ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាត់​១០​ថ្ងៃ​ទើប​ដឹងស្លា.ប់ សព​រលួយ​ស្អុយ​ចូល​ជិត​មិន​បាន

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ សព​បុរស​ម្នាក់​ត្រូវ​គេ​រក​ឃើញ​ដោយសារ​ក្លិនស្អុយ ហើយ​រលួយ​ចូល​ជិត​មិន​បាន ក្រោយ​ពី​បាត់​10​ថ្ងៃ​មិនឃើញ​ទៅ​ធ្វើការ​។ ហេតុការណ៍​ភ្ញាក់ផ្អើល​នេះ​បាន​កើតឡើង​នៅ​ភូមិ សាមគ្គី​មាន​ជ័យ សង្កាត់ និង​ក្រុង​ប៉ោយ​ប៉ែ​ត កាលពី​ម៉ោងជាង​៥​ល្ងាច…

ខេត្តបន្ទាយមានជ័យ ៖ សព​បុរស​ម្នាក់​ត្រូវ​គេ​រក​ឃើញ​ដោយសារ​ក្លិនស្អុយ ហើយ​រលួយ​ចូល​ជិត​មិន​បាន ក្រោយ​ពី​បាត់​10​ថ្ងៃ​មិនឃើញ​ទៅ​ធ្វើការ​។ ហេតុការណ៍​ភ្ញាក់ផ្អើល​នេះ​បាន​កើតឡើង​នៅ​ភូមិ សាមគ្គី​មាន​ជ័យ សង្កាត់ និង​ក្រុង​ប៉ោយ​ប៉ែ​ត កាលពី​ម៉ោងជាង​៥​ល្ងាច ថ្ងៃ​ទី​២២ មិថុនា ២០១៨​។ ជន​រង​គ្រោះ​ឈ្មោះ ប្រប់ អាយុ​៤៩​ឆ្នាំ ជា​កម្មករ​សំណង់​ធ្វើការ​ឲ្យ​ក្រុមហ៊ុន​កាស៊ីណូ​មួយ ស្នាក់​នៅ ភូមិ​ទួល​ប្រសាទ សង្កាត់​ប៉ោយ​ប៉ែ​ត និង​មាន​ទីលំនៅ​ភូមិ​កកោះ ឃុំ​ស្ល​ក្រាម ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ​។ជន​រង​គ្រោះ​បាន​ចងក​ទៅ​នឹង​ដំបូល​ខ្ទម​គេ​សង់​ចោល​មួយ ចំណុច​ដី​ទំនេរ និង​សុទ្ធ​តែព្រៃ​។ តាម​កម្មករ​រួម​អាជីព និង​ត្រូវជា​ក្មួយ​ជន​រង​គ្រោះ ឈ្មោះ មឿ​ន ភារ​ម្យ ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ប្រាប់​ថា ជន​រង​គ្រោះ​បាត់​ពី​កន្លែងធ្វើការ​កាលពី​យប់ ថ្ងៃ​ទី​១២ មិថុនា លុះ​ល្ងាច​ថ្ងៃនេះ​ទើប​ដឹង ខណៈ​គេ​ប្រាប់​ថា មាន​មនុស្ស​ចងក​។ បុរស​ខាងលើ​ប្រាប់​ថា ជន​រង​គ្រោះជា​បុរស​ពោះម៉ាយ​យូរ​ឆ្នាំ​មក​ហើយ ហើយ​ថា​ករណី​ចងក​នេះ​អាច​បណ្តាល​មក​ពី​ខឹង នឹង​ចៅ​ជីដូន​ត្រូវជា​កូន​ប្អូន​របស់​សព​ទិញ​នាឡិកា និង​ទូរស័ព្ទ​ឲ្យ បែរជា​មិន​យក​ហើយ​ទារ​យក​ម៉ូតូ​។សព​រង​គ្រោះ​តាម​ពិត​គ្មាន​អ្នក​ណា​ចូល​ជិត​បាន​ទេ ព្រោះ​យូរថ្ងៃ ហើយ​ក៏​រលួយ​មើល​លែង​យល់​ផង​ដែរ​។ សមត្ថកិច្ច​ជំនាញ​ពាក់ព័ន្ធ​នឹង​គ្រូពេទ្យ​ជំនាញ​បាន​ចុះ​ដល់​កន្លែង​កើតហេតុ​ពិនិត្យ និង​ធ្វើ​កោសល្យ​វិ​ច្ច័​យ​។ ជា​លទ្ធផល​បញ្ជាក់​ថា​ជន​រង​គ្រោះ ពិតជា​ធ្វើ​អត្តឃាត​ចងក​ដោយ​ខ្លួនឯង​។ សព​ត្រូវ​បាន​សមត្ថកិច្ច​ដឹក​ទៅ​តម្កល់​ទុក​នៅ​វត្ត​បា​លិ​លេ​យ្យ​ដើម្បី​រង់ចាំ​សាច់ញាតិ​ទទួលយក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​យ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ