ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឥន្ទ្រី​ដែក​អា​ល្លឺ​ម៉​ង​ប៉ះ​ទ័ព​លឿង​ស៊ុ​យ​អែ​ត​កក្រើក​ហើយ​យប់​នេះ

5 ឆ្នាំ មុន

ក្រុម​ការពារ​តំណែង​ជើងឯក​អា​ល្លឺ​ម៉​ង់​ដែល​មាន​រហស្សនាម​ថា «​ឥ​ន្ត្រី​ដែក​» មួយ​នេះ​បាន​ធ្វើ​ឱ្យ​អ្នកគាំទ្រ​ខកចិត្ត​យ៉ាង​ខ្លាំង​ម្តង​រួច​មក​ហើយ កាលពី​ប្រកួត​ជុំ​ទី​១ ចាញ់​ម៉ិ​ក​ស៊ិ​ក ០-១ ។ ចុះ​នា​រាត្រី​នេះ​វិញ តើ​ពួក​គេ​អាច​សាង​កិត្តិយស​វិញ​បាន​ឬ​យ៉ាងណា ?…

ក្រុម​ការពារ​តំណែង​ជើងឯក​អា​ល្លឺ​ម៉​ង់​ដែល​មាន​រហស្សនាម​ថា «​ឥ​ន្ត្រី​ដែក​» មួយ​នេះ​បាន​ធ្វើ​ឱ្យ​អ្នកគាំទ្រ​ខកចិត្ត​យ៉ាង​ខ្លាំង​ម្តង​រួច​មក​ហើយ កាលពី​ប្រកួត​ជុំ​ទី​១ ចាញ់​ម៉ិ​ក​ស៊ិ​ក ០-១ ។ ចុះ​នា​រាត្រី​នេះ​វិញ តើ​ពួក​គេ​អាច​សាង​កិត្តិយស​វិញ​បាន​ឬ​យ៉ាងណា ?

អា​ល្លឺ​ម៉​ង់​គឺជា​ក្រុម​ខ្លាំង​មួយ​នៅ​ទ្វីបអឺរ៉ុប​ដែល​គ្រប់​ក្រុម​ទាំងអស់​មិន​ចង់​ជួប​ទាល់តែ​សោះ ។ ក្រុម​ម្ចាស់​ជើងឯក​ឆ្នាំ​២០១៤ មួយ​នេះ​នៅ​តែ​ជា​សុបិន​អាក្រក់​តាម​លង​បន្លាច​ក្រុម​ដទៃ​នៅ​ការ​ប្រកួត​ធំ​ៗ​ហើយ​ពួក​គេ​ក៏​ទើបតែ​លើក​ពាន Confederation Cup កាលពី​ថ្មី​ៗ​នេះ​ទៀត​ផង ។

ការ​ប្រកួត​នា​រាត្រី​នេះ​អា​ល្លឺ​ម៉​ង់​ត្រូវការ​ឈ្នះ​ដាច់ខាត ដើម្បី​បន្ត​ក្តី​សង្ឃឹម​របស់​ខ្លួន ខណៈ​បច្ចុប្បន្ន​កំពុង​ឈរ​នៅ​ចំណាត់ថ្នាក់​លេខ​៣​ក្នុង​ពូ​ល​ដែល​ជា​ក្តី​កង្វល់​ខ្លាំង​សម្រាប់​ពួក​គេ ។ ៧​ប្រកួត​ចុង​ក្រោយ​គិត​គ្រប់​កម្មវិធី អា​ល្លឺ​ម៉​ង់​ឈ្នះ​តែ​ម្តង​ប៉ុណ្ណោះ​ពេល​ប៉ះ​អា​រ៉ា​ប៊ី​សា​អូឌីត​ក្នុង​ជំនួប​មិត្តភាព ។

ចំពោះ​គូប្រកួត​មក​ពី​ទ្វីបអឺរ៉ុប​ដូច​គ្នា​ស៊ុ​យ​អែ​ត​ក៏​មិនមែន​ជា​ក្រុម​ម​ធ្ម​តា​ដែរ ព្រោះ​ពួក​គេ​បាន​ទម្លាក់​ជើង​ខ្លាំង​អ៊ី​តា​លី​នៅ​វគ្គ Play-offs មុន​ឡើង​មក​ដល់​វគ្គ​ចែក​ពូ​ល​នេះ ។ ក្រុម​ដែល​មាន​រហស្សនាម​ថា​«​ទ័ព​លឿង​»​មួយ​នេះ​ធ្លាប់​ចូលរួម​ប្រកួត World Cup ចំនួន​១១​ដង​រួច​មក​ហើយ ក្នុង​នោះ​ធ្វើ​បាន​ល្អ​បំផុត​គឺ​បាន​ជើងឯក​រង​ក្នុង​ឆ្នាំ​១៩៥៨ និង​បាន​លេខ​៣​ម្តង​នៅ​ឆ្នាំ​១៩៩៤ ។

លោកគ្រូ​បង្វឹក Janne Andersson បាន​បង្កើត​ភាព​ខ្លាំង​ក្នុង​ក្រុម​នេះ​យ៉ាង​គួរ​ឱ្យ​ភ្ញាក់ផ្អើល​ក្រោយ​​​ពី​យកឈ្នះ​កូរ៉េ​ខាងត្បូង ១-០ កាលពី​ថ្ងៃ​ចន្ទ​កន្លង​ទៅ បើ​ទោះបី​គ្មាន​ខ្សែប្រយុទ្ធ​ជើង​ចាស់ Zlatan Ibrahimovic ក៏​ដោយ ។

សម្រាប់​ឆ្នាំ​២០១៨ នេះ​ស៊ុ​យ​អែ​ត​ដែល​ទទួល​បាន​ឱកាស​បើក​សករាជ​ថ្មី​ក្នុង​ប្រវត្តិសាស្ត្រ World Cup អាច​ធ្វើ​បាន​ល្អ​ដូច​វីរបុរស​របស់​ពួក​គេ​កាលពី​ជាង​២០​ឆ្នាំ​មុន​ឬ​អត់ ? ជំនួប​ជើង​ខ្លាំង​ទាំង​ពីរ​នា​រាត្រី​នេះ ត្រូវ​បាន​គេហទំព័រ​ទស្សន៍​ទាយ​កីឡា​ទាយ​ថា ពួក​គេ​នឹង​ទទួល​បាន​លទ្ធផល​ស្មើ​១-១ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ