៊ីរ៉ង់នៅតែជាប់បំរាមមើលការ​ប្រកួតកីឡាផ្នែកបុរសយ៉ាងដាច់អហង្ការដដែល ហើយពួកគេនឹងត្រូវប្រឈមការចាប់ខ្លួន ពិន័យជាប្រាក់ ឬអាចជាប់ពន្ធនាគារទៀតផង ប្រសិនបើប្រធានាធិបតីអ៊ីរ៉ង់មិនដកបំរាមនេះចេញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ