ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារា​ឆ្នើម​សាំ​បា​ប្រេ​ស៊ី​ល​២​រូបធ្វើ​ឱ្យ​កូ​ស្តា​រី​កា​ដឹក​ដៃ​គ្នា​ទៅ​ផ្ទះ​វិញ​ទាំង​ទឹកភ្នែក

5 ឆ្នាំ មុន

សម្រាប់​ការ​ប្រកួត​វគ្គ​ជម្រុះ​នា​ព្រឹត្តិការណ៍ World Cup 2018 រវាង​ក្រុម​ខ្លាំង​សាំ​បា​ប្រេ​ស៊ី​ល​ប៉ះ​ជាមួយ​ក្រុម​ជម្រើសជាតិ​កូ​ស្តា​រី​កា ដែល​បាន​បើក​ឆាកប្រយុទ្ធ​យ៉ាង​ស្វិតស្វាញ​ក្នុង​ការ​ដណ្តើម​គ្នា​ទម្លុះ​សំណាញ់​ទី​រៀង​ៗ​ខ្លួន ។ សម្រាប់​ក្រុម​ទាំង​ពីរ​បាន​សម្រុក​គ្នា​ទៅ​វិញ​ទៅ​មក​ដែល​ធ្វើ​ឱ្យ​អ្នក​ទស្សនា​ហោក​ញ្ជៀ​វ​យ៉ាង​ខ្លាំង ប៉ុន្តែ​ចប់​តង់​ទី​១​នៅ​តែ​មិន​មាន​ក្រុម​ណា​អាច​រក​គ្រាប់​បាល់​បាន​ឡើយ ។…

សម្រាប់​ការ​ប្រកួត​វគ្គ​ជម្រុះ​នា​ព្រឹត្តិការណ៍ World Cup 2018 រវាង​ក្រុម​ខ្លាំង​សាំ​បា​ប្រេ​ស៊ី​ល​ប៉ះ​ជាមួយ​ក្រុម​ជម្រើសជាតិ​កូ​ស្តា​រី​កា ដែល​បាន​បើក​ឆាកប្រយុទ្ធ​យ៉ាង​ស្វិតស្វាញ​ក្នុង​ការ​ដណ្តើម​គ្នា​ទម្លុះ​សំណាញ់​ទី​រៀង​ៗ​ខ្លួន ។

សម្រាប់​ក្រុម​ទាំង​ពីរ​បាន​សម្រុក​គ្នា​ទៅ​វិញ​ទៅ​មក​ដែល​ធ្វើ​ឱ្យ​អ្នក​ទស្សនា​ហោក​ញ្ជៀ​វ​យ៉ាង​ខ្លាំង ប៉ុន្តែ​ចប់​តង់​ទី​១​នៅ​តែ​មិន​មាន​ក្រុម​ណា​អាច​រក​គ្រាប់​បាល់​បាន​ឡើយ ។ លុះ​ចូល​ដល់​តង់​ទី​២ ក្រុម​សាំ​បា​ប្រេ​ស៊ី​ល​ដែល​ស្រេកឃ្លាន​ជ័យជម្នះ​យ៉ាង​ខ្លាំង​នោះ​ក៏​បាន​បើក​ការ​នាំមុខ​មុន​១​គ្រាប់​នៅ​ចុង​ម៉ោង​នាទី​ទី​៩០ ដោយ​កីឡាករ​ឆ្នើម Countinho ។

ចូល​ដល់​ម៉ោង​បន្ថែម​៦​នាទី ទោះ​នាំមុខ ១-០ ក៏​ក្រុម​ខ្លាំង​ប្រេ​ស៊ី​ល​នៅ​តែ​បើក​ការ​វាយ​សម្រុក​ជា​បន្ត​ហើយ​ក៏​មិន​ធ្វើ​ឱ្យ​អ្នកគាំទ្រ​ខ្លួន​អស់សង្ឃឹម​ខ្សែប្រយុទ្ធ​ឆ្នើម Neymar Jr ស៊ុត​ប​ញ្ជូ​ល​ទី​បាន​សម្រេច​គ្រាប់​ទី​២ នៅ​នាទី​ទី ៩០+៦ នាំ​ប្រេ​ស៊ី​ល​ឈ្នះ​ក្នុង​លទ្ធផល ២-០ យក​៣​ពិន្ទុ​បន្ថែម​ពី​កូ​ស្តា​រី​កា ៕

https://www.youtube.com/watch?v=EdmQeixL7zA